បេសកម្ម-Mission

Hello! everybody

​​​​​​​​​​​​​​​​​​​​ដោយផ្តើមជីវិតពីជនបទ ហើយដឹកនាំជីវភាពទីទាល់សិក្សានៅមហាវិទ្យាល័យនៅទីក្រុងម្នាក់ឯង ការអានសៀវភៅលើកទឹកចិត្តក្រៅម៉ោងសិក្សាគឺជាចំណូលចិត្តរបស់ខ្ញុំខ្លាំងជាងគេបំផុត។

ឆ្លងតាមបទពិសោធន៏សិក្សានៅមហាវិទ្យាល័យ បូកផ្សំជាមួយបទពិសោធន៏ជីវិតនៅទីក្រុងមួយរយៈនេះខ្ញុំសន្និដ្ឋានថាធនធាន រឺ សៀវភៅជាភាសាខ្មែរដែលបង្កប់អត្តន័យអប់រំ និង លើកកំលាំងចិត្តជាសាកលពិតជាកំរណាស់។

ជាសក្ខីភាព រាល់អត្តបទនៅលើ​ វែប ដែលលោកអ្នក និង មិត្ត កំពុងតែចូលមើលនេះជាស្នាដៃប្រមូលយកនូវចំនុចល្អៗសំខាន់ៗមួយចំនួន ហើយ post ឡើងចែកជូនសំរាប់នរជនរួមជាតិ និង មិត្ត ដែលមានចិត្តចង់អាន និង អប់រំខ្លួន។

គោលបំណងនៃការរៀបរៀងនេះគឺមិនត្រឹមតែបំពេញកង្វះខាតធនធានប៉ណ្ណោះទេបំណងធំមួយទៀតគឺ  ជួយលើកទឹកចិត្តអ្នកអានអោយធ្វើអ្វីធំធេងសំរាប់ជីវិតរបស់ខ្លួនតាមគោលដៅរបស់ខ្លួនដែលបានកំណត់ ម្យ៉ាងទៀត វាកើតឡើងដោយទឹកចិត្តចែករំលែកដ៏ស្មោះត្រងដល់ជនរួមជាតិនូវដំបូន្មានជាសាកលនិង មានអត្ថប្រយោជន៏ដែលខ្ញុំក៏កំពុងតែរៀនសូត្រតាមផងដែរនេះ។

ការរៀបចំនេះលេចជារូបរាងឡើងដោយមានជំនួយពីមនុស្សជុំវិញខ្លួន។ ឆ្លាតឳកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ ដ៏ស្មោះដល់អ្នកមានគុណទាំងពីរជាពិសេស និង លោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ ដែលបាន ខិតខំ ទាំងកំលាំកាយចិត្ត បង្រៀន ដល់ សិស្ស និស្សិត ដែលជាចំណែកយ៉ាងសំខាន់ក្នុងសង្គមនិង ដើម្បីការអភិវឌ្ឍន៏ប្រទេសជាតិខ្មែរ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាល់កំហុកឆ្គងទាំងឡាយនឹងទទួលបានការយោគយល់អធ្យាស្រ័យ ហើយខ្ញុំរងចាំជានិច្ចចំពោះគំនិតរិះគន់ក្នុងន័យរួមចំណែកកែលំអដ៏ប្រពៃពីសំណាក់អ្នកអាន

ដែលជាបងប្អូនដោយក្តីរីករាយ។

សូមអរគុណ!

ឡេងគីមងន់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s