១០ចំណុចស្វែងយល់ពីទំនាក់ទំនង!

Image

ការ ចំណាយពេល ទំនាក់ទំនងជាមួយមនុស្សដទៃ នៅខាងក្រៅ អាចជាការលំបាក និងមួយវិញទៀត បើសិន អ្នកជាអ្នកជំនួញ ឬជានិស្សិតសិក្សាច្រើនកន្លែងនោះ  ពិតជាមានការលំបាកខ្លាំងថែមទៀត ក្នុងការឆ្លៀតពេលដើម្បីធ្វើរឿងនេះ។

បើរវល់ម្ល៉ឹងៗ ម៉េចចាំបាច់ចំណាយពេលទទេៗធ្វើអី? ជឿថាប្រិយមិត្តទាំងអស់ ប្រាកដជាបានដឹងរួចហើយថា រាល់ការធ្វើអ្វីមួយ តែងមានការលំបាក និងផលប្រយោជន៍ជារឿងធម្មតា។ ការធ្វើទំនាក់ទំនង ក៏ដូចគ្នានេះដែរ បើអ្នកមិនចំណាយទេ ផលទាំងឡាយ ក៏មិនរត់មករកអ្នកដោយស្រួលដែរ។ ចង់ដឹងមែនទេថា តើការធ្វើទំនាក់ទំនងមានប្រយោជន៍អ្វីខ្លះ អ្នកអាចចំណាយពេលអានចំណុចខាងក្រោមបាន។

. ក្លាយជាមនុស្សសកម្ម ជឿ ដែរឬទេថា គ្រាន់តែធ្វើឲ្យខ្លួនអ្នកក្លាយជាមនុស្សសកម្ម ក៏ផ្ដល់ផលប្រយោជន៍ដល់អ្នកដែរ។ អ្នកគ្រាន់តែចេញទៅក្រៅ ចូលរួមពិធីនានា ស្គាល់មនុស្សទូទៅ អាចចាត់ទុកថា ជាជំហានដំបូងក្នុងការផ្លាស់ប្ដូរខ្លួនឯង និងជំនួញរបស់អ្នក។
. បើកចំហ ការបើកចំហអាចឲ្យអ្នកទទួលបាន ព័ត៌មានល្អៗបន្ថែមទៀត ប៉ុន្តែអ្នកត្រូវចេះចែករំលែកព័ត៌មានល្អៗដល់អ្នកដទៃ ដើម្បីអភិវឌ្ឍន៍ខ្លួនទៅវិញទៅមក។
. ព័ត៌មាន នៅពេលដែលអ្នកឈានជើងទៅទំនាក់ទំនងជាមួយនរណាម្នាក់ ប្រៀប ដូចជា អ្នកត្រៀមខ្លួនទទួលយកព័ត៌មានថ្មីរួចទៅហើយ មិនចំពោះថា ព័ត៌មាននោះផ្ដល់ផលប្រយោជន៍ដល់អ្នក រហូតនោះទេ។
. ចំណេះដឹង ពេលដែលអ្នកទទួលបានព័ត៌មានច្រើន  ពីមនុស្សជុំវិញ ការគិតរបស់អ្នកនឹងកើនឡើងដែរ។ យ៉ាងហោចណាស់ អ្នកបានដឹងថាមុនពេលធ្វើអ្វីមួយ អ្នកត្រូវប្រមូលព័ត៌មាន  ឲ្យបានកាន់តែច្រើនកាន់តែល្អពីបញ្ហានោះ។ លើសពីនេះទៅទៀត អ្នកអាចពង្រីកចំណេះដឹងបន្ថែម លើជំនាញដែលអ្នកចង់អភិវឌ្ឍន៍ និងអាចជួយដល់អ្នកដទៃដែលអន់ជាងអ្នក។

. នាំមុខ នៅពេលដែលអ្នកពង្រីកចំណេះដឹង និងមានព័ត៌មានគ្រប់គ្រាន់ក្នុងដៃ អ្នកប្រាក ដជាអាចរិះរកវិធីល្អៗក្នុងការដឹកនាំ ជំនួញរបស់អ្នកទៅរកផ្លូវវិជ្ជមាន ហើយវិធីទាំងនោះ អាចជាវិធីដែលអ្នកដទៃមិនបានគិតដល់ ឬមិនធ្លាប់សាកល្បងពីមុនមក ហើយការធ្វើថ្មីបែបនេះអាចឲ្យអ្នកនាំមុខគេ។

. ស្គាល់អ្នកដទៃច្រើន នៅពេលដែលអ្នកដើរប្រឡូកច្រើនក្នុងសង្គម អ្នកនឹងជួបមនុស្សជាច្រើន ទាំងមនុស្សជោគជ័យ និងបរាជ័យ។ ហេតុនេះអ្នកអាចរៀនពីចំណុចជោគជ័យ និងបរាជ័យទាំងនោះមកផ្លាស់ប្ដូរខ្លួនអ្នក។ ម៉្យាងវិញទៀត ការស្គាល់អ្នកដទៃច្រើនអាចផ្ដល់សញ្ញាណវិជ្ជមានប្រសិនបើអ្នកចង់ ចាប់ផ្ដើមជំនួញអ្វីមួយនោះ។
. ជំនាញ នៅពេលដំបូងដែលអ្នកចេញធ្វើទំនាក់ទំនងអ្នកជួបទាំងការលំបាក ទាំងបទពិសោធន៍ល្អៗ។ អ្នកអាចបង្កើនជំនាញក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សដទៃបាន និងបានស្វែងយល់ពីកំហុសឆ្គងដែលអ្នកធ្លាប់ធ្វើកន្លងមក និងព្យាយាមជៀសវាងចំណុចទាំងនោះ។
. កិត្តិនាម នៅពេលដែលអ្នកបានស្គាល់មនុស្សល្អៗច្រើន អ្នកនឹងមានមនុស្សដទៃចង់ប្រាស្រ័យទាក់ទង ចង់ស្គាល់ និងចង់និយាយជាមួយអ្នក។
. ការគាំទ្រ នៅពេលដែលអ្នកមានកេរ្តិ៍ឈ្មោះល្អក្នុងសង្គមហើយ អ្នកនឹងទទួលការគាំទ្ររាល់ពេលដែលអ្នកនឹងធ្វើអ្វីមួយ។ ការគាំទ្រទាំងនោះអាចជាគំនិត កម្លាំងចិត្ត កម្លាំងស្មារតី និងក៏អាចជាថវិកា។
១០. ការគោរព និងជឿជាក់ខ្លួនឯង ការធ្វើទំនាក់ទំនងច្រើន ស្គាល់មនុស្សដទៃ និងធ្វើឲ្យគេចូលចិត្តអ្នក អាចជួយបង្កើនការគោរពរាប់អានពីអ្នកដទៃ។ ហើយនៅពេលដែលអ្នកទទួលការរាប់អានពីអ្នកដទៃអ្នកនឹងមានទំនុក ចិត្តលើអ្វីដែលអ្នកធ្វើ ផ្ដល់ភាពរីករាយ និងយល់ថាខ្លួនជាមនុស្សដែលមានតម្លៃសម្រាប់អ្នកដទៃស្គាល់។

ចុះប្រិយមិត្តរាល់គ្នាវិញ គិតយ៉ាងម៉េចដែរ? ម៉េចមិនសាកល្បងទំនាក់ទំនងចាប់ពីពេលឥឡូវទៅ!{fcomment}

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s