សំនួរត្រូវពិចារណាមុនពេលរៀបការ

20.កក្កដា.2011

Image

នៅ ពេលសួរសំណួរមួយទៅកាន់នារីម្នាក់ថា “តើអ្នកនាងចូលចិត្តផ្កាអ្វីជាងគេ ?” នារីមួយចំនួនឆ្លើយថា “ខ្ញុំចូលចិត្តផ្កាកូលាប” “ខ្ញុំចូលចិត្តផ្កាម្លិះ” និង “ខ្ញុំចូលចិត្តផ្កាអ័រគីដេ” …… ។ ក៏ប៉ុន្តែសម្រាប់ស្ត្រីមួយចំនួនដែលយល់អត្ថន័យពិតនៃសំណួរនេះ ប្រាកដជាឆ្លើយថា “ខ្ញុំចូលចិត្តផ្កាស្លានៃអាពាហ៍ពិពាហ៍” ។

ស្នេហា គឺជាឥទ្ធិពលមួយប្រកបថាមពលដ៏មហាសាលដោយវាអាចធ្វើឱ្យមនុស្សម្នាក់ ហ៊ានលះបង់គ្រប់បែបយ៉ាងមិនថាទ្រព្យសម្បត្តិដែលមានតំលៃយ៉ាងណា ក៏ដោយ ។ ជាងនេះទៅទៀត នៅពេលដែលសេចក្តីស្រលាញ់កាន់តែជ្រាលជ្រៅដល់កំរិតកំពូលសូម្បីតែ ជីវិតក៏ហ៊ានលះបង់ ។ អ្វីដែលពិតនោះគឺថានៅពេលស្រលាញ់នរណាម្នាក់ លោកអ្នកប្រាកដជាចង់រស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់មួយជីវិត ដើម្បីបង្កើតគ្រួសារដ៏កក់ក្តៅមួយ ។

ក៏ប៉ុន្តែការរៀបអាពាហ៍ពិពាហ៍គឺមិនមែនជារឿងមួយដែលធ្វើទៅបាន យ៉ាងងាយស្រួល ឬក៏ជារឿងមួយសម្រាប់លេងសើចនោះទេ ។ ក្រោយពេលរៀបការ លោកអ្នកត្រូវចំនាយពេលវេលាដែលនៅសេសសល់របស់ខ្លួនរួមរស់ជាមួយ គ្នា ។ ដូចនេះ មុនពេលសំរេចចិត្តរៀបការ លោកអ្នកត្រូវតែធ្វើការពិចារណាឱ្យបានម៉ត់ចត់ដើម្បីចៀសវាងការ ស្តាយក្រោយ ។ ខាងក្រោមនេះគឺជាសំនួរសំខាន់ៗដែលលោកអ្នកគួរពិចារណាមុនពេល សំរេចចិត្តរៀបការ ។

តើលោកអ្នករំពឹងថានឹងអាចកែប្រែអត្តចរិក ឬទំលាប់ដៃគូជីវិតរបស់លោកអ្នកមែនដែរឬទេ ?
មនុស្សភាគច្រើនសំរេចចិត្តរៀបការដោយមិនបានពិចារណាពីអត្តចរិក ឬទំលាប់ដៃគូជីវិតរបស់ខ្លួនជាមុននោះទេពីព្រោះពួកគេរំពឹងទុក ថា ក្រោយពេលរៀបការរួចនឹងធ្វើការកែប្រែអត្តចរិក និងទំលាប់ដៃគូររបស់ខ្លួនចោល ។ ការគិតបែបនេះអាចបណ្តាលឱ្យលោកអ្នកមានការស្តាយក្រោយបន្ទាប់ពី រៀបការរួចពីព្រោះអត្តចរិក និងទំលាប់របស់មនុស្សគឺពិបាកនឹងធ្វើការកែប្រែបានណាស់ ។ ហេតុនេះ មុនពេលសំរេចចិត្តរៀបការជាមួយនរណាម្នាក់ លោកអ្នកមិនត្រូវរំពឹងថានឹងអាចកែអត្តចរិក និងទំលាប់ដៃគូរបស់ខ្លួនបាននោះទេ ។ ផ្ទុយទៅវិញ លោកអ្នកត្រូវតែត្រៀមខ្លួនដើម្បីសំរបជាមួយនឹងទំលាប់ការរស់នៅនៃ ដៃគូជីវិតរបស់ខ្លួន ។

តើអ្វីដែលលោកអ្នក និងដៃគូជីវិតចង់ធ្វើអ្វីនៅពេលអនាគត ?
ប្រាកដណាស់ អ្នកទាំងពីរត្រូវតែមានគោលដៅសំរាប់ពេលអនាគតដូចគ្នាបន្ទាប់ពី រៀបការរួច ឬយ៉ាងហោចណាស់គោលដៅនៃអនាគតនោះមានលក្ខណៈស្រដៀងគ្នាដើម្បី ជៀសវាងការឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ ។

តើលោកអ្នកចុះសម្រុងជាមួយនិងគ្រួសារនៃដៃគូជីវិតរបស់ខ្លួនដែរឬទេ ?
មនុស្សមួយចំនួនតែងតែនិយាយថា “អ្នកដទៃមិនសំខាន់នោះទេ ហើយអ្វីដែលសំខាន់ឱ្យតែរូបខ្លួនចុះសម្រុងជាមួយនិងដៃគូជីវិតគឺ ជារឿងគ្រប់គ្រាន់” ។ ក៏ប៉ុន្តែការគិតរបស់ពួកគេគឺជារឿងផ្ទុយស្រឡះពីព្រោះនៅពេល រៀបការរួច ពួកគេនឹងក្លាយទៅជាផ្នែកមួយនៃសមាជិកគ្រួសារដៃគូជីវិតរបស់ ខ្លួន ។ ដូចនេះ ប្រសិនបើលោកអ្នកមិនចុះសម្រុងជាមួយនិងក្រុមគ្រួសារដៃគូជីវិត របស់ខ្លួន ជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកនឹងមិនមានភាពរីករាយ ។

តើនរណាជាអ្នកទទួលខុសត្រូវធ្វើការងារផ្ទះ ?
ជាទូទៅ ស្វាមីភាគច្រើនតែងតែគិតថា ការងារផ្ទះគឺជាការងាររបស់ភរិយា ។ ហេតុនេះ ពួកគេមិនដែលចូលរួមចំនែកជួយធ្វើការងារប្រពន្ធនោះទេ ។ គូស្វាមីភរិយាជាច្រើនតែងមើលរំលងបញ្ហាមួយនេះពីព្រោះពួកគេគិត ថា នោះជារឿងដែលមិនសំខាន់ ប៉ុន្តែតាមពិតទៅវាក៏ជាផ្នែកមួយដែលអាចបណ្តាលឱ្យចំណងអាពាហ៍ ពិពាហ៍បែកបាក់បានដែរ ។ ដោយហេតុនេះ មុនពេលសំរេចចិត្តរៀបការ លោកអ្នកត្រូវតែធ្វើការបែងចែកកាតព្វកិច្ចគ្នាឱ្យបានច្បាស់លាស់ ។

តើគួរយកកូនប៉ុន្មាននាក់បន្ទាប់ពីរៀបការរួច ?
ជាក់ស្តែង ប្រសិនបើលោកអ្នកចង់បានកូន២ ឬ៣នាក់ ខណៈពេលដែលដៃគូជីវិតរបស់ខ្លួនមិនចង់បានកូនទាល់តែសោះនោះនឹង ក្លាយទៅជាបញ្ហាដ៏ធំសំរាប់ជីវិតអាពាហ៍ពិពាហ៍ទាំងមូល ។ ដូចនេះ លោកអ្នកគួរគប្បីធ្វើការពិភាក្សាឱ្យបានល្អិតល្អន់ជាមួយនិងដៃ គូជីវិតជាមុនសិន ។

តើនរណាជាអ្នករកលុយ ? នរណាជាអ្នកចំនាយ ? នរណាជាអ្នកទុកដាក់ ? តើលុយដែលរកបានត្រូវដាក់រួមគ្នា ឬដាច់ពីគ្នា ?
ទាំងនេះគឺសុទ្ធតែជាសំនួរដែលសំខាន់ចាំបាច់ត្រូវបកស្រាយមុនពេល រៀបការពីព្រោះលុយគឺជាបញ្ហាដែលអាចធ្វើឱ្យចំនងអាពាហ៍ពិពាហ៍ ឈានទៅដល់ការលែងលះគ្នាក៏ថាបាន ។ ការរកចំណូលក៏ជាបញ្ហាសំខាន់ដែលត្រូវយកមកពិចារណាមុនពេលរៀបការ ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s