រក្សាឥរិយាបថនិងការគិតវិជ្ជមានបែបណា?

ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ Kimngorn កាលពី 22-04-2012

ការរៀបចំឥរិយាបថឲ្យល្អ ជាមួយគំនិតជាវិជ្ជមាន មិនមែនជារឿងដែលងាយស្រួលនោះទេ ជាពិសេសនៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពលំបាក ។មួយវិញទៀត ដោយសារអ្នកបានឆ្លងកាត់រឿងរ៉ាវពីអតីតកាលជាច្រើនដែលធ្វើឲ្យអ្នក មានទម្លាប់ នៃការគិតក្នុងន័យអាក្រក់ ឬអវិជ្ជមានមិនងាយផ្លាស់ប្ដូរ។ ការគិតក្នុងន័យវិជ្ជមាន ឬការប្រកាន់ឥរិយាបថសុទិដ្ឋិនិយមជាគន្លឹះដែលនាំឲ្យអ្នកមានជីវិត ប្រកបដោយសុភមង្គល។ សូមអ្នករក្សាឥរិយាបថ នៃការគិតវិជ្ជមានដោយវិធីមួយចំនួនខាងក្រោម៖Image

១. ព្យាយាមរករឿងល្អៗមកដាក់ក្នុងចិត្ត។ អ្នកអាចអាន សៀវភៅ លើកទឹកចិត្ត ឬស្ដាប់ភ្លេងដែលធ្វើឲ្យអារម្មណ៍រីករាយ។ លើសពីនេះអ្នកអាច គិតដល់អនុស្សាវរីយ៍ល្អៗ ឬរឿងអ្វីដែលអ្នកស្រមៃចង់បានទៅថ្ងៃមុខ។

២. អភិវឌ្ឍខ្លួនខាងផ្លូវចិត្ត។ តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលមានផ្លូវចិត្តរឹងមាំ អាចមានលទ្ធភាពរស់រានបានយូរ និងអាចបំពេញតម្រូវការជីវិតបានច្រើនជាង។

៣. រក្សាមនុស្សដែលមានគំនិតវិជ្ជមាននៅក្នុងជីវិតអ្នក។ គួរជៀសវាងពីមនុស្សដែលមានគំនិតអវិជ្ជមាន ដែលអាចធ្វើឲ្យអ្នកមានទម្លាប់ធ្វើ និងគិតតាមអ្នកទាំងនោះ។ មនុស្សវិជ្ជមាន អាចជាអ្នកដែលចេះគិតពិចារណា អ្នកដែលមានផ្លូវចិត្តរឹងមាំ ឬអ្នកកំប្លែងជាដើម។

៤. រៀនអនុវត្តការគិតវិជ្ជមានជាញឹកញាប់។ សូមកុំអនុញ្ញាតឲ្យគំនិតអវិជ្ជមានមកគ្រប់ដណ្ដប់សកម្មភាពឬឥរិយាបថ អ្នកឡើយ។ អ្នកអាចយកចិត្តទុកដាក់គិតពីសមិទ្ធផលដែលអ្នកធ្វើបានល្អទោះមិន មានច្រើនក៏ដោយ ហើយសូមបំភ្លេចចោលកំហុសឆ្គងនៅពេលនោះ។

៥. សើចឲ្យបានច្រើន, អ្នកអាចមើលភាពយន្តកំប្លែង ឬចេញដើរកម្សាន្តជាមួយមិត្តណាម្នាក់ដែលអាចធ្វើឲ្យអ្នកសើចបាន។ ការសើចនេះ ជាឥរិយាបថដែលបង្ហាញថាអ្នកជាមនុស្សសុទិដ្ឋិនិយម។

៦. រៀនបន្ថែមពីអ្វីដែលថ្មី ឬអាចបង្កើតចំណង់ចំណូលចិត្តថ្មីមួយសម្រាប់ខ្លួនអ្នក។ បន្ទាប់មកអ្នកគួរចេញទៅខាងក្រៅហើយធ្វើរឿងដែលរីករាយនិងចង់ធ្វើ ដែលរឿងទាំងនោះអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អនិងសប្បាយចិត្ត។

៧. វិធីមួយទៀតអ្នកអាច សិក្សានិងវាយតម្លៃពីស្ថានភាពដែលបានកើតឡើងជាថ្មី។ ជាការពិតមនុស្សគ្រប់គ្នាងាយនឹងគិតរឿងផ្សេងៗក្នុងន័យអវិជ្ជមាន ជាជាងវិជ្ជមាន។ ក្នុងកាលៈទេសៈនោះ បើសិនអាចគិតពីការពិត ជំនួសការភ័យខ្លាច នោះអ្នកនឹង អាចឃើញពីចំណុចវិជ្ជមាននៃស្ថានភាពដែលបានកើតឡើង៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s