ភាពទៀងត្រង់ជាគន្លឹះជោគជ័យសំរាប់យុវជន

ភ្នំពេញ៖ជីវិតនៅលើផែនដីនេះ គ្រាន់តែជាជីវិតសាកល្បង គឺជាជីវិតរមែងស្លាប់ ហើយមានការប្រែប្រួលឥតឈប់ឈរ។ ពិតណាស់ថា យើងម្នាក់ៗត្រូវការឧត្តមភាព សេចក្តីថ្លៃថ្នូរ មានកិតិ្តយសនិងកេរ្តិ៍ឈ្មោះក្នុងសង្គម។ យើងចង់បន្សល់ទុកនូវស្នាដៃឯកសម្រាប់មនុស្សជំនាន់ក្រោយយកគម្រូតាម ។ យើងធ្វើអ្វីៗទាំងអស់ដើម្បីបុព្វហេតុគ្រួសារ និងសង្គមជាតិ។ ដូចប្អូនៗដឹងស្រាប់ហើយថា ភាពទៀងត្រង់សំដៅលើចំណុចសំខាន់បីយ៉ាងរួមមាន៖ ការនិយាយភូតកុហកខ្លួនឯង និងអ្នកដទៃ ការបោកបញ្ឆោតអ្នកដទៃ និងការលួចប្លន់ទ្រព្យសម្បត្តិ ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។ ជារឿយៗ យើងតែងតែជួបនូវបញ្ហាទាំងអស់នេះ មិនថាស្ថិតក្នុងសង្គមណាមួយនោះទេ។ ការនិយាយកុហក ភូតភរ ភូតមុខ ភូតក្រោយគឺជាឧបាយកលទុច្ចរិត មិនត្រឹមតែធ្វើឲ្យអ្នកដទៃ អស់សេចក្តីជំនឿនិងសេចក្តីទុកចិត្តមកលើខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំខ្លួនឯងទៅកាន់ឧបាយភូមិដែលជាទីសម្រាកនៃសេចក្តី ទុក្ខគ្មានថ្ងៃស្រាកស្រាន្ត។ ពាក្យចាស់ពោលថា ‘ភូតច្រើន ច្រើនចាញ់អាត្មា’ គឺនាំខ្លួនដល់នូវសេចក្តីវិនាស។ រីឯការបោកបញ្ឆោតអ្នកដទៃវិញ ក៏ជះឥទ្ធិពលយ៉ាងច្រើននៅក្នុងសង្គមផងដែរ។ នៅពេលយើងទន់ខ្សោយខាងសតិបញ្ញា ស្មារតី ខាងចំណេះដឹង ចំណេះធ្វើ នោះយើងងាយចាញ់ល្បិចកលពីអ្នកបោកប្រាស់ ត្បិតពួកនេះគេប្រើល្បិចកលច្រើន ស្នៀតដូចជាល្បិចឆ្មាលាក់ក្រចក ល្បិចអង្រួនមែកទំលាក់ផ្លែ និងល្បិចស្លៀកពាក់ស្អាតស៊ីការមិនចងដៃជាដើម។ ចំណែកការលួចប្លន់ទ្រព្យសម្បតិ្តអ្នកដទៃវិញ វាគឺជាអំពីទុច្ចរិត ជាបទល្មើសឧក្រិដ្ឋដែលមិនអាចអត់ឱនឲ្យបានឡើយ។ ជាក់ស្តែងក្នុងអង្គការមួយ សហគ្រាសមួយ រឺស្ថាប័នមួយ ពេលមានបុគ្គលិកណាម្នាក់ប្រព្រឹត្តកន្លងដូចជាការលួច ការបន្លំ បុគ្គលិកម្នាក់នោះនឹងត្រូវបណ្តេញចេញរឺលុបចោលនូវកិច្ចសន្យាការងារជា អចិន្ត្រៃយ៍ ដោយគ្មានល័កខ័ណ្ឌ ដោយគ្មានការ ជូនដំណឹងជាមុនឡើយ។ លើសពីនោះទៅទៀត ស្ថាប័ននោះនឹងបញ្ជូនទៅប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុក ដែលធ្វើឲ្យយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ខ្លួនជាដើម។ សំខាន់ ជាងនេះទៅទៀតនោះគឺស្ថិតនៅត្រង់ថា កូនចៅ ញាតិមិត្ត ក្រុមគ្រួសារត្រូវគេវាយតម្លៃពីជំនាន់មួយទៅជំនាន់មួយ សមដូចពាក្យថា ត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់។ ដូច្នេះដើម្បីបញ្ជៀសនូវរាល់បញ្ហាដូចដែលបានរៀបរាប់ខាងលើ ប្អូនៗជាយុវជនត្រូវមានសេចក្តីទៀងត្រង់ជាប់ជារហូត ដែលជាអំពើសុចរិត ហើយសេចក្តីទៀងត្រង់នេះគឺជាគន្លឹះយ៉ាងសំខាន់ឆ្ពោះទៅកាន់ភាពជោគជ័យ យ៉ាងធំធេង ដែលសង្គមខ្មែរយើងឲ្យតម្លៃ និងទទួលស្គាល់។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s