ពង្រឹងទំនុកចិត្តដោយវិធីណា?

នៅពេលជួបបញ្ហាប្រឈម តើយុវវ័យមានទំនុកចិត្តលើខ្លួនឯងទេ? យុវវ័យប្រហែលជាអាចបាត់បង់ទំនុកចិត្តដោយសារតែធ្លាប់បរាជ័យនូវ រឿងអ្វីមួយ តែវាមិនមែនជាបញ្ហាដែលមិនអាចដោះស្រាយបាននោះទេ គ្រាន់តែប្រើពេលយូរបន្តិច។ សូមស្វែងយល់ពីវិធីសាស្ត្រដូចខាងក្រោម៖Image

1.ចាប់ផ្ដើមជឿជាក់លើខ្លួនឯង។ វាអាចនឹងពិបាកចំពោះស្ត្រីដែលពុំសូវមានជំនឿចិត្តនោះ តែត្រូវតែស្វែងរកវិធីសាស្ត្រមួយដែលល្អដើម្បីជឿជាក់ខ្លួនឯង ថាអ្នកពិតជាអាចធ្វើបាន។ អ្នកបាត់បង់ទំនុកចិត្ត មិនមែនមានន័យថាអ្នកជាមនុស្សពុំបានការនោះទេ។ ឆ្លៀតពេលឆ្លុះកញ្ចក់មើលមុខខ្លួនឯង អ្នកនឹងឃើញទឹកមុខដ៏ស្អាត ឆ្លាត និងពោរពេញដោយក្ដីសង្ឃឹមរបស់អ្នកជាមិនខាន។
2.ត្រូវមានគំនិតសុទិដ្ឋិនិយមជាប្រចាំ។ ប្រសិនបើអ្នកគិតអ្វីបែបទុទ្ទិដ្ឋិនិយម ត្រូវឈប់ភ្លាម ហើយត្រឡប់មកគិតពីអ្វីដែលអាចទៅរួច។ ឧទាហរណ៍ថា អ្នកបានរកស៊ីខាតអស់ប្រាក់ជាច្រើន នៅសល់ត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ តើអ្នកគិតបែបណា?
គិតបែបទុទ្ទិដ្ឋិនិយម៖ មិនដឹងធ្វើយ៉ាងណាទេ បើចាយអស់១០០ដុល្លារហ្នឹងទៀតទៅប្រាកដជាដើរសុំទានគេហើយ។
គិតបែបសុទិដ្ឋិនិយម៖ តើប្រាក់១០០ដុល្លារនេះ ខ្ញុំគួរតែយកទៅវិនិយោគទៅលើអ្វី ដើម្បីអោយចំណេញនោះ?
3.ចេះប្រើនូវភាពខ្លាំងរបស់ខ្លួន។អ្នកត្រូវទទួលស្គាល់ថាអ្នកមាន ចំណុចវិជ្ជមានជាច្រើនដែលអាចធ្វើអោយអ្នកក្លាយទៅជាមនុស្ស អស្ចារ្យបាន។

វិធីសាស្ត្រខាងលើអាចជួយអោយអ្នកកសាងទំនុកចិត្តបានយ៉ាងងាយ។ កុំពន្យារពេលទៀតអី ត្រូវចាប់ផ្ដើមពីឥឡូវនេះទៅដោយផ្ដល់ជំនឿចិត្តលើខ្លួនឯងថា អ្វីដែលអ្នកដទៃអាចធ្វើបាន អ្នកពិតជាអាចធ្វើបានដូចគេដែរ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s