ប្រាំយ៉ាងជួយយុវវ័យកសាងទំនុកចិត្ត!

Image

យុវវ័យ មានទំនុកចិត្តចំពោះខ្លួនឯងកម្រិតណាដែរ? នៅក្នុងទំព័រនេះសប្បាយបានស្រាវជ្រាវរកគន្លឹះខ្លីៗដើម្បីកសាង ទំនុកចិត្តចំពោះខ្លួនឯកមកចែករំលែកជាមួយយុវវ័យ។ ជាការពិតណាស់គ្មាននរណាម្នាក់កើតមកជាមួយនឹងទំនុកចិត្តដ៏រឹង មាំនោះទេ។
ដើម្បីក៏សាងទំនុកចិត្តគឺត្រូវទាមទារ និងអភិវឌ្ឍការសម្រេចចិត្តនិងការអនុវត្ត។ ទំនុកចិត្តកាន់តែរឹងមាំខណៈដែលយុវវ័យកាន់តែមានភាពងាយស្រួលជា មួយនឹងសមត្ថភាពដោះស្រាយបញ្ហាលំបាក និងការប្រកួតប្រជែងរបស់ជីវិត។ ៥ចំណុចខាងក្រោមនេះនឹងជួយយុវវ័យអោយកសាងទំនុកចិត្តបានយ៉ាង រឹងមាំ៖

១- កំណត់គោលដៅ ទំនាក់ទំនង អាជីព និង ហិរញ្ញវត្ថុ នៅក្នុងផ្នែកសំខាន់នៃជីវិតខ្លួនឯង។ កុំកំណត់ខ្លួនឯងជាមួយនឹងគោលបំណងដ៏តូចមួយដែលងាយនឹងសម្រេច បាន។ យុវវ័យនឹងមិនអាចបង្កើនទំនុកចិត្តពិតប្រាកដបានទេលុះត្រាតែ យុវវ័យប្រកួតប្រជែងជាមួយនឹងខ្លួនឯង។ ត្រូវសរសេរជំហានអនុវត្តន៍អោយច្បាស់លាស់ រួចរៀបចំពេលសម្រាប់គោលបំណងនីមួយៗ។
២-ចាប់ផ្ដើមពីជំហានតូច។ ឧទាហរណ៍៖ ប្រសិនបើអាជីពរបស់អ្នកទាក់ទងនឹងការផ្សព្វផ្សាយ អ្នកត្រូវសម្រេចចិត្តរៀនធ្វើអោយជំនាញនៃការនិយាយស្ដីរបស់ខ្លួន មានភាពប្រសើរឡើង។
៣-ត្រូវទុកចិត្តខ្លួនឯង ហើយចេញសកម្មភាពទោះបីជាអ្នកមានភាពភ័យខ្លាចក៏ដោយ។ ប្រសិនបើអ្នកមិនផ្សងព្រេងអោយលើសពីទម្លាប់ធម្មតារបស់អ្នកទេ អ្នកនឹងមិនអាចធ្វើអោយញាណពិតនៃទំនុកចិត្តមានភាពប្រសើរឡើងទេ។ ខណៈដែលទំនុកចិត្តរបស់អ្នកកាន់តែមានភាពប្រសើរឡើងហើយអ្នកនឹង មានអារម្មណ៍ថាអ្នកអាចដោះស្រាយបញ្ហាបានគ្រប់យ៉ាងដែលមាននៅក្នុង ឆាកជីវិតរបស់អ្នក។
៤-ត្រូវស្វែងរកអ្នកជោគជ័យនៅក្នុងគោលបំណង ដូចអ្នកម្នាក់ធ្វើជា គំរូ។ បណ្ដុះទំនាក់ទំនងជាមួយគេហើយស្នើសុំការណែនាំ ឬមតិ។ នៅពេលអ្នកសេពគប់ជាមួយមនុស្សដែលជោគជ័យ អ្នកនឹងគិតកាន់តែវិជ្ជមាន និងមានអារម្មណ៍ថាត្រូវសម្រេចគោលបំណងអោយបាន។ មិនត្រូវព្យាយាមជួបមនុស្សដែលមានចំណុចអវិជ្ជមាននោះទេ។
៥-ត្រូវរៀនកត់សំគាល់ និងដោះស្រាយអារម្មណ៍អវិជ្ជមានអោយមានប្រសិទ្ធភាព។ នៅពេលអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន ឬស្មុគស្មាញខ្លាំង ត្រូវហៅមិត្តដែលអាចទុកចិត្តបានមកជួយលើកទឹកចិត្ត ឬព្យាយាមសម្រាក។ ត្រូវបន្តជំហានទៅមុខ ទោះបីជាមានអារម្មណ៍ថាស្មុគស្មាញក៏ដោយ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s