ធ្វើយ៉ាងណាទើបអាចកែចរិតក្មេងចចេសបាន?

ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ Leng Kimngorn កាលពី 22-04-2012Image

ភាពមានះគឺគួរឲ្យស្រលាញ់ចំពោះក្មេងដែលទើបតែចេះដើរតេសតាស់ ប៉ុន្តែនៅពេលដែលក្មេងឈានដល់វ័យទៅសាលា អាកប្បកិរិយាដ៏មានះគឺជាបញ្ហាសម្រាប់ឪពុកម្ដាយ សម្រាប់គ្រូ និងសម្រាប់អ្នកដទៃទៀត។ ដើម្បីដោះស្រាយបញ្ហានេះបានគឺត្រូវការ ការព្យាយាម ពេលវេលា និងភាពអត់ធ្មត់យ៉ាងខ្លាំងក្លាពីមាតាបិតា។ Sabay សូមចូលរួមនូវវិធីសាស្ត្រមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ។

. ត្រូវកំណត់ព្រំដែននូវអ្វីដែលគេអាចធ្វើបានអោយបានច្បាស់ ព្រោះអ្នកជំនាញខាងកុមារ បាន
មានប្រសាសន៍ថា ក្មេងៗពិតជាចង់ដឹងនូវអ្វីដែលបានកំណត់ទុក ហើយពួកគេភាពច្រើននឹង
គោរពតាមការកំណត់នោះ។

. ត្រូវមានការគំរាមហើយត្រូវអនុវត្តន៍នូវអ្វីដែលអ្នកបាននិយាយ មានន័យថានិយាយយ៉ាងណា
ត្រូវធ្វើយ៉ាងនោះ។ជាពិសេសត្រូវជ្រើសរើសយកទណ្ឌកម្មណាដែលសម ហេតុផល។
. ត្រូវចំណាយពេលជាមួយពូកគេអោយបានច្រើន។ គឺគ្រាន់តែយកពូកគេទៅជាមួយ នៅពេល
ដែលអ្នកទៅបំពេញកិច្ចការអ្វីមួយ រឺ អោយគេធ្វើលំហាត់ក្នុងផ្ទះបាយពេលដែលអ្នកកំពុង
ចម្អិនអាហារ។
. ត្រូវមានការសរសើរចំពោះលទ្ធផលល្អដែលក្មេងធ្វើបាន និងមានការលើកទឹកចិត្តចំពោះអ្វី
ដែលគេមិនទាន់សម្រេចបាន ការធ្វើបែបនេះនឹងធ្វើអោយក្មេងមានកម្លាំងចិត្តកាន់តែខ្លាំង។
. ត្រូវកំណត់កាលវិភាគប្រចាំ គ្រាដើម្បីពង្រឹងនូវទំនួលខុសត្រូវរបស់ពួកគេ ធ្វើកិច្ចការអ្វីដែល
មានប្រយោជន៍ដែលទាក់ទងទៅនឹងការសិក្សា កីឡា និងកិច្ចការផ្សេងៗទៀត។ក្មេងដែល
អសកម្មគឺជាក្មេងដែលមានពេលទំនេរច្រើន។
. បើអ្នកយល់ថាដើមទងនៃចរិតមានះរបស់កូនអ្នកបណ្ដាលមកពីបញ្ហាចិត្តវិទ្យា អ្នកគួរតែទៅ
ពិភាក្សាជាមួយពេទ្យចិត្តវិទ្យាផ្នែកកុមារ។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s