ធ្វើម៉េចទើបក្លាយជាបុគ្គលរៀបរយម្នាក់?

ការទម្លាប់ខ្លួនជាមនុស្សដែលរៀបរយនិងមានសណ្ដាប់ធ្នាប់គ្រប់ ពេលវេលាមិនមែនជាកិច្ចការងាយស្រួលទេ។ ដំណើរការនេះទាមទារអ្នកជាមនុស្សមានវិន័យ ប្រឹងប្រែងធ្វើការ និងថែមទាំងចេះគ្រប់គ្រងពេលវេលាឲ្យបានម៉ត់ចត់។ មិនមានមនុស្សច្រើនទេដែលអាចអះអាងថាខ្លួនមានចំណុចខ្លាំង ថាជាមនុស្សមានសណ្ដាប់ធ្នាប់នោះទេ។ ជាទូទៅ និយោជក តែងតែចង់បានបេក្ខជនដាក់ពាក្យមកបម្រើការងារនៅកន្លែងរបស់ខ្លួន មានបុគ្គលិកលក្ខណៈគ្រប់គ្រាន់ មានជំនាញក្នុងការចាត់ចែង។ សិក្សាជំហានទាំងអស់ខាងក្រោម ដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យក្លាយជាបុគ្គលដែលមាន សណ្ដាប់ធ្នាប់ និងមានសមត្ថភាពអាចចាត់ចែងកិច្ចការនានាបានយ៉ាងម៉ត់ចត់។Image

. ចេះគ្រប់គ្រង ទុកដាក់ឯកសារ

អ្នកអាចរៀបចំ ឯកសារសំខាន់ដែលអ្នកមានទាំងអស់ ក្នុងទូ ឬថតតុ ទៅតាមប្រភេទផ្សេងៗគ្នា ឲ្យបានគត់មត់ ជៀសវាងការបាត់បង់។

. ប្រើប្រាស់ប្រតិទិន សម្រាប់គ្រប់គ្រងសកម្មភាពសំខាន់ៗប្រចាំថ្ងៃរបស់អ្នក

គ្មាននរណាម្នាក់អាចចងចាំគ្រប់រឿងនោះឡើយ។ ការកត់ចំណាំនានាក្នុងប្រតិទិន គឺគំនិតល្អ ឈានទៅរកទម្លាប់ល្អសម្រាប់បំពេញកិច្ចការរបស់អ្នក ព្រោះ ប្រតិទិននោះ នឹងកាត់បន្ថយការភ្លេចភ្លាំងរបស់អ្នក ចំពោះកាលវិភាគសកម្មភាពដែលអ្នកបានកំណត់ គម្រោង ការណាត់ជួបក្រៅម៉ោង ជាដើមបាន។

. ទុកដាក់របស់របរប្រើប្រាស់ផ្សេងៗទៅតាមកន្លែងដើមឲ្យបានម៉ត់ចត់

បើអ្នកធ្វើបានដូចនេះ អ្នកនិងមិនពិបាករកនៅពេលត្រូវប្រើប្រាស់លើកក្រោយ។ គ្មានបុគ្គលណាម្នាក់ ចង់ចំណាយពេលយូរដើរស្វែងរករបស់ជាកម្មសិទ្ធិខ្លួន នៅពេលដែលត្រូវប្រើប្រាស់ទេ ដូចនេះ សូមរក្សាទុកនៅមួយកន្លែងណាដែលអ្នកងាយរក។

. រក្សាឲ្យបានបរិស្ថានស្អាតនៅជុំវិញខ្លួនអ្នក

មិនថានៅកន្លែងធ្វើការ នៅផ្ទះ អ្នកត្រូវសំអាត និងរៀបចំឲ្យបានស្រស់ស្អាត ព្រោះអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ក្នុងការបំពេញកិច្ចការផ្សេងៗឲ្យបានល្អប្រសើរ។Image

. ចេះកំណត់អាទិភាពសកម្មភាព ឬកិច្ចការដែលអ្នកត្រូវបំពេញជាប្រចាំថ្ងៃផង

ធ្វើកិច្ចណាដែលចាំបាច់ និងបន្ទាន់មុនគេ ទើបធ្វើកិច្ចការដែលសំខាន់បន្ទាប់ទៀត។ ជាពិសេស ក្នុងការបំពេញកិច្ចការមួយ អ្នកមិនចាំបាច់ងាកទៅធ្វើកិច្ចការផ្សេងមួយទៀតទេ លុះត្រាតែកិច្ចការនោះ អ្នកបានបំពេញរួចរាល់។ ការធ្វើកិច្ចការពីរ បី ក្នុងពេលតែមួយមិនបានធ្វើឲ្យអ្នកចំណេញពេលវេលាទេ ជួនកាល អាចធ្វើឲ្យអ្នកកាន់តែច្របូកច្របល់ មិនទទួលបានលទ្ធផលមិនសូវល្អ។

. អនុវត្តបែបនេះជាប្រចាំ ដើម្បីក្លាយទៅជាទម្លាប់សម្រាប់ខ្លួនអ្នក

មានន័យថាអ្នកមានទម្លាប់ជាមនុស្សមានសណ្ដាប់ធ្នាប់ រៀបរយ និងចេះគ្រប់គ្រង ចាត់ចែងគ្រប់ការបំពេញភារកិច្ចទាំងអស់។ គ្រប់ទីកន្លែង គឺត្រូវការមនុស្សប្រភេទនេះ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s