ធ្វើខ្លួនបែបណាដើម្បីឲ្យអ្នកដទៃជឿជាក់?

មនុស្សមួយចំនួនប្រហែលជាមិនខ្វល់ពីរឿងនេះ ដោយសារតែនេះជាកិច្ច ការ ដែលលំបាកសម្រាប់ខ្លួនអ្នក។ ទោះជាយ៉ាងណា បំណងដែលចង់ធ្វើឲ្យអ្នកដទៃពេញចិត្ត សប្បាយចិត្តដោយសារអ្នកនោះ គឺគ្មានក្បួនឡើយ ហើយជារឿយៗ អ្នកនឹងទទួលបានលទ្ធផលផ្ទុយពីការគិតទៅវិញ។

នៅពេលដែល ការខ្វះភាពទុកចិត្តមិនមែនមានន័យចាំបាច់ថាអ្នImage

ក ជាបុគ្គ ល ដែលគ្មានការប្រុងប្រយ័ត្ន ជាមនុស្សមិនគួរគោរព ឬ…តែយ៉ាងណាកង្វះខាតភាព គួរឲ្យទុកចិត្តនេះ ក៏អាចបញ្ជាក់ពីសមត្ថភាពនៃការចាត់ចែង ឬធ្វើជាបុគ្គលអាចពឹងពាក់បាន ឬមិនបាន។

អ្នកក៏មិនចាំបាច់ ត្រូវ ស្ម័គ្រចិត្តធ្វើគ្រប់កិច្ចការងារទាំងអស់ដែរ ឬក៏មិនមែនជាការល្អដែរដែលគិតថាអ្នក ត្រូវតែជួយដោះស្រាយបញ្ហាមនុស្សទាំង អស់ ដែរ។ខាងក្រោម នេះជាវិធីមួយចំនួនដែលអាចជួយអ្នកឲ្យក្លាយជាបុគ្គលដែលគួរជា ទីទុកចិត្តនៃអ្នកដទៃបានដោយមិនចាំបាច់ធ្វើកិច្ចការហួសពី សមត្ថភាព ឬក៏អាចប៉ះពាល់ដល់ខ្លួនអ្នកឡើយ។

១. ប្រកាន់សន្យារបស់ខ្លួនឲ្យបាន

កុំសន្យាធ្វើអ្វីមួយងាយៗ លុះត្រាតែអ្នកប្រាកដថាបានសួរខ្លួនឯងថា “តើខ្ញុំអាចធ្វើកិច្ចការនេះបានទេ? “ ប្រសិន បើអ្នកមានកិច្ចការផ្សេងច្រើនដែលត្រូវបំពេញ ឬអ្នកមិនអាចធ្វើកិច្ចការនោះបានទេសូមកុំគ្រាន់តែសន្យាដោយ បង្ខំជាមួយអ្នកណាឡើយ។ គ្មាននរណាម្នាក់ អាចធន់ទ្រាំបានទេ ប្រសិនបើជារឿយៗ អ្នកតែងច្រានចោលការសន្យា ឬធ្វើកិច្ចការនោះមិនបានសម្រេច។Image

។ដូចនេះ សូមកុំព្យាយាមសន្យាអ្វីដែលអ្នកធ្វើមិនបាន។ យ៉ាងណាមិញ អ្នកនឹងចាប់ផ្ដើមម៉ត់ចត់នឹងសន្យារបស់អ្នក កាលណាអ្នកដឹងថា តើនៅពេលដែលអ្នកសន្យា ហើយអាចបំពេញកិច្ចការមួយបានលទ្ធផលល្អចំពោះនរណាម្នាក់ ហើយអ្នកនោះនឹងមានអារម្មណ៍ថាអ្នកបានផ្ដល់ភាពទុកចិត្តបានចំពោះ គេ។

. បដិសេធដោយទទួលការពេញចិត្ត

អ្នកភាគច្រើនតែងចង់បង្ហាញការ ចាប់អារម្មណ៍ ដោយព្យាយាមធ្វើឲ្យអ្នកនៅជុំវិញបានសប្បាយចិត្ត ដើម្បីទទួលបានការទុកចិត្ត។ ទោះបីជាយ៉ាងណា អ្នកមិនគួរណា សម្របសម្រួលយកពេលវេលា និងសេចក្ដីសុខរបស់ខ្លួនទាំងអស់ទៅធ្វើកិច្ចការទាំងនោះទេ។ ដូចនេះសូមប្រាកដថា អ្នកចេះកំណត់អាទិភាពរាល់កិច្ចការងារផ្សេងៗ។ ប្រសិនបើអ្នកអាច ធ្វើបានអ្នកពិតជាដឹងថាអ្វីដែលអ្នកត្រូវបំពេញមុន ហើយអ្វីដែលអ្នកអាចរង់ចាំបាន មិនតែប៉ុណ្ណោះ អ្នកថែមទាំងអាចរកឃើញពេលទំនេរសម្រាប់កម្សាន្ត រីករាយជាមួយអ្នកទាំងអស់ជុំវិញខ្លួនអ្នកទៀតផង។

៣. បង្កើតលក្ខខណ្ឌដែលបង្ហាញថាអ្នកពិសេស

មានមនុស្សមិនតិចទេដែលគិតថា គេអាចអះអាងបញ្ជាក់ពីសមត្ថភាពរបស់គេ ដោយព្យាយាមធ្វើកិច្ចការទាំងអស់ដោយខ្លួនគេ នៅពេលដែលគេដឹងថា គេមិនអាចបង្កើតកំហុសតទៅទៀតបាន។ ចាំថា មានតែខ្លួនអ្នកទេដែលស្គាល់ខ្លួនឯងជាងអ្នកដទៃ។ ប្រសិនបើអ្នកពិតជាកំពុងពោរពេញដោយការបារម្ភ និងស្ត្រេសហើយនោះ អ្នកនឹងបាត់បង់ការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងខ្លួនឯង បាត់បង់ភាពម្ចាស់ការ ដូចនេះអ្នកត្រូវព្យាយាមគ្រប់គ្រងស្ថានភាពនៃការបាត់បង់ភាព ម្ចាស់ការនេះឲ្យបាន។ ស្ដាប់ទៅហាក់ដូចជាពិបាក តែការពិតគឺងាយជាងការគិតរបស់អ្នក។ ជារឿយៗ ដើម្បីឆ្លងផុតបញ្ហាលំបាកនេះ អ្នកគួរចេះត្រល

ប់ ក្រោយពីរ បីជំហាននិងធ្វើការវាយតម្លៃជាថ្មី។ តាមរយៈការអនុវត្តបែបនេះ អ្នកនឹងអាច ក្លាយជាមនុស្សដែលផ្ដោតអារម្មណ៍ មានទឹកចិត្តបំពេញកិច្ចការដោយភាពល្អឥតខ្ចោះ ហើយជាមួយគ្នានេះដែរ អ្នកនឹងអាចគ្រប់គ្រងខ្លួនឯងបានគ្រប់ពេល ចេះចាត់ចែង ទាំងពេលវេលា ឬកិច្ចការផ្សេងៗ ប្រកបដោយភាពឆ្លាតវៃ។

៤. ចេះបត់បែនតាមកាលៈទេសៈ

ប្រសិន បើអ្នកមានបំណងចង់បត់បែន និងផ្លាស់ប្ដូរជាមួយអ្នកណា នោះអ្នកទាំងនោះ ក៏កាន់បត់បែនជាងអ្នកទៀត។ ទោះបីជាអ្នកមិនទទួលបានភ្លាមៗ តែធានាថា អ្នកនឹងទទួលបាននៅពេលណាមួយ។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s