រៀនអង់គ្លេសគួរប្រឹងអានសៀវភៅទេ?

ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ Leng Kimngorn កាលពី 22-04-2012

សួស្ដីយុវវ័យ ប្រិយមិត្តជាទីរាប់អានដែលកំពុងសិក្សាភាសាអង់គ្លេស! នៅក្នុងទំព័រនេះសប្បាយចង់ជជែកចែករំលែកបទពិសោធន៍ខ្លះៗទាក់ទងទៅ នឹងការរៀនភាសាអង់គ្លេស ជាមួយនឹងសំនួរមួយដែលត្រូវបានគេលើកឡើងនៅក្នុងចំណោមអ្នករៀន ភាសាអង់គ្លេសៈ “តើហេតុអ្វីបានជាអ្នករៀនភាសាអង់គ្លេសត្រូវអានអោយបានច្រើន?”

មានហេតុផលជាច្រើនដែលអ្នករៀនត្រូវអានអោយបានច្រើន៖ ជួយធ្វើអោយភាសាអង់គ្លេសរបស់ពួកគេបានប្រសើរឡើង។ ជួយធ្វើអោយពួកគេក្លាយជាមនុស្សពូកែអាន និងអាចជួយអោយអ្នកសិក្សារកបានការងារដែលកាន់តែល្អ។ល។ ដោយសារតែមានហេតុវិជ្ជមានច្រើនយ៉ាងនេះហើយទើបអ្នកសិក្សាភាសា អង់គ្លេសត្រូវប្រើពេលវេលាអោយបានច្រើនដើម្បីអាន។

គុណប្រយោជន៍ទីមួយនឹងដំបូងគេបំផុតការអានជួយអោយអ្នកសិក្សា រីកចំរើនភាសាអង់គ្លេសរបស់ពួកគេ។ ឧទាហរណ៍៖ មានពាក្យជាច្រើនដែលយើងមិនចេះ ដូច្នេះនៅពេលដែលយើងអានសៀវភៅពួកយើងបានរៀនពាក្យទាំងនេះ។ ប្រសិនបើយើងមិនយល់ន័យរបស់ពាក្យទាំងនេះ យើងអាចកត់វាទុកហើយឆែកវចនានុក្រម ដែលជួយអោយយើងចេះពាក្យថ្មី និងយល់ពីអត្ថន័យរបស់ពាក្យ។

ជាងនេះទៅទៀត ការអានជួយធ្វើអោយអ្នកសិក្សាក្លាយជាមនុស្សពូកែអាន។ ឧទាហរណ៍៖ នៅក្នុងសាលាយើងត្រូវតែពូកែអានបើមិនដូច្នោះទេ យើងមិនអាចប្រឡងជាប់ ESL ទេ។ ការអានក៏ជួយអោយអ្នកសិក្សាក្លាយជាមនុស្សដែលពូកែសរសេរផងដែរ។ ឧទាហរណ៍៖ នៅពេលយើងអានសៀវភៅមួយក្បាល វាជួយអោយយើងទទួលបានគំនិតថ្មី ហើយនៅពេលដែលយើងទទួលបានចំណេះដឹងថ្មី ឬគំនិតថ្មី យើងអាចប្រើគំនិតទាំងនោះទៅសរសេរអត្ថបទដែលកាន់តែល្អជាងមុន។

ការអានជួយអោយមនុស្សរកការងារបាន។ ឧទាហរណ៍៖ ប្រសិនបើអ្នកចង់បានការងារអ្នកត្រូវតែអានអោយបានច្រើន នៅពេលអ្នកទទួលបានការងារល្អមានកិច្ចការជាច្រើនដែលអ្នកត្រូវអាន អោយលឺៗនៅចំពោះមុខមនុស្សដទៃទៀត ដូច្នេះប្រសិនបើអ្នកមិនអាចអានបានល្អទេ និយោជកនឹងមិនទទួលអ្នកអោយចូលធ្វើការព្រោះអ្នកមិនចេះអានភាសា អង់គ្លេស។

ជារួមមក ការអានភាសាអង់គ្លេសគឺជារឿងមួយសំខាន់សម្រាប់អ្នកសិក្សា។ អ្នកសិក្សាត្រូវតែព្យាយាមអានអោយបានច្រើនពុំដូច្នោះទេយើងមិន អាចជោគជ័យក្នុងការសិក្សាភាសាអង់គ្លេសទេ។ ការអានគឺជារឿងសំខាន់ ប្រសិនបើយើងមិនអានភាសាអង់គ្លេសរបស់យើងមិនអាចប្រសើរឡើងបាន ទេ បើយើងមិនអានយើងមិនអាចទទួលបានការងារល្អទេ។៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s