យុទ្ធសាស្ត្របង្ហាញអារម្មណ៍ដោះស្រាយបញ្ហាជាមួយនឹងភរិយា

04.មករា.2012

តើអ្នកកំពុងមានបញ្ហាជាមួយនឹងភរិយាមែនទេ? តើភរិយារបស់អ្នកមិនយល់ពីអារម្មណ៍របស់អ្នក ឬក៏អ្នកមិនដឹងពីវិធីបង្ហាញអារម្មណ៍ទៅកាន់ភរិយារបស់ខ្លួន? សា្វមីភាគច្រើនហាក់បីដូចជាមានបញ្ហានៅពេលពិភាក្សាពីអារម្មណ៍ របស់ខ្លួនទៅកាន់ភរិយា។ នេះអាចជាមូលហេតុចំបងមួយដែលនាំឱ្យភរិយាមួយចំនួនគិតថាស្វាមី របស់ខ្លួនជាមនុស្សសោះអង្គើយមិនខ្វាយខ្វល់នឹងពួកគេ។ ជាការពិត ការបង្ហាញអារម្មណ៍របស់អ្នកទៅកាន់ភរិយាអាចជួយឱ្យទំនាក់ទំនងរវាង អ្នកទាំងពីរកាន់តែមានភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើងៗ។ យ៉ាងណាមិញ ដោយសារតែការបង្ហាញអារម្មណ៍ដើម្បីដោះស្រាយបញ្ហាជាមួយនឹងភរិយាគឺ ជាដំណាក់ដ៏គ្រោះថ្នាក់ដែលឈានរហូតដល់ការបែកបាក់ ហេតុនេះអ្នកជាស្វាមីត្រូវអនុវត្តយុទ្ធសាស្ត្រឱ្យបានត្រឹម ត្រូវ និងម៉តចត់។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រមួយចំនួនក្នុងការបង្ហាញពីអារម្មណ៍ ដើម្បីដោះស្រាយបញ្ហាជាមួយនឹងភរិយា។

យុទ្ធសាស្ត្រទី១៖ អ្នកត្រូវអង្គុយចុះនៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ដែលគ្មានការរំខាន ផ្សេងៗ និងត្រូវពិចារណាពីអារម្មណ៍ និងបញ្ហាដែលអ្នកចង់ដោះស្រាយជាមួយនឹងភរិយារបស់ខ្លួន។ អ្នកត្រូវចំនាយពេលវេលាស្វែងរកមូលហេតុហេតុអ្វីបានជាអ្នកមាន អារម្មណ៍បែបនេះ និងហេតុអ្វីតំរូវឱ្យភរិយារបស់អ្នកត្រូវតែទទួលដឹង។

យុទ្ធសាស្ត្រទី២៖ អ្នកត្រូវសាកសួរខ្លួនឯងឱ្យបានច្បាស់លាស់ថាតើអ្វីដែលអាចជា ឧបសគ្គកំឡុងពេលដែលអ្នកពិភាក្សាពីបញ្ហានោះជាមួយនឹងភរិយារបស់ អ្នក។ អ្នកត្រូវត្រៀមនូវគំនិតយោបល់ផ្សេងៗដើម្បីបង្ហាញពីអារម្មណ៍របស់ អ្នកមុននឹងពិភាក្សាពីបញ្ហាជាមួយនឹងភរិយារបស់អ្នក។ ការធ្វើបែបនេះអាចជួយផ្តល់ឱ្យអ្នកនូវភាពជឿជាក់មុនពេលអង្គុយ ចុះដោះសា្រយបញ្ហាជាមួយនឹងភរិយាជាទីស្រលាញ់។

យុទ្ធសាស្ត្រទី៣៖ អ្នកត្រូវគិតពីគំនិតរបស់ភរិយារបស់អ្នក។ នៅពេលដែលស្វែងរកយោបល់ផ្សេងៗដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក អ្នកក៏ត្រូវពិចារណាពីគំនិតរបស់ភរិយាអ្នកផងដែរថាតើភរិយាអ្នក នឹងមានអារម្មណ៍យ៉ាងណានៅពេលដែលលឺនៅអ្វីដែលអ្នកនិយាយ។

យុទ្ធសាស្ត្រទី៤៖ រៀបចំពេលវេលាដ៏សមស្របមួយដើម្បីពិភាក្សាពីបង្ហាញជាមួយនឹងភរិយា របស់អ្នកជៀសវាងវត្តមានរបស់កូនៗ ឬក៏អ្នកដទៃ។

យុទ្ធសាស្ត្រទី៥៖ អ្នកត្រូវទុកឱ្យភរិយារបស់អ្នកជាអ្នកចាប់ផ្តើមនូវការសន្ទនា បង្ហាញពីអារម្មណ៍របស់គាត់។ ជាក់ស្តែងខ្សែរបន្ទាត់នៃទំនាក់ទំនងនឹងប្រព្រឹត្តទៅដោយរលូនប្រសិន បើអ្នកអនុញ្ញាតឱ្យភរិយារបស់អ្នកជាអ្នកចាប់ផ្តើមនូវការ សន្ទនា។

យុទ្ធសាស្ត្រទី៦៖ អ្នកត្រូវធ្វើខ្លួនឱ្យប្រាកដប្រាជាមុនពេលដែលអ្នកនិយាយ ដូចពាក្យចាស់ថា “គិតមុនគូរ”។ មួយវិញទៀតដែលអ្នកត្រូវដឹងនោះគឺការទំនាក់ទំនងរវាងបុរស និងស្ត្រីមានភាពខុសប្លែកពីគ្នា។ ភរិយារបស់អ្នកអាចនឹងមិនយល់ពីអ្វីដែលអ្នកកំពុងតែព្យាយាមពន្យល់ ប្រសិនបើឈរនៅជំហរជាបុរស។ ហេតុនេះនៅពេលដែលអ្នកពន្យល់ភរិយារបស់អ្នក អ្នកគួរតែគប្បីគិតពីអារម្មណ៍របស់ស្ត្រីជាភរិយា ហើយប្រសិនបើអាចអ្នកគួរតែឈរជាជំហរស្ត្រីដើម្បីពិភាក្សាបញ្ហា ជាមួយនឹងភរិយាអ្នកជៀសវាងការនិយាយពន្យល់ឱ្យតែរួចពីមាត់។

យុទ្ធសាស្ត្រទី៧៖ អ្នកត្រូវស្វែងប្រធានបទដែលមានអត្ថន័យជ្រាលជ្រៅដែលអាចបង្ហាញពី ទំហំនៃអារម្មណ៍របស់អ្នកឱ្យភរិយាអ្នកឃើញពីជំរៅចិត្តរបស់អ្នក។ ការធ្វើបែបនេះអាចធ្វើឱ្យភរិយាអ្នកយល់ពីអារម្មណ៍របស់អ្នកមុន នឹងឈានចូលដល់ការពិភាក្សាពីបញ្ហាដល់ពិតប្រាកដ។

យុទ្ធសាស្ត្រទី៨៖ ក្រៅពីការពន្យល់ពីអារម្មណ៍ និងពិភាក្សាបញ្ហា អ្នកត្រូវចូលរួមធ្វើជាអ្នកស្តាប់ដល់ល្អនៅពេលភរិយារបស់អ្នក និយាយពីអារម្មណ៍របស់គាត់ផងដែរ។

យុទ្ធសាស្ត្រទី៩៖ បន្ទាប់ពីការពិភាក្សាគ្នាចប់ អ្នកត្រូវបង្ហាញឱ្យភរិយាអ្នកដឹងថាអ្នកទទួលយក និងយល់ស្របទៅនឹងគំនិតរបស់នាង ជាពិសេសអ្នកត្រូវបង្ហាញពីទំហំនៃក្តីស្រលាញ់របស់អ្នកទៅកាន់ ភរិយារបស់អ្នកផងដែរ។ គ្មានបញ្ហាអ្វីដែលដោះស្រាយមិនបាននោះទេ ប្រសិនបើភរិយា និងស្វាមីពិតជាព្រមបើកចិត្តឱ្យទូលាយ រួមទាំងទទួលស្តាប់នូវអារម្មណ៍ក្នុងចិត្តគ្នាទៅវិញទៅមក។

យុទ្ធសាស្ត្រទី១០៖ អ្នកគួរតែចំនាយពេលវេលាជាមួយនឹងភរិយាដើម្បីអង្គុយពិភាក្សាបង្ហាញ និងដោះដូរនូវអារម្មណ៍ពីគ្នាទៅវិញទៅមកជៀសវាងបិទបន្ទាត់នៃ ទំនាក់ទំនងជាហេតុបណ្តាលឱ្យឆាកជីវិតអាពាហ៍ពិពាហ៍ឈានដល់ផ្លូវ បញ្ចប់៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s