ភ័យខ្លាចមែនទេ !!!

08.កក្កដា.2011Image

មូល ហេតុអ្វីបានជាមនុស្សគ្រប់គ្នាចេះតែមានភាពភ័យខ្លាចនៅពេល ឡើងធ្វើបទបង្ហាញ ឬកំពុងឈរនិយាយនៅចំពោះមុខមនុស្សច្រើន ?

មនុស្ស ភាគច្រើនមិនថាមានមាឌធំរឹងមាំប៉ុណ្ណានោះទេតែងតែមានភាពភ័យ ខ្លាចនៅពេលដែលត្រូវបានស្នើរឲ្យឡើងធ្វើបទបង្ហាញ ឬនិយាយនៅចំពោះមុខមនុស្សច្រើន ។ មុនពេលឡើងធ្វើបទបង្ហាញ លោកអ្នកខំព្យាយាមតាំងចិត្តថា “មិនត្រូវភ័យខ្លាច” ប៉ុន្តែនៅពេលដែលវេលានោះមកដល់ ភាពភ័យខ្លាចក៏ចាប់ផ្តើមវិលត្រឡប់ចូលមកវិញ ហើយធ្វើឲ្យលោកអ្នកបែកញើស ត្រជាក់ចុងដៃចុងជើង និងនិយាយមិនចេញ ។

ដើម្បីជំនះឱ្យបានចំពោះភាពភ័យខ្លាចទាំងនេះ លោកអ្នកគួរសិក្សាស្វែងយល់អំពីមូលហេតុមួយចំនួនដែលបណ្តាលឲ្យ លោកអ្នកមានអារម្មណ៍ភ័យខ្លាច ។

ភាពខ្មាស់អៀន
ប្រសិន បើឈរនៅចំពោះមុខមនុស្សច្រើន ជាពិសេសមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ លោកអ្នកប្រាកដជាមានអារម្មណ៍អៀនខ្មាស់រហូតដល់ថ្នាក់មិន ហ៊ានសូម្បីតែសំឡឹងចំកែវភ្នែករបស់ពួកគេ ។ ជាលទ្ធផល វានឹងធ្វើឲ្យការធ្វើបទបង្ហាញរបស់លោកអ្នកទទួលភាពបរាជ័យ ដូច្នេះលោកអ្នកគួរតែអនុវត្តន៏ការនិយាយដែលមានភាពក្លាហាននៅមុខ កញ្ចក់ឲ្យបានច្រើនលើកមុននឹងឡើងធ្វើបទបង្ហាញជាផ្លូវការ ។

ខ្វះការជឿជាក់
នៅពេលដែលលោកគ្រូ និងអ្នកគ្រូ ឬនាយកគ្រប់គ្រងរបស់លោកអ្នកចាត់តាំងលោកអ្នកឲ្យធ្វើបទបង្ហាញ នៅក្នុងអង្គប្រជុំ ប្រតិកម្មទីមួយរបស់លោកអ្នកគឺ “ហេតុអ្វីបានជាជ្រើសរើសខ្ញុំមិនរើសអ្នកផ្សេង ?” ។ មូលហេតុដែលបណ្តាលឲ្យលោកអ្នកគិតបែបនេះដោយសារតែលោកអ្នកខ្វះ ការជឿជាក់លើខ្លួនឯងដោយចេះតែមាននៅក្នុងគំនិតថា រូបខ្លួនមានភាពខ្វះខាត និងគ្មានសមត្ថភាពគ្រប់គ្រាន់ ។ នេះជាផ្នែកមួយដែលបណ្តាលឲ្យលោកអ្នកមានអារម្មណ៍ភ័យខ្លាចពី ព្រោះមិនទាន់នឹងចាប់ផ្តើមផងស្រាប់តែខ្លាចមុនបាត់ទៅហើយ ។ លោកអ្នកអាចមិនជឿជាក់លើអ្នកដទៃ ប៉ុន្តែមិនត្រូវមិនជឿជាក់លើរូបខ្លួននោះទេ ។

បច្ចេកវិជ្ជា
បច្ចុប្ប ន្ននេះដោយសារតែប្រទេសមានការអភិវឌ្ឍន៍ជាមួយនិងបច្ចេក វិជ្ជាកាន់តែរីកចំរើន ការធ្វើបទបង្ហាញត្រូវបានអមមកជាមួយនូវឧបករណ៍ទំនើបៗដូចជាកុំ ព្យូទ័រ ឧបករណ៍បញ្ចាំងរូបភាព និងឧបករណ៍ទំនើបៗមួយចំនួនទៀត ។ ជាក់ស្តែង ការធ្វើបទបង្ហាញធំៗដូចជានៅតាមសណ្ឋាគារ ឬស្ថាប័ននានាគឺសុទ្ធតែពឹងផ្អែកទៅលើបច្ចេកវិជ្ជាទាំងនេះ ។ ដោយសារតែបែបនេះបណ្តាលឲ្យអ្នកធ្វើបទបង្ហាញមួយចំនួនធំមានភាព ភ័យខ្លាចដោយមានក្តីព្រួយបារម្ភខ្លាចឧបករណ៍ទាំងនោះមានបញ្ហានៅ ពេលដែលពួកគេកំពុងតែធ្វើបទបង្ហាញនៅចំពោះមុខមនុស្សរាប់រយនាក់ ។ ដូចនេះដើម្បីជៀសវាងនូវភាពភ័យខ្លាច លោកអ្នកគួរតែព្យាយាមសាកល្បងប្រើប្រាស់ឧបករណ៍ទាំងនេះបីទៅបួនដង មុននឹងការធ្វើបទបង្ហាញចាប់ផ្តើម ។

បង្កើតកំហុសដែលមិនអាចបំភ្លេចបាន
គ្មាននរណាល្អគ្រប់ដប់នោះទេ ហេតុនេះកំហុសតែងតែអាចកើតមានឡើងជារឿយៗ ។ ដូចនេះលោកអ្នកគួរតែរកវិធីដើម្បីកាត់បន្ថយវាកុំឲ្យកំហុសមាន កាន់តែច្រើនឡើងៗ ។ ជាការពិត លោកអ្នកខ្លាចការធ្វើបទបង្ហាញដោយសារតែលោកអ្នកខ្លាចបង្កើតនូវ កំហុសដែលគួរឱ្យអាម៉ាស់នៅចំពោះមុខអ្នកដទៃ ហើយធ្វើឲ្យអ្នករាល់គ្នារួមទាំងខ្លួនអ្នកមិនអាចបំភ្លេចវា ឬបំផ្លាញវាចេញពីអារម្មណ៍បាន ។ សំរាប់ខ្លួនអ្នក វាប្រហែលជារឿងដែលពិបាកនឹងបំភ្លេចខ្លាំងណាស់ ប៉ុន្តែសំរាប់អ្នកដទៃវិញយ៉ាងច្រើនណាស់ចាំវាបានតែរយៈពេលមួយ អាទិត្យ ហើយក៏បំភ្លេចចោលបាត់ទៅ ឬពេលខ្លះគេប្រហែលជាមិនទាំងដឹងផងថា “លោកអ្នកបានបង្កើតនូវកំហុស” ។ លោកអ្នកត្រូវចងចាំថា កំហុសគឺជាបទពិសោធន៏ ឬមេរៀននៃជីវិតដែលអាចបង្រៀនលោកអ្នកឲ្យទៅរកអ្វីដែលត្រឹមត្រូវ បើគ្មានកំហុសទេលោកអ្នកក៏មិនអាចរកចំណុចត្រឹមត្រូវឃើញដែរ ប៉ុន្តែលោកអ្នកត្រូវធ្វើឲ្យប្រាកដថា លោកអ្នកចេះស្គាល់កំហុស ហើយចេះកែប្រែកំហុសរបស់ខ្លួនឲ្យត្រឹមត្រូវឡើងវិញ ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s