ភាពជាអ្នកដឹកនាំជាអ្វី ?

ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ Kimngorn កាលពី 22-04-2012

អ្វីទៅដែលហៅថាភាពជាអ្នកដឹកនាំ? ជាដំបូងយើងត្រូវស្វែងយល់ពីអត្ថន័យនៃពាក្យអ្នកដឹកនាំជាមុនសិន មុននឹងឈានទៅដល់ភាពស៊ីជម្រៅ។ មិនខុសទេ អ្នកដឹកនាំគឺជាបុគ្គលម្នាក់ដែលមានសមត្ថភាពក្នុងការជំរុញអ្នក ដទៃអោយសម្រេចគោលដៅ។ ការសម្រេចគោលដៅបានជោគជ័យកាន់តែច្រើន គឺជាភស្តុតាងដែលមានន័យថាការដឹកនាំកាន់តែមានប្រសិទ្ធភាព។Image

ការងារសំខាន់របស់អ្នកដឹកនាំគឺត្រូវបង្កើតគោលដៅជាចម្បងមួយដោយ ប្រើឧត្ដមគតិមកគិត ដើម្បីបង្កើតឡើងអោយមានលក្ខណៈប្លែកពីគេនិងអាចធ្វើអោយក្លាយទៅ ជាការពិតតាមរយៈសកម្មភាព។អ្នកដឹកនាំដ៏ខ្លាំងពូកែ គឺមានការប្រមើមើលពីគំនិតថ្មីៗ សម្រាប់អនាគតអង្គភាព ដែលមានលក្ខណៈពិសេសខុសពីធម្មតានិងលើសពីអ្វីដែលអ្នកដទៃអាចនឹង ស្មានមិនដល់។
សមត្ថភាពដឹកនាំរបស់មនុស្សគ្រប់រូបគឺមិនមែនមានពីកំណើតនោះទេ វាអាចកើតឡើងតាមរយៈការរៀនសូត្រ និងបទពិសោធន៍ដែលទទួលបានពីការអនុវត្ត។

ដូច្នេះភាពជាអ្នកដឹកនាំ គឺជាដំណើរការដែលធ្វើអោយមានឥទ្ធិពលទៅលើការគ្រប់គ្រង ចាត់ចែង ការបង្កើតបរិយាកាសការងារមួយសមស្របដើម្បីអោយអ្នកក្រោមបង្គាប់ បំពេញការងារសម្រេចតាមគោលដៅដែលបានកំណត់ក្នុងកាលកំណត់ណាមួយ៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s