ផ្ដើមអាជីវកម្មដើមទុនបន្តិចបន្តួច!

សម្រាប់មនុស្សជាច្រើន បញ្ហាដែលជួបប្រទះនៅពេលចាប់ផ្ដើមជំនួញខ្នាតតូចគឺបញ្ហាដើម ទុន។ ជារឿងពិបាក ដើម្បីស្វែងរកដៃគូរវិនិយោគ សម្រាប់គាំទ្រអាជីវកម្មថ្មីថ្មោងនោះ អីចឹងហើយ បានជាមនុស្សភាគច្រើនពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរក ដើមទុនសម្រាប់ដំណើរការមុខរបរដោយខ្លួនឯង។  នឹងបង្ហាញពីគន្លឹះបួនយ៉ាង ដែលអាចជួយមិត្តយុវវ័យ ងាកមកចាប់អារម្មណ៍ក្នុងការបង្កើតជំនួញខ្នាតតូច ដោយពុំចំណាយដើមទុនច្រើន។ ខាងក្រោមនេះគឺជាគន្លឹះបួនយ៉ាង៖Image

. ចាប់ផ្ដើមជំនួញបែបសេវាកម្ម។ ធ្វើដូច្នេះ អ្នកពុំចាំបាច់ទិញទំនិញដើម្បីលក់នោះទេ។ អ្នកគ្រាន់តែចំណាយប្រាក់បន្តិចបន្តួច ទិញសម្ភារៈសម្រាប់ផ្គត់ផ្គង់សេវាកម្មនោះ និងសម្ភារៈដទៃទៀត ដែលជាកម្មសិទ្ធិរបស់អ្នកផ្ទាល់។ គន្លឹះក្នុងការចាប់ផ្ដើមជំនួញសេវាកម្មដោយជោគជ័យគឺត្រូវជ្រើសរើស នូវអ្វីដែលអ្នកប៉ិនប្រសប់ និងចូលចិត្ត។
. ចាប់ផ្ដើមជំនួញតាម Online ដែលអ្នកគ្រាន់តែចំណាយតែលើថ្លៃកុំព្យូទ័រ និងសេវាអ៊ីនធឺណិតប៉ុណ្ណោះ។ មនុស្សដែលមានទេពកោសល្យពីធម្មជាតិខាងការនិពន្ធអាចស្វែងរកអតិថិជន តាម Online ដើម្បីបម្រើការឬលក់នូវអត្ថបទរបស់ពួកគេ។ ទាំងនេះ គឺសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតជាប្រចាំដើម្បីរកចំណូលបានខ្លះ ៗពី Online ដើម្បីយកទៅពង្រីកមុខជំនួញដទៃទៀតរបស់គេ។
. ចាប់ផ្ដើមជំនួញផ្ទាល់ខ្លួននៅពេលដែលអ្នកកំពុងបំពេញការងារពេញម៉ោង។ ប្រសិនបើការងារនោះ ត្រូវការដើមទុនតិច តែត្រូវការការចំណាយជាប្រចាំដើម្បីផ្គត់ផ្គង់ អ្នកត្រូវចំណាយប្រាក់ខែមួយផ្នែករបស់អ្នកដើម្បីទ្រទ្រង់ការ ដំណើរការដំបូងរបស់ជំនួញនោះ។
. ចាប់ផ្ដើមពីតូចទៅធំ។ ធ្វើដូច្នេះតម្រូវឲ្យអ្នកចំណាយប្រាក់តិចជាងជំនួញខ្នាតធំ។ អត្ថប្រយោជន៍គឺអាចកែលម្អជាប្រចាំតាមតម្រូវការរបស់អតិថិជន។ ហើយនៅពេលដែលទំនិញរបស់អ្នកអាចតម្រូវតាមចំណូលចិត្តរបស់អតិថិជន នោះជាឱកាសពង្រីកជំនួញឲ្យកាន់តែធំថែមទៀត៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s