បទបង្ហាញយ៉ាងម៉េចឲ្យគេចាប់អារម្មណ៍?

ផ្សាយក្នុងផ្នែក រសជីវិត ដោយ Kimngorn កាលពី 22-04-2012

ការធ្វើបទបង្ហាញតម្រូវ ឲ្យមានការត្រៀមខ្លួនឲ្យបានត្រឹមត្រូវ ហើយអ្នក ត្រូវធ្វើការស្រាវជ្រាវឲ្យបានដិតដល់នូវប្រធានបទដែលត្រូវបង្ហាញ ដើម្បីបង្កើនទំនុកចិត្តដល់ខ្លួនឯង។ វិធីសាស្ត្រ ធ្វើបទបង្ហាញមួយចំនួន អាចជួយទាញអារម្មណ៍អ្នកស្ដាប់ ឲ្យចូលរួមនឹងប្រធានបទរបស់អ្នកដូចជា កំណត់ត្រាផ្ទាល់ខ្លួន រូបភាពជំនួយ ហ្គេម ប្រព័ន្ធ Multimedia និងឯកសារបទបង្ហាញជាដើម។

កំណត់ត្រាផ្ទាល់ខ្លួន
ការកត់ត្រាដាក់ក្រដាសតូចមួយ នូវចំណុចសំខាន់នានាអំពីប្រធានបទ ដែលអ្នកនឹងត្រូវបង្ហាញ អាចជួយឲ្យដំណើរការបទបង្ហាញប្រព្រឹត្តទៅដោយរលូន មិនមើលរំលង ឬភ្លេចនូវចំណុចសំខាន់ណាមួយនោះទេ។ ប៉ុន្តែ អ្នកត្រូវចាំថា មិនត្រូវពឹងផ្អែកទាំងស្រុង លើកំណត់ត្រា ក្នុងក្រដាសរបស់អ្នកពេកទេ ព្រោះការធ្វើដូចនេះ វាអាចបាត់បង់ចំណាប់អារម្មណ៍ពីអ្នកស្ដាប់ ព្រោះការធ្វើបទបង្ហាញរបស់អ្នក ប្រៀបបីដូចជាការអានទៅវិញ។ អ្នកគួរតែក្រឡេកមើលចំណុចសំខាន់ៗដែលអ្នកសរសេរ នៅពេលដែលភ្លេចតែប៉ុណ្ណោះ។

រូបភាពជំនួយ
រូបភាព អាចជួយទាញអារម្មណ៍អ្នកស្ដាប់ឲ្យចូលមកប្រធានបទរបស់អ្នក។ រូបភាពជំនួយ មិនសំដៅផ្ទាល់តែលើរូបភាពអំពីសកម្មភាព ឬទេសភាពនោះទេ វាអាចរាប់បញ្ចូលនូវ ក្រាហ្វិក តារាង និង ដ្យាក្រាមនានាផងដែរ។ រូបភាពដែលអ្នកប្រើប្រាស់ ត្រូវមានទំហំធំល្មម ដែលអាចឲ្យអ្នកមើលអាចមើលឃើញ ហើយរូបភាពនេះ ទៀតសោតត្រូវឆ្លើយតប ឬ ផ្ដល់ព័ត៌មានលម្អិតគាំទ្រប្រធានបទ។Image

ហ្គេម
អ្នកអាចលេងហ្គេម នៅពេលពាក់កណ្ដាលនៃបទបង្ហាញរបស់អ្នក។ ហ្គេម ដែលអ្នកលេងគួរមានទំនាក់ទំនងគ្នានឹងប្រធានបទរបស់អ្នក។ អ្នកអាច សួរសំណួរងាយៗ ឲ្យអ្នកស្ដាប់របស់អ្នកឆ្លើយ ហើយសំណួរគួរទាក់ទង ព័ត៌មានលម្អិតពីអ្វីដែលអ្នកទើបបានបង្ហាញហើយ។ នៅពេលដែលអ្នកស្ដាប់ឆ្លើយសំនួរត្រឹមត្រូវ គ្រប់គ្រាន់តាមការចង់បានហើយ អ្នកអាចឲ្យនូវរង្វាន់លើកទឹកចិត្តងាយៗ ដូចជាស្ករគ្រាប់ជាដើម។ ក្រោយពីធ្វើបែបនេះហើយ អ្នកស្ដាប់នឹងយកចិត្តទុកដាក់ស្ដាប់ការ បង្ហាញរបស់អ្នកកាន់តែខ្លាំងឡើង និងជួយឲ្យអ្នកទាំងនោះយល់ពីប្រធានបទកាន់តែច្បាស់។

Multimedia
ខ្សែអាត់សំឡេង និងវីដេអូឃ្លីបនានា អាចដាក់បញ្ចូល ក្នុងបទបង្ហាញរបស់អ្នកបាន។ ពេលខ្លះ ការធ្វើបទបង្ហាញដោយមាត់មិនបានពេញគ្រប់ជ្រុងជ្រោយនោះទេ ដូច្នេះ Multimedia ទាំងនោះ អាចជួយបំពេញចំណុច ដែលអ្នកស្ដាប់យល់មិនសូវច្បាស់។

ឯកសារបទបង្ហាញ
ឯកសារបទបង្ហាញ ដែលអ្នកចែកឲ្យអ្នកចូលរួមបទបង្ហាញមុខពេលធ្វើបទបង្ហាញ អាចឲ្យអ្នកស្ដាប់បានដឹងពីអ្វីដែលនឹងត្រូវបង្ហាញ និងអាចឲ្យគេត្រៀមខ្លួនបញ្ចេញមតិទាក់ទងចំណុចទាំងនោះ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s