ធ្វើយ៉ាងម៉េចទើបឡើងឋានៈទៅ?

ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ Kimngorn កាលពី 22-04-2012

តើអ្នកមានឆ្ងល់ទេថា អ្នកខ្លះមានចំណេះដឹងតិចជាងអ្នកទេ តែគេបានឡើងដំណែងមុនអ្នកទៅទៀត? វាហាក់បីដូចជាមិនយុត្តិធម៌ពិតមែន តែតាមការពិត ការដំឡើងដំណែងបុគ្គលិកម្នាក់គឺគេមិនមែនមើលទៅលើចំណេះដឹងតែមួយ មុខនោះទេ គេត្រូវមើលលើភាពស័ក្ដិសមនិងទិដ្ឋភាពទូទៅរបស់បុគ្គលនោះផងដែរ ហើយបុគ្គលិកទាំងអស់មិនមែនសុទ្ធតែសាក សមនឹងដំឡើងដំណែងនោះទេ ដូច្នេះខាងក្រោមនេះ ជាទិកនិចដ៏មានប្រយោជន៍ដែលអាចជួយអ្នកអោយមានឈ្មោះនៅក្នុងតារាង ឈ្មោះអ្នកឡើងដំណែងបាន។Image

១. ជាបុគ្គលដែលស្មោះត្រង់ មានន័យថា បុគ្គលនោះតែងតែចាត់ទុកផលប្រយោជន៍របស់ក្រុមហ៊ុនដូចជាផល ប្រយោជន៍របស់ខ្លួន លះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីភាពរីកចម្រើនរបស់ ក្រុមហ៊ុន។
២. ជាបុគ្គលដែលគួរជាទីរាប់អាន មានចិត្តទូលំទូលាយ ដែលអាចផ្ដល់ភាពកក់ក្ដៅដល់សមាជិកក្នុងក្រុមបាន។ ជាពិសេស ចេះបង្កើតបរិយាកាសរីករាយនៅក្នុងក្រុម។

៣. ត្រូវចេះរៀបចំខ្លួនអោយសមនឹងដំណែងនោះ ទាំងការស្លៀកពាក់ ទង្វើនិងការនិយាយស្ដី។
៤. ត្រូវចេះសិក្សាពីអ្នកដទៃ ដែលកំពុងតែកាន់ដំណែងដែលអ្នកពេញចិត្ត តាមរយៈការសិក្សាពីរបៀបធ្វើ ការប្រាស្រ័យទាក់ទង និងវិធីដោះស្រាយបញ្ហាជាដើម។
៥. ជាមនុស្សម៉ត់ចត់និងអោយប្រាកដថាអ្វីដែលអ្នកធ្វើ គឺត្រឹមត្រូវ ទាន់ពេលនិងមានប្រសិទ្ធភាព។
និយាយរួមត្រូវធ្វើខ្លួនជាទ្រព្យមានតម្លៃនៅក្នុងក្រុមហ៊ុន៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s