ធ្វើម៉េចទើបក្លាយជាអ្នកពូកែសរសេរម្នាក់?

តើអ្នកចាប់អារម្មណ៍ចង់ក្លាយជាអ្នកពូកែសរសេរ ហើយឃើញសមិទ្ធផលដែលអ្នកបានសរសេរត្រូវបាន ចុះផ្សាយ ឬទេ? អ្នកអាច ចាប់ផ្ដើមបានដោយប្រើប្រាស់វិធីសាស្ត្រខាងក្រោម៖Image

. អាន អាន អានហើយអានទៀត៖ អ្នកអាចចាប់ផ្ដើមអានរឿងរបស់អ្នកនិពន្ធ ឬអ្នកដែលពូកែសរសេរណាដែលអ្នកចូលចិត្ត។ ចូរអានដោយវិភាគ និងពិនិត្យពីរបៀបនៃការសរសេររបស់គេ ដូចជាការប្រើប្រាស់ពាក្យ ការប្រើប្រាស់ឃ្លា ភ្ជាប់ជាដើម។ តាមរយៈការអានដោយយកចិត្តទុកដាក់នេះ គឺមិនមែនជាការព្យាយាមចម្លងរាល់អត្ថន័យឬពាក្យពេចន៍របស់គេទាំង ស្រុងនោះទេ។ សូមអានអត្ថបទរបស់អ្នកនិពន្ធឲ្យបានច្រើនដើម្បីយកមកប្រៀបធៀបគ្នា ហើយអ្នកនឹងឃើញថា មានរបៀបសរសេរជាច្រើនដែលអ្នកអាចយកមកធ្វើជាគំរូនិងអាចផ្លាស់ ប្ដូរជារឿយៗ។

. សរសេរ សរសេរ សរសេរហើយសរសេរទៀត៖ គ្មានអ្វីដែលប្រសើរជាងការអនុវត្តនោះទេ។ ការអនុវត្តជាច្រើនដង នឹងកាន់តែធ្វើឲ្យអ្នកមានភាពងាយស្រួលបន្តិចម្ដងៗ ក៏ដូចជាមានរីកចម្រើនជាលំដាប់។ អ្នកអាចអនុវត្តសរសេរជារៀងរាល់ថ្ងៃ អាចជាអត្ថបទបែបរឿងប្រលោមលោក ជារឿងខ្លីៗ ឬរឿងដែលពាក់ព័ន្ធនឹងខ្លួនអ្នកជាដើម។ ការដែលអ្នកសរសេរ ហើយអានអានអត្ថបទរបស់អ្នកជារៀងរាល់ថ្ងៃ នោះអ្នកនឹងមានភាពភ្ញាក់ផ្អើល ថាក្នុងរយៈពេលដ៏ខ្លីណាមួយនោះ ការសរសេររបស់អ្នកមានភាពល្អប្រសើរច្រើន។

. កែសម្រួល សរសេរឡើងវិញ និងកែសម្រួលទៀត៖ ជូនកាលនៅពេលដែលអ្នកអានអត្ថបទដែលអ្នកបានសរសេរឡើងវិញ នោះអ្នកនឹងរកឃើញពាក្យមួយចំនួន ហាក់មិនសូវមានន័យតាមអ្វីដែលអ្នកចង់បានត្រង់ចំណុចនោះ។ ម្យ៉ាងវិញទៀត ក្រោយពេលដែល សរសេរចប់ នោះអ្នកអាចនឹងរកឃើញថា នៅមានចំណុចខ្វះខាតខ្លះ អាចថាចំណុចចាប់ផ្ដើមមិនស៊ីគ្នា នឹងសេចក្ដីបញ្ចប់ ឬថាការសរសេរអត្ថបទទាំងមូលហាក់មិនសូវមានសណ្ដាប់ធ្នាប់ ជាដើមនោះ ដូចនេះ មានតែការពិនិត្យ និងកែសម្រួលម្ដងហើយម្ដងទៀតទេ ទើបអាចជួយការសរសេររបស់កាន់តែមានភាពរីកចម្រើន។

. សរសេរពីអ្វីដែលអ្នកដឹង៖ អ្នកអាចចាប់ផ្ដើមសរសេរពីបទពិសោធន៍ដែលអ្នកបានឆ្លងកាត់ ដោយរ៉ាយរ៉ាប់យ៉ាងលំអិត ឬក៏អ្នកអាចប្រឌិត និងចងក្រងតួ ទីកន្លែង ដោយពឹងលើបទពិសោធន៍ និងចំណេះដឹងដែលអ្នកមាន ដើម្បីធ្វើឲ្យសាច់រឿងរបស់អ្នកកាន់តែគួរចាប់អារម្មណ៍ និងមានភាពពិតប្រាកដច្រើន។

. អង្កេត អង្កេត អង្កេតហើយអង្កេតទៀត៖ ចំណុចនេះគឺពឹងផ្អែក លើអ្វីៗ និងមនុស្សដែលនៅជុំវិញអ្នកទៀត។ ជាឧទាហរណ៍៖ អ្នកឃើញនារីម្នាក់ជាទីចាប់អារម្មណ៍ជាមួយការតុបតែងខ្លួន ឬការទំនាក់ទំនងក្នុងសង្គម …ទាំងនេះសុទ្ធតែជាសាច់រឿង ឬគំនិតក្នុងការសរសេររបស់អ្នកទាំងអស់។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s