ទស្សនៈ៣យ៉ាងរបស់មនុស្ស

ផ្សាយក្នុងផ្នែក ភាពជោគជ័ដោយ Kimngorn កាលពី 21-04-2012Image

ចង់ក្លាយជាមនុស្សល្បីល្បាញ

បុគ្គលប្រភេទនេះរីករាយនិងឃើញគេនិយាយ ពីខ្លួនជាសាធារណៈ។ពួកគេរំភើបនិងក្លាយទៅជាតារា ជាអ្នកនយោបាយ រឺជាបុគ្គលសាធារណៈផ្សេងទៀត។គេចូលចិត្តនិយាយអោយអ្នកផងស្តាប់ ថតអោយអ្នកផងមើលរឺច្រៀងអោយអ្នកផងសរសើរ។គេចូលចិត្តប្រៀបធៀបខ្លួនអោយ ខ្ពស់ហួសមនុស្សទាំងពួង។នៅថ្ងៃណាមួយដែលអ្នកផងលែងរវល់នឹងគេ គេរស់ដូចគ្មានន័យ។គេអាចបរិច្ចាកគ្រប់យ៉ាងដើម្បីអោយអ្នក ផងចាប់អារម្មណ៏។

ចង់មានប្រាក់ច្រើន

បុគ្គលប្រភេទនេះប្រើគ្រប់វិនាទីនៃពេលវេលាគ្រប់ទំនាក់ទំនង គ្រប់ការគិតអោយចេញទៅជាប្រាក់ទាំងគេខ្លួនឯងក៏មិនដឹងដែរថា ប៉ុន្មានទើបគេគ្រប់គ្រាន់។គេយល់ថាលើលោកនេះបរិមាណធនធាន ទើបបង្ហាញថាអ្នកណាជាមនុស្សពូកែ។គេគិតថានៅពេលមានប្រាក់គេ អាចហៅមនុស្សទាំងអស់មកអោនលំទោនបាន។គេត្រូវការអំ ណាច។

ចង់មានចំណេះដឹងមិនចេះឈប់

បុគ្គលប្រភេទនេះមិនខ្វល់ពីសម្ភារៈប្រភេទអាហារ រឺការរំភើបផ្សេងទៀតឡើយ។គេពាក់អ្វីក៏បានហូបអ្វីក៏កើត។គេ រំភើបតែជាមួយចំណេះដឹងនិងការរកឃើញថ្មី។គេយល់ថាគេ មានអ្វីដែលពួកអ្នកមានពុំអាចមាន។គេមានមោទនភាពព្រោះថា អ្នកផងអោនក្បាលចំពោះគេទោះជាគេមិនបានអោយប្រាក់ទៅ អ្នកទាំងនោះក្តី។ប្រសិនបើអោយគេរើសគេនិងយកឈ្មោះថា បញ្ញាវ័ន្តជាជាងសន្លឹកសែក។

តើមិត្តយុវវ័យរើសយកទស្សនៈមួយណាដែរ?កុំប្រាប់ថារើសយកទាំងបីបញ្ចូលគ្នាណា?

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s