តើធ្វើយ៉ាងណាទើបអាចក្លាយជាភរិយាដ៏ល្អបាន?

Image

22.កក្កដា.2011

ការ ក្លាយខ្លួនជាភរិយាដ៏ល្អសំរាប់ស្វាមី គឺជារឿងដែលប្រសើរបំផុតសំរាប់សុភាពនារីគ្រប់រូប ព្រោះវាអាចធ្វើឱ្យចំនងអាពាហ៍ពិពាហ៍របស់អ្នក និងស្វាមីរបស់អ្នកកាន់តែមានភាពផ្អែមល្អែម និងស្អិតរមួតទ្វេរដង ហើយក៏អាចធ្វើឱ្យរង្វង់គ្រួសាររបស់អ្នកកាន់តែមានភាពកក់ក្តៅ មួយកំរិតថែមទៀត ។

ការធ្វើខ្លួនជាភរិយាល្អ គឺជាកត្តាមួយជួយជំរុញឱ្យស្វាមីរបស់អ្នកក្លាយជាប្តីល្អផងដែរ ។ ប្រាកដណាស់ ប្រសិនបើអ្នកមិនមែនជាភរិយាល្អនោះទេ អ្នកក៏មិនអាចធ្វើឱ្យស្វាមីរបស់អ្នកក្លាយជាស្វាមីដ៏ល្អបានដែរ ។ ដូចនេះអ្នកត្រួវធ្វើឱ្យប្រាកដថាអ្នកអាចធ្វើខ្លួនទៅជាភរិយា ដ៏ល្អជាមុនសិន។ ខាងក្រោមនេះ គឺជាវិធីដែលធ្វើឱ្យសុភាពនារីគ្រប់រូបក្លាយជាភរិយាដ៏ល្អ សំរាប់ស្វាមី។

ការគាំទ្រ៖ ដើម្បីក្លាយជាភរិយាដ៏ល្អមួយរូប អ្នកត្រូវចេះលើកទឹកចិត្តគាំទ្រ និងនៅក្បែរស្វាមីរបស់អ្នកជាន្ចិចទោះស្ថិតក្នុងកាលៈទេសៈលំបាក យ៉ាងណាក៏ដោយ ។ ឧទាហរណ៍៖ ប្រសិនបើស្វាមីរបស់អ្នកចង់លាលែងពីការងារព្រោះស្អប់ការងារនោះ ក្នុងនាមអ្នកជាភរិយាអ្នកត្រូវចេះជួយស្វែងរកនូវដំណោះស្រាយណា ដែលល្អជាមួយនឹងស្វាមីរបស់អ្នកដោយការបង្ហាញពីផលប៉ះពាល់ និងផលល្អបន្ទាប់ពីលាលែងពីមុខដំណែងនោះ។

អ្នកត្រូវចេះបង្ហាញនូវជំរើសដែលល្អប្រសើរចំពោះគ្រួសារ និងជាពិសេសជំរើសដែលមិនប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ គ្រួសារអ្នក។ បន្ទាប់មកទោះបីជាស្វាមីរបស់អ្នកជ្រើសរើសយកជំរើសណាមួយក៏ដោយ ហើយមិនថាការសំរេចចិត្តនោះខុស ឬត្រូវក៏ដោយ ក្នុងនាមអ្នកជាភរិយាដ៏ល្អអ្នកត្រូវតែធ្វើការគាំទ្រស្វាមី របស់អ្នកជានិច្ច ។

ការផ្តល់ជាជំនួយ៖ ភរិយាដ៏ល្អមិនមែនជួយស្វាមីតែលើការងារផ្ទះប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ត្រូវជួយគាត់នៅកន្លែងការងារផងដែរ ។ នេះមិនមានន័យថា អ្នកត្រូវទៅជួយគាត់ដល់កន្លែងធ្វើការរបស់គាត់នោះទេ ប៉ុន្តែមានន័យថាអ្នកអាចជួយគាត់ដោយការបញ្ចេញមតិដែលអាចជួយឱ្យ គាត់ដោះស្រាយការងារនោះបាន ឬក្នុងករណីប្រសិនបើគាត់ភ្លេចនូវឯកសារសំខាន់ៗ អ្នកនឹងអាចយកវាទៅឱ្យគាត់បានដោយមិនត្អូញត្អែរ ។

កាត់បន្ថយការរអ៊ូរទាំ៖ ភរិយាដ៏ល្អត្រូវតែកាត់បន្ថយការរអ៊ូរទាំទាំងការគិត និងការនិយាយស្តីព្រោះនៅពេលអ្នកនិយាយត្អូញត្អែររអ៊ូរទាំច្រើនអាច បណ្តាលឱ្យស្វាមីរបស់អ្នកមានការធុញទ្រាំនឹងអ្នក ហើយនិងអាចធ្វើឱ្យអ្នក និងស្វាមីរបស់មានភាពមិនចុះសំរុងនឹងគ្នាថែមទៀតផង ។

ការសរសើរ៖ ក្នុងនាមអ្នក គឺជាភរិយាដ៏ល្អអ្នកគួរព្យាយាមស្វែងរកវិធីដើម្បីធ្វើឱ្យស្វាមី របស់អ្នកមានភាពរីករាយដើម្បីឱ្យគាត់ស្រលាញ់អ្នកកាន់តែខ្លាំងដូច ជានិយាយលើកទឹកចិត្តគាត់ដោយការសរសើរពីភាពឆ្លាតវៃ និងភាពក្លាហានរបស់គាត់ផងដែរ ។ ការធ្វើបែបនេះមិនមែនមានន័យថាអ្នកសរសើរលើកជើងគាត់នោះទេ ផ្ទុយទៅវិញវាបង្ហាញពីការស្រលាញ់ និងការគោរពឱ្យតំលៃរបស់អ្នកចំពោះគាត់យ៉ាងខ្ពង់ខ្ពស់ ។

ដឹងពីចំនង់ចំនូលចិត្ត៖ វាពិតជាចាំបាច់ណាស់ក្នុងការដឹងពីចំណង់ចំណូលចិត្តរបស់ស្វាមី របស់ខ្លួន ព្រោះប្រសិនបើអ្នកមិនដឹងពីអ្វីដែលគាត់ចូលចិត្តនោះទេ គាត់នឹងយល់ថាអ្នកមិនស្រលាញ់ និងមិនយកចិត្តទុកដាក់នឹងគាត់។ វាជាហេតុបណ្តាលឱ្យស្វាមីរបស់អ្នកមានការអាក់អន់ស្រពន់ចិត្តមិន មានភាពសប្បាយរីករាយក្នុងចិត្ត និងអាចជះឥទ្ធិពលដល់ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរថែមទៀតផង ។ ភរិយាល្អចូលចិត្តនូវអ្វីៗដែលជាការចូលចិត្តរបស់ស្វាមី របស់ខ្លួន ។ ឧទាហរណ៍៖ ប្រសិនបើស្វាមីរបស់អ្នកចូលចិត្តមើលបាល់ទាត់ ក្នុងនាមអ្នកជាភរិយាល្អអ្នកក៏ត្រូវចូលរួមមើលបាល់ទាត់ជាមួយ នឹងគាត់ដែរ ទោះបីជាអ្នកមិនចូលចិត្តក៏ដោយ ។

សុភាពនារីទាំងទ្បាយគួរចាំថា ភរិយាដែលល្អមិនមែនត្រឹមតែអាចរៀបចំការងារផ្ទះសម្បែងឱ្យបាន ល្អ ឬបោសផ្ទះ ជូតផ្ទះ និងតែងខ្លួនលាបផ្សៅប៉ុណ្ណោះនោះទេ ប៉ុន្តែភរិយាដ៏ល្អក៏ត្រូវចេះជួយស្វាមីរបស់ខ្លួនឱ្យសំរេចនូវ ជោគជ័យនូវរាល់ភារកិច្ចទាំងអស់ផងដែរ ។ ដូចពាក្យចាស់ពោលថា សំណាបយោងដី ស្ត្រីយោងបុរស

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s