ចំណុចបញ្ជាក់ពីភាពរឹងប៉ឹង និងមានអំណាច

ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ Leng Kimngorn កាលពី 21-04-2012

ទោះបីជាអ្នកជាស្ត្រីភេទមានភាពទន់ខ្សោយក៏ដោយ អ្នកក៏អាចបង្ហាញពីភាពរឹងប៉ឹងនិងអំណាចក្នុងខ្លួនរបស់អ្នកបាន តាមរយៈកាយវិការឬវិធីប្រាស្រ័យទាក់ទងជាមួយអ្នកដទៃនៅជុំវិញ ខ្លួនអ្នក។ ខាងក្រោមនេះជាចំណុចសំខាន់ៗដែលអ្នកអាចយកចិត្តទុកដាក់ដើម្បី បង្ហាញអ្នកដទៃថាអ្នករឹងមាំនិងមានអំណាច៖Image

. ការស្លៀកពាក់៖ សំលៀក បំពាក់ត្រូវតែរៀបរយជានិច្ច ទោះបីជានៅពេលដែលមានអ្នកមានអារម្មណ៍តប់ប្រមល់ មិនសប្បាយចិត្ត រឺបរាជ័យក្នុងកិច្ចការអ្វីមួយ ក៏មិនគួរខ្ជីខ្ជាក្នុងការរៀបចំខ្លួននេះដែរ គួរចេះសាងភាពរឹងមាំរបស់ខ្លួនដោយជ្រើសរើសសំលៀកបំពាក់ណាដែល ទាក់ទាញចំណាប់អារម្មណ៍នៃអ្នកដទៃ និងមានពន្លឺនៃភាពរឹងប៉ឹង។

. ឥរិយាបថ៖ គួរហ្វឹកហាត់យ៉ាងស្វាហាប់ និងព្រមទាំងដឹងពីរយៈចម្ងាយរបស់ខ្លួនឯងនិងអ្នកដទៃ។ សាកល្បងឈរឃ្លាតពីមិត្តភ័ក្ដិរបស់អ្នក ពីជ្រុងបន្ទប់ម្ខាងម្នាក់ រួចដើរមួយៗតម្រង់ទៅរកគេ និងសម្លឹងខ្សែភ្នែករបស់គេអោយជាប់ រួចឈប់បោះជំហានភ្លាម បន្ទាប់ពីមានរយៈគំលាតសមរម្យហើយ ។ គួរសង្កេតការប្រើកាយវិការដៃរបស់អ្នកផង តើវាអាចរំខានដល់អ្វីដែលអ្នកកំពុងប្រាស្រ័យទាក់ទងឬទេ ឬអ្នកឈរអោបដៃដោយឫកពារក្រអឺតក្រទមរឺទេ? អាចសួរយោបល់ពីមិត្តអ្នកផងក៏បាន។Image

. ការប្រាស្រ័យទាក់ទង៖ គួរហាត់សាកល្បងនិយាយពាក្យសំដី ដែលបញ្ជាក់ពីភាពរឹងមាំ និងអំណាចក្នុងខ្លួនរបស់អ្នកដូចជា៖

. ការណែនាំរឺលើកឡើង៖ ខ្ញុំមានគំនិតល្អមួយគឺ…។
. ការសួរសំណួរក្នុងភាពជាមិត្តដូចជា៖ ក្នុងការប្រជុំលើកក្រោយ ខ្ញុំសូមនិយាយមុនបានទេ? តែគួរជៀសវាងប្រើពាក្យសំដី “ហេតុអ្វីបានជាអ្នកមិនសួរខ្ញុំសោះអីចឹងថាខ្ញុំមានគម្រោងបែប ណាជាមួយគំរោងនេះ”…។
. ការនិយាយជាវិជ្ជមានអំពីអ្វីដែលកំពុងធ្វើ៖ យើងមានផែនការដ៏ល្អមួយ សម្រាប់ការប្រជុំលើកក្រោយ…។

ទោះបីជាពាក្យទាំងនេះ ជួនកាលអាចមិនបានផល១០០% ក៏អ្នកគួររៀនប្រើវាដែរកុំអស់សង្ឃឹម វាមិនមែនជាការបដិសេធដែលធ្វើអោយអ្នកខុសប្លែកពីអ្នកដទៃនោះទេ អ្វីដែលសំខាន់គឺការទប់ទល់នឹងពាក្យបដិសេធទាំងនោះទៅវិញទេ អ្នកគួររកនឹកមើលថាតើអ្នកអាចនិយាយអ្វីបាន ប្រសិនបើវាកើតឡើងនៅពេលក្រោយ។ ប្រសិនបើអ្នករកវិធីទប់ទល់រឺតបស្នងបានច្រើនប៉ុណ្ណា នោះអ្នកនឹងកាន់តែទទួលជោគជ័យបានច្រើនជាមិនខាន។

. ការលើកដាក់សំឡេង៖ ហាត់និយាយប្រើសំឡេងតិចៗតែមានអំណាច ហើយគួរសាកស្ដាប់សំឡេងខ្ពស់ លឺច្បាស់របស់អ្នកផង ប៉ុន្តែមិនត្រូវនិយាយញាប់ស្មេរ ដែលអាចបញ្ជាក់នូវអារម្មណ៍មិនល្អ។ គួររក្សាការលើកដាក់សំឡេងអោយបានស្មើល្អ កុំញាប់ពេក ឬយឺតពេក និងចុងក្រោយគួរប្រយ័ត្នកម្រិតសំឡេង គ្រលួចស្រួចមុតត្រចៀក។ សូមហាត់លើកដាក់សំឡេងពីអ្វីៗដែលមិនសប្បាយចិត្ត រឺខឹងសម្បារដោយមិនអោយមានការផ្លាស់សំឡេង បើមានការផ្លាស់ប្ដូរសំឡេង នោះវាអាចបញ្ជាក់ថាអ្នកទន់ជ្រាយហើយ។Image

ញញឹមប្រកបដោយជំនឿជាក់

. កែវភ្នែក៖ វាជាចំណុចសំខាន់ណាស់ ដែលគេចាប់អារម្មណ៍អង្កេត។ ជារឿយស្ត្រីតែងតែមានបញ្ហាក្នុងការសម្លឹងអ្នកដទៃ ដោយតែងតែងាកទៅសម្លឹងទិសផ្សេងឬទម្លាក់ភ្នែកចុះក្រោម។ អ្នកត្រូវដឹងថា ក្នុងការប្រាស្រ័យជាមួយដៃគូរសន្ទនា អ្នកត្រូវតែហ៊ានប្រឈមមុខនឹងការសម្លឹងកែវភ្នែកគ្នា សម្រាប់អោយគេវាយតម្លៃពីចំណាប់អារម្មណ៍របស់អ្នក ក៏ដូចជាជំហររបស់អ្នកផ្ទាល់តែម្ដង៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s