ទំនាក់ទំនងល្អគឺជាគន្លឹះនាំឲ្យជោគជ័យ…

ផ្សាយក្នុងផ្នែក ភាពជោគជ័យដោយ Kimngorn កាលពី 21-04-2012

ដើម្បីទុកជាបទពិសោធន៍និងជាមេរៀនក្នុងជីវិត ដោយផ្តើមចេញពីការតស៊ូរាប់ឆ្នាំនោះក្នុងការផ្សាយលើកនេះ គេហទំព័រសារព័ត៌មាន Sabayនឹង នាំមិត្តអ្នកអានឃើញបទពិសោធន៍ពិតរបស់ លោក សម សំបូរ នាយកប្រតិបត្តិនៃក្រុមហ៊ុន Chameleon Pac ជាក្រុមហ៊ុនផ្ដោតលើសេវាកម្ម រៀបចំ កម្មវិធី តន្ត្រី និងផ្សព្វផ្សាយពាណិជ្ជកម្ម។

ក្រុមហ៊ុននេះបច្ចុប្បន្នកំពុងដំណើរការទៅយ៉ាងរលូន។នៅពេលនេះ លោកសម សំបូរនឹងចែករំលែកបទពិសោធន៍ល្អៗ មួយចំនួន ទាក់ទងដំណើរជីវិត និង ការធ្វើអាជីវកម្មរបស់ខ្លួន។ជាមួយគ្នានេះលោកមានប្រសាសន៍ថា” ខ្ញុំបានចាប់ផ្ដើម អាជីវកម្មនេះ នៅក្នុងឆ្នាំ ២០០៧។ កាលនោះអត់មានធនធានគ្រប់គ្រាន់ក្នុងការបើកអាជីវកម្មទេ…នេះគឺជា ឧបសគ្គដំបូងដែលខ្ញុំជួប”។
ដោយសារតែមានបទពិសោធន៍ក្នុងការងារផ្សាយពាណិជ្ជកម្ម ក្រោយបម្រើការនៅតាមក្រុមហ៊ុន ឯកជនមួយចំនួនអស់រយៈពេល ១៦ ឆ្នាំ គួបផ្សំនឹងចំណង់ចំណូលចិត្តនិងការគាំទ្រពីមិត្តភ័ក្ដិល្អមួយចំនួន បានជំរុញឲ្យលោកហ៊ានចូលប្រឡូកក្នុងការធ្វើអាជីវកម្មដោយខ្លួនឯង នេះ។
មិត្តអ្នកអានប្រាកដជាមិនអាចប្រឈមមុខទេ ហើយបន្តអាជីវកម្មទៅមុខទៀតបាន។

លោករៀបរាប់ថា “សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា ទំនាក់ទំនងល្អនៅក្នុងសហគមន៍គឺជាកត្តានាំឲ្យអាជីវកម្មរបស់ខ្ញុំបានដំណើរការដល់ថ្ងៃនេះ ។ នាយកប្រតិបត្តិរូបនេះថ្លែងថា តាំងពីដើមកខ្ញុំជាមនុស្សគេស្គាល់ និងមានមិត្តភ័ក្ដិច្រើន ដោយសារយើងរួសរាយ មានទំនាក់ទំនងល្អនៅក្នុងសង្គម។ លើសពីនេះមនុស្សគ្រប់រូបចាំបាច់ត្រូវស្គាល់មនុស្សឲ្យបានច្រើន ”មិត្ត អាចផ្ដល់គំនិត ប្រឹក្សា នឹងជួយដោះស្រាយបញ្ហាយើងបាន Image

ដោយលើកឡើងពីបទបិសោធន៍ការធ្វើអាជីវកម្មរបស់ខ្លួន អ្នកជំនួញខាងលើនេះបានរំលឹកថា ធ្លាប់ទាល់ច្រកខ្លាំងនៅពេលដែលជួបបញ្ហាខ្វះខាតធនធានក្នុងអំឡុង ឆ្នាំ ២០០៨ ដោយឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។

ហេតុផលប្រឈមចម្បង លោកបញ្ជក់ថា “ បានពិភាក្សាជាមួយមិត្តភ័ក្ដិប៉ុន្មាននាក់…ហើយពួកគេបានជួយលើកទឹក ចិត្តខ្ញុំ ហើយខ្ញុំក៏អាចបន្តបានដល់សព្វថ្ងៃ ។ដូច្នោះបានស្គាល់តម្លៃនៃមិត្តភាព និងការទំនាក់ទំនង នៅពេលនោះ។

ក្រៅពីនេះ ពាណិជ្ជករវ័យក្មេងរូបនេះ តែងតែជឿជាក់ថា ភាពជោគជ័យ គឺកំពុងតែឆ្ពោះមករកខ្លួនជានិច្ច ទោះបីជាទទួលស្គាល់ថា ខ្លួនធ្លាប់បរាជ័យក៏ដោយ។
លោកសម សំបូរនិយាយថា” មិនមែនមានតែខ្ញុំទេ គឺគ្រប់ពាណិជ្ជករទាំងអស់នៅលើពិភពលោក…សុទ្ធតែធ្លាប់ខុស និងបរាជ័យច្រើនដង ប៉ុន្តែចុងក្រោយនៅតែអាចសម្រេចបានគោលដៅរបស់គេ…ឲ្យតែព្យាយាម បន្ត”។

ចំពោះរឿងបរាជ័យ លោក សម សំបូរ លើកឡើងពីបទពិសោធន៍ធ្លាប់ជួបលោកថា អ្នកដែលបរាជ័យ គឺដោយសារភាពខ្លាច និងមិនហ៊ានឈរតទល់ជាមួយឧបសគ្គនានាក៏ដូចជាគូប្រជែង។ត្រង់ចំណុចនេះ មានន័យថា គូរប្រកួតប្រជែង មិនមែនជាឧបសគ្គ ឬអាចបញ្ឈប់មុខរបររបស់ខ្ខ្លួនឡើយ។

” គូរប្រជែងបានត្រឹមតែអាច ធ្វើឲ្យខ្ញុំកាន់តែមានឱកាសកាន់តែច្រើនដោយការផ្ដល់គុណភាពនៃ សេវាកម្ម ដ៏ជឿជាក់ និងមានតែមួយ។ លោក សំបូរ និយាយ។

នាយកគ្រប់គ្រង ក្រុមហ៊ុន Chameleon Pac បន្តថា” ខ្ញុំមិនខ្វល់ពីរឿងប្រជែង តែអ្វីដែលជាគោលការណ៍របស់យើងគឺ ការចាប់យកឱកាស ធ្វើអ្វីស្គាល់ពីកាលៈទេសៈ ជាមួយនឹងការទទួលខុសត្រូវខ្ពស់។

ជាថ្មីម្ដងទៀត អ្នកគ្រប់គ្រងវ័យជាង ៣០ ឆ្នាំ រូបនេះ នៅតែជឿជាក់ ថា បណ្ដាញគឺជារឿងដែលសំខាន់បំផុត ព្រោះគ្រប់គ្នាគួរបង្កើតនិងតភ្ជាប់ឲ្យបានរឹងមាំ ទាំងក្នុងអង្គភាព និងក្ទាំងក្នុងស្រុកនិងជាសកល ព្រោះ កាលណាយើងមានបណ្ដាញឬតំណភ្ជាប់បានរឹងមាំ អ្នកនឹងមានឱកាសជោគជ័យច្រើនជាងអ្នកដែលមិនមាន ដោយសារបណ្ដាញទាំងនោះនឹងជួយអ្នក។
យ៉ាងណាមិញ លោក សម សំបូរ ប្រាប់ថា” សូមគិតថាអ្វីៗអ្នកអាចធ្វើបាន…ដោយគ្រប់យ៉ាងចាប់ផ្ដើមពីខ្លួន អ្នក…ជោគជ័យ ឬបរាជ័យ អាស្រ័យលើខ្លួនអ្នក។

លោក សម សំបូរ ក្រៅពីគ្រប់គ្រង ក្រុមហ៊ុន ផ្សាយពាណិជ្ជកម្មនោះ លោកក៏ជាសមាជិកម្នាក់ របស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ផងដែរ។ នេះគឺជាឧទាហរណ៍មួយនៃការកសាង បណ្ដាញ នៅក្នុងសង្គម។លោកបន្ថែមថា ” តាមរយៈ JCI ខ្ញុំ អាច ស្គាល់មនុស្សជាច្រើន នៅក្នុងសហគមន៍… ខ្ញុំស្គាល់មិត្តថ្មីជាអ្នកប្រកបអាជីវកម្មដូចគ្នាក្នុងស្រុកនិង ក្រៅស្រុកជាច្រើន”។

អ្នកជំនួញវ័យក្មេងនៅតែសង្កត់ធ្ងន់ថា ទំនាក់ទំនង គឺជាគន្លឹះនៃភាពជោគជ័យ ហើយយុវជនជំនាន់ក្រោយយល់ពីតម្លៃនៃមិត្តភាព ដោយធ្វើខ្លួនជាមនុស្សដែលអាចចូលក្នុងសង្គម បង្កើតទំនាក់ទំនងល្អ កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីទទួលបានជោគជ័យក្នុងជីវិត៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s