តើអ្នកមានលក្ខណៈសម្បត្តិជាសហគ្រិនហើយឬនៅ?

Image

ការ ដែលបានបើកមុខរបររកស៊ីមួយផ្ទាល់ខ្លួន គឺពិតជាគួរឲ្យសប្បាយ និងពេញចិត្តក្រៃលែង ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រូបអ្នក ដូចជាបានធ្វើជាម្ចាស់លើខ្លួនឯង ចង់ធ្វើអ្វីក៏បានតាមចិត្តចង់ ចង់ស៊ីចាយដូចម្តេចក៏ស្រេចតែចិត្ត។ ក៏ប៉ុន្តែការរកស៊ីវាតែងតែមានហានិភ័យ មិនដឹងថាការវិនិយោគហិរញ្ញវត្ថុដែលអ្នកបានធ្វើនេះវានឹងឲ្យផលល្អ ឬអាក្រក់យ៉ាងណា? ព្រោះធុរកិច្ចរបស់អ្នកនេះវាជោគជ័យឬបរាជ័យគឺអាស្រ័យមួយចំណែកធំ ទៅលើលោកអ្នក។ តើលោកអ្នកមានលក្ខណៈសម្បត្តិជាសហគ្រិនហើយឬនៅ ដើម្បីមានសមត្ថភាពចាត់ចែងការរកស៊ីនេះ ដែលទាមទារថាត្រូវឲ្យមានផែនការអាជីវកម្មច្បាស់លាស់ មានគំនិតផ្តួចផ្តើមឆ្នៃប្រឌិត និងប្រឹងប្រែងរកស៊ីគ្មានទំនេរ។

ជាទូទៅ សហគ្រិនមានចរិតលក្ខណៈមួយចំនួនដូចៗគ្នា ដូចខាងក្រោមនេះ។ បើសិនជាអ្នកគ្មានលក្ខណណៈសម្បត្តិណាមួយទេ សូមកុំបារម្ភថ្វី អ្នកអាចរៀនសូត្រឲ្យមានបាន ÷
• មានគំនិតឆ្នៃប្រឌិត Creative
• ម៉ឺងម៉ាត់ Inquisitive
• ប្រឹងប្រែង Driven
• មានគោលបំណង Goal-oriented
• ឯករាជ្យIndependent
• ជឿជាក់ក្នុងខ្លួន Confident
• គិតគូរអំពីហានិភ័យ Calculated risk taker
• តាំងចិត្ត Committed
• ចូលចិត្តរៀនសូត្រ Avid learner
• ហ៊ានធ្វើដោយខ្លួនឯង Self-starter
• អំណត់ក្នុងការងារ Hard worker
• អាចក្រោកងើបពីបរាជ័យបាន Resilient (able to grow from failure or change)
• មានថាមពលខ្ពស់ High-energy level
• ដាក់ចិត្តដាក់កាយក្នុងការងារ Integrity
• មានជំនាញដោះស្រាយបញ្ហា Problem solving skills
• មានជំនាញក្នុងការគ្រប់គ្រងនិងចាត់ចែង Strong management and organizational skills។
ហើយដើម្បីឲ្យមានគំនិតឆ្នៃប្រឌិតល្អ សូមអនុវត្តដូចតទៅនេះ÷
•         សូមរិះរកគំនិតថ្មីៗតាមវិធីគ្រប់បែបយ៉ាង
•         រៀបចំដំណើរការអ្វីៗឲ្យសាមញ្ញ
•         ចាប់ផ្តើមពីតូច តិច ទៅសិន
•         រួចត្រូវខំប្រឹងសាកល្បងហើយសាកល្បងទៀត កុំឈប់។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s