ដោះស្រាយបញ្ហាដ៍តានតឹង

ផ្សាយក្នុងផ្នែកភាជោគជដោយ ឡេង គីមងន់ កាលពី 21-04-2012

ក្នុងការដោះស្រាយបញ្ហាដ៍តានតឹងគឺ ជារឿងដ៍ស្មុគស្មាញបំផុតនៅក្នុងជីវិត។ដឹងពីរបៀបដោះស្រាយបញ្ហា ដែលមានគំនាបនឹងជួយអោយយើងកាត់បន្ថយភាពតានតឹងក្នុងជីវិត។ដោយសារ តែការរស់នៅប្រចាំថ្ងៃតែងតែជួបនូវបញ្ហាដ៏តានតឹងនិងមានសំពាធ នោះ Sabay សូមចូលរួមបង្ហាញនូវចំនុចខ្លះក្នុងការដោះស្រាយបញ្ហាទាំងនេះ។Image

1.ត្រូវចេះដកឃ្លាសំរាកដើម្បីប្រមូលអារម្មណ៍និងការគិតឡើងវិញ ទោះបីវាជារយៈពេលដ៍ខ្លី។រើសយកវិធីសាស្ត្រក្នុងការសំរាកណាមួយ ដែលអ្នកពេញចិត្ត ដូចជា ការស្តាប់តន្ត្រី ពិសារភេសជ្ជៈត្រជាក់ៗ រឺដើរតាមឆ្នេរសមុទ្រ។
2.ព្យាយាមធ្វើបញ្ហានោះអោយងាយតាមដែលអាចធ្វើទៅរួច មានន័យថារត្រូវចែកបញ្ហាជា
បំណែកតូចហើយដោះស្រាយបន្តិចម្តងៗ។
3.បង្កើតទំនុកចិត្តនិងផ្តល់កំលាំងចិត្តអោយខ្លួនឯងជាប្រចាំ។ចូរកុំគិតថាវាជាបញ្ហាធ្ងន់ធ្ងរពេក
ដែលលើសពីសម្ថភាពរបស់ខ្លួន។

4.ត្រូវគ្រប់គ្រងស្ថានភាពអោយបាន មិនត្រូវអោយស្ថានភាពគ្រប់គ្រងខ្លួនអ្នកទេ។មិនត្រូវគេចវេសចំពោះ បញ្ហាប្រឈមនោះទេ បើមិនដូច្នេះទេបញ្ហានោះនឹងកាន់តែធំឡើងៗជាក់ជាពុំខាន។
5.ផ្តោតសំខាន់ទៅលើភាពខ្លាំងរបស់ខ្លួន ត្រូវបំភ្លេចចំនុចខ្សោយចោល ហើយត្រូវប្រើចំនុចខ្លាំងរបស់អ្នកជាទំលាប់នៅក្នុងជីវិតប្រចាំ ថ្ងៃ។វានឹងជួយដោះស្រាយបញ្ហារបស់អ្នកដោយងាយព្រមទាំងដោយ ប្រសិទ្ធភាពនិងប្រសិទ្ធផល។
6.ត្រូវចេះគ្រប់គ្រងពេលវេលាអោយបានល្អ មានន័យថាត្រូវបែងចែកពេលវេលាអោយត្រូវនឹងបញ្ហា។
7.សុំជំនួយពីអ្នកដទៃ អ្នកមិនគួរដោះស្រាយបញ្ហាដ៏លំបាកតែឯងនោះទេ។ជំនួយជារឿងដ៏ល្អ ត្រូវចង់ចាំថាគំនិតពីរតែងតែប្រសើរជាងគំនិតតែមួយ។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s