ច្រណែននឹងខ្ញុំមែនទេ !

Imageទឹកចិត្ត គំនិត ឬអារម្មណ៍នៃការច្រណែនកើតចេញអំពីភាពចង់ឈ្នះ ចង់ល្អលើសគេ មិនចង់ឱ្យអ្នកដទៃទទួលបាននូវភាពជោគជ័យ និងមិនចង់ឱ្យអ្នកដទៃទទួលបានការយកចិត្តទុកដាក់ល្អប្រសើរជាង ខ្លួន ។

មនុស្សដែលមានទឹកចិត្ត គំនិត ឬអារម្មណ៍នៃការច្រណែនជារើយៗយល់ថា ការជោគជ័យរបស់អ្នកដទៃគឺជាការបរាជ័យរបស់រូបខ្លួន ។  តើគួរធ្វើដូចម្តេចទើបអាចដោះស្រាយជាមួយមនុស្សពូកែច្រណែនបែប នេះបាន ?

សកម្មភាពនៃអារម្មណ៍ច្រណែនវាអាចស្តែងចេញពីលក្ខណៈធម្មជាតិនៃ អារម្មណ៍របស់មនុស្ស និងអាចស្តែងចេញតាមរយៈការសម្របខ្លួនរស់នៅក្នុងសង្គមដែលជា ឥទ្ធិលពលទទួលបានពីអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួន ។ ការទទួលបាននូវអារម្មណ៍ច្រណែនយ៉ាងខ្លាំងក្លាអំពីសំណាក់នរណា ម្នាក់អាចឈានទៅរកបញ្ហាមួយដែលមិននឹកស្មានដល់ ដូចនេះដើម្បីចៀសវាងរាល់បញ្ហា លោកអ្នកគួរពិចារណាទៅលើវិធីសាស្ត្រមួយចំនួនដូចខាងក្រោមនេះ ។

បង្កើនភាពជោគជ័យឱ្យបានកាន់តែច្រើន
ជាការពិត ប្រសិនបើលោកអ្នកទទួលបាននូវអារម្មណ៍ច្រណែនចំពោះភាពជោគជ័យ ឬភាពរីករាយរបស់ខ្លួនពីសំណាក់អ្នកដទៃ លោកអ្នកត្រូវតែបង្កើតនូវភាពជោគជ័យ និងភាពរីករាយសម្រាប់រូបខ្លួនរបស់លោកអ្នកឱ្យបានកាន់តែច្រើនឡើង ថែមទៀត ។ ការធ្វើបែបនេះ លោកអ្នកនឹងមិនត្រឹមតែអាចពង្រីកនូវភាពជោគជ័យរបស់ខ្លយន ឱ្យឈានដល់កំរិតកំពូលប៉ុណ្ណោះនោះទេ ប៉ុន្តែក៏អាចបញ្ឈប់នូវទឹកចិត្តច្រណែនរបស់មនុស្សទាំងនោះបានដែរ ។ ជាធម្មតា មនុស្សដែលមានចិត្តច្រណែននឹងលោកអ្នកច្រើនតែជាមនុស្សដែលមាន សមត្ថភាពប្រហាក់ប្រហែលនឹងលោកអ្នក ដូច្នេះនៅពេលដែលលោកអ្នកអាចធ្វើឱ្យខ្លួនឯងឈានទៅដល់កំរិតកំពូល បាន មនុស្សដែលមានចិត្តច្រណែននឹងលោកអ្នកនឹងចូលខ្លួនអោនលំទោនចំពោះ លោកអ្នកវិញជាមិនខាន ។

ប្រឈមមុខ 
គួរតែមានការប្រុងប្រយ័ត្នជានិច្ចនៅពេលដែលលោកអ្នកប្រឈមមុខនឹង មនុស្សដែលចាំតែច្រណែននឹងលោកអ្នកពីព្រោះមនុស្សប្រភេទនេះ មិនចូលចិត្តឱ្យគេនិយាយថា “រូបគេច្រណែននឹងអ្នកដទៃ” នោះទេ ។ ដូចនេះលោកអ្នកគ្រាន់តែប្រឈមមុខនឹងពួកគេដោយនិយាយថា “ខ្ញុំដឹងថា អ្នកកំពុងតែនិយាយដើមខ្ញុំពីក្រោយខ្នង” ។ បន្ទាប់មក លោកអ្នកទុកពេលឱ្យពួកគេធ្វើសេចក្តីសន្និដ្ឋានអំពីអត្ថន័យដោយ ខ្លួនឯង ។ អ្នកទាំងនេះមុខជាដឹងថាលោកអ្នកចង់មានន័យថា “ពួកគេកំពុងតែច្រណែននឹងលោកអ្នក” ។ នៅពេលដឹងពីអត្ថន័យនេះហើយ ពួកគេអាចនឹងមានចិត្តបង្វែរអារម្មណ៍នៃការច្រណែននេះចេញពីលោក អ្នក ។

ផ្តល់ជាជំនួយ
ប្រសិនបើមនុស្សដែលចូលចិត្តច្រណែននឹងលោកអ្នកគឺជាមនុស្សដែលសំខាន់ ឬជាសាច់ញាតិរបស់ខ្លួន លោកអ្នកគ្រាន់តែដាក់ខ្លួនធ្វើអំពើល្អចំពោះពួកគេឱ្យបានច្រើន ដើម្បីឱ្យភាពច្រណែននោះរសាយម្តងបន្តិចៗ ។ នៅពេលដែលលោកអ្នកបន្តព្យាយាមធ្វើតែអំពើល្អលើពួកគេជារៀង រាល់ថ្ងៃ ភាពច្រណែនរបស់ពួកគេចំពោះលោកអ្នកនឹងសាបសូន្យជាមិនខាន ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s