៨ ចំណុចដែល បុរសត្រូវធ្វើដើម្បី ភាពស្រស់សង្ហា

Imageបុរសភាគច្រើនត្រូវ បានបង្រៀនឱ្យសិតសក់ របស់ពួកគេក្រោយពេល ពួកគេភ្ញាក់ពីគេង លាងដៃមុនពេល បរិភោគអាហារ និងដុសធ្មេញ ក្រោយ រាល់ពេល បរិភោគអាហារ ។ ប៉ុន្តែបន្ថែមពីលើទម្លាប់ ទាំងអស់នេះ នៅមានទម្លាប់បន្ថែមទៀត ដែលបុរសគ្រប់គួរ រៀនបន្ថែម ។ ចូរយកទម្លាប់ ខាងក្រោម នេះធ្វើជាទម្លាប់ប្រចាំថ្ងៃ របស់អ្នក នោះអ្នកនឹងក្លាយ ជាបុរសដែលមានស្នាមញញឹម ដ៏ស្រស់ស្រាយ មានសារធាតុ សំណើម គ្រប់គ្រាន់ និងជាសុភាពបុរស ដែលមានសុខភាពល្អ ។

១-កាត់និងតម្រឹមក្រចក
ក្រចកដៃដែលកខ្វក់និងមិនបាន តម្រឹមឱ្យស្អាតអាចធ្វើបង្ហាញឱ្យ ឃើញពីភាពគ្មានអនាម័យ ។ ចូរតម្រឹមក្រចក របស់អ្នកឱ្យមាន ប្រវែងស្មើគ្នា និងលាងសម្អាត ផ្នែកខាងក្រោមក្រចក ដើម្បីលាងជម្រះធូលីដី ។ ប្រសិនបើស្បែកក្រោមក្រចកដៃ របស់អ្នកស្ងួតឬរបក អ្នកគួរផ្សើម វាដោយប្រើប្រេង អូលីវ១០នាទី ក្រោយមកសឹមលាងវាចេញ ។

២-លប់មុខរាល់ថ្ងៃ
ស្ទើរតែគ្រប់ទស្សនាវដ្តី សម្រស់គ្រប់ច្បាប់ដែលស្ត្រី មើលសុទ្ធតែប្រាប់នាងឱ្យ លប់មុខរាល់ថ្ងៃ ចំណែកឯបុរសវិញ ក៏គួរអនុវត្តតាមការ ណែនាំនេះផងដែរ ។ ចូរប្រើសាប៊ូលាងមុខប្រភេទស្រាលលាងមុខ របស់អ្នកនៅពេលល្ងាចដើម្បី លាងសម្អាតធូលីដី និងជាតិប្រេង ដែលមាននៅលើមុខ របស់អ្នក ។

៣-សម្អាតរោមដែលមិនគួរទុក
តាមធម្មជាតិ មនុស្សយើងគឺសត្វ ដែលមានរោម ប៉ុន្តែមិនមែនមានន័យ ថាអ្នកនឹងទុករោម ដូចជាពពួកសត្វ នោះទេ៖ មិនត្រូវមិនយកចិត្តទុកដាក់ លើរោមច្រមុះ របស់អ្នកនោះទេ ។ ចូរតម្រឹមវាយ៉ាងហោចណាស់ ឱ្យបានមួយសប្តាហ៍ម្តង ដើម្បីការពារ មិនឱ្យរោមដុះចេញ មកក្រៅរន្ធច្រមុះ ។ ចូរប្រើសម្រាប់តម្រឹម រោមច្រមុះ ទៅតម្រឹមរោមក្នុង ត្រចៀកផងដែរ ។

៤-ប្រើខ្សែសម្អាតធ្មេញរៀងរាល់ថ្ងៃ
គ្រូពេទ្យធ្មេញរបស់អ្នកណែនាំឱ្យ ប្រើខ្សែសម្អាតធ្មេញ រៀងរាល់ថ្ងៃដោយមាន បំណងល្អ ។ ការប្រើខ្សែរូសសម្អាតធ្មេញ អាចជួយរូសជម្រះកំណក និងសំណល់អាហារ ដែលនៅសល់ជាប់ នឹងចន្លោះធ្មេញ របស់អ្នក ដែលជួយបង្ការ មិនឱ្យធ្មេញពុក និងជំងឺអញ្ចាញ ។ ចូររូសសម្អាតធ្មេញ យ៉ាងតិច ម្តង ក្នុងមួយថ្ងៃ បន្ទាប់មកដុះធ្មេញ របស់អ្នកតាមធម្មតា ។

៥-លាបប្រេងមាត់
បើទោះបីជាបបូរមាត់របស់អ្នក មានអារម្មណ៍ថាមាន សំណើមក៏ដោយ ប៉ុន្តែអ្នកគួរលាបប្រេង បបូរមាត់មុនពេល អ្នកចេញទៅក្រៅ ។ ជាទូទៅស្ត្រីលាប ក្រែមលាបមាត់ ក្រែមរលោង ឬប្រេង ដែលធ្វើឱ្យពួកគេអាច នឹងកើតជំងឺមហារីក បបូរមាត់តិចជាង បុរសដល់ទៅបីដង ។ ដូច្នេះសុភាពបុរសទាំងឡាយ គួរប្តូរទម្លាប់មកលាងប្រេង មាត់ដើម្បីការពារ បបូរមាត់របស់អ្នក ។ អ្នកត្រូវលាបវាបន្ថែម រៀងរាល់ពីរម៉ោងម្តង នៅពេលដែលអ្នកនៅក្រោម កម្តៅព្រះអាទិត្យ ។
៦-ប្រើក្រែមកោរពុកមាត់
ក្រែមកោរពុកមាត់មិនត្រឹមតែអាចបង្ហាញ ប្រាប់អ្នកថាកន្លែងណា ដែលអ្នកបានកោររោម ហើយនោះទេ វាថែមទាំងដើរតួជាជាតិ ប្រេងនិងសារធាតុ សំណើម សម្រាប់មុខរបស់អ្នក ។ ចូរលាបក្រែមកោរពុកមាត់ ឱ្យក្រាស់ទៅលើមុខ ដែលសើមរបស់អ្នក មុននឹងកោររោម ។ អ្នកនឹងមានស្នាម របួសតិចជាងមុន ។ ចូរប្រើក្រែមឬសារធាតុសំណើម សម្រាប់ក្រោយពេល កោររោមបន្ទាប់ ពីអ្នកកោររោម ហើយប្រសិនបើអ្នក ចង់បានស្បែក ដែលកាន់តែ ទន់ជាងមុន ។

៧-បន្ទន់សក់
បន្ថែមពីលើការកក់សក់របស់អ្នក យ៉ាងតិចពីរថ្ងៃម្តង អ្នកមិនត្រូវភ្លេចពីការបន្ទន់សក់ របស់អ្នកឡើយ ។ ខណៈដែលការកក់សក់ អាចលាងសម្អាតធូលីដី, សារធាតុពុល ក្នុងបរិយាកាស និងផលិតផលសក់ ការបន្ទន់សក់ ជួយផ្គត់ផ្គង់ជាតិសំណើម ដល់សក់របស់អ្នក ដែលធ្វើឱ្យវាមើលទៅ និងមានអារម្មណ៍ថា មានសុខភាពល្អ ។ ប្រសិនបើសក់របស់អ្នក ស្ងួតឬបែកចុង អ្នកគួរអប់សក់យ៉ាងតិច មួយសប្តាហ៍ម្តង ។

៨-ប្រើឡេការពារកម្តៅថ្ងៃ
ចូរលាបឡេការពារកម្តៅថ្ងៃ លើមុខនិងកន្លែងផ្សេងទៀត នៃស្បែករបស់អ្នក ដែលអាចប៉ះត្រូវ នឹងកម្តៅថ្ងៃ ដើម្បីធ្វើជាស្រទាប់ ការពារស្បែករបស់អ្នក ។ វានឹងជួយបង្ការ កាំរស្មី UV របស់ព្រះអាទិត្យ មិនឱ្យបំផ្លាញស្បែក របស់អ្នក ហើយនឹងជួយកាត់បន្ថយ ឱកាសក្នុងការកើត ជំងឺមហារីកស្បែក ។ បន្ថែមពីលើនេះ ចូរការពារភ្នែករបស់អ្នក ដោយប្រើវ៉ែនតាការពារ កម្តៅថ្ងៃផងដែរ ៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s