ចង់អោយគេសរសើរទេ?

បើចង់អោយគេសរសើរ អ្នកចាំបាច់ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងកាយវិការ ការនិយាយ និងការប្រាស្រ័យទាក់ទង។ពេលខ្លះអ្នកមានធនធាននៅក្នុងខ្លួន គ្រប់គ្រាន់ហើយ តែអ្នកមិនចេះប្រើវាអោយប្រកបដោយប្រសិទ្ធភាព។ដើម្បីទទួលបានការ ចាប់អារម្មណ៍ពីអ្នកដទៃ ត្រូវមានធាតុផ្សំ៣សំខាន់គឺ ឫកពាល្អ ចំណេះដឹងខ្ពស់ និងជំនាញផ្នែកទំនាក់ទំនង។ខាងក្រោមជាលក្ខណៈសម្បត្តិមាននៅក្នុង ខ្លួនអ្នកដែលគួរ អោយស្ងើចសរសើរ។Image ១. មិនអាត្មានិយម៖ សន្តានចិត្តល្អអាចធ្វើអោយអ្នកដទៃ ស្រលាញ់និងស្ងើចសរសើរអ្នកដោយមិនដឹងខ្លួន។ ពេលអ្នកដទៃមានបញ្ហា អ្នកគួរតែយកចិត្តទុកដាក់ស្ដាប់ និងចំណាយពេលជួយដោយសុទ្ធចិត្ត។
២. ការអត់ អោន៖ អ្នកដទៃនឹងរឹតតែសរសើរអ្នកថែមទៀត ប្រសិនបើអ្នកធ្វើអោយគេមានអារម្មណ៍ប្លែកដោយការអភ័យទោសអោយអ្នក ដទៃ ព្រមទាំងពន្យល់ប្រាប់ហេតុផលជាមួយស្នាមញញឹម។
៣. ភាពស្មោះត្រង់៖ គ្មាននរណាម្នាក់សរសើរមនុស្សកុហកបោកប្រាស់នោះទេ ដូច្នេះ ភក្ដីភាពនិងតម្លាភាពរវាងគ្នានិងគ្នា គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនិងការគោរព។

Image

៤. សុចរិត៖ មិនត្រូវផ្ដល់តម្លៃអោយប្រាក់ធំជាងកិត្តិយសរបស់ខ្លួននោះទេ។ក្រដោយកិត្តិយសប្រសើរជាង មានដោយអាម៉ាស់។
៥. គោរពពាក្យសច្ចៈ៖ប្រសិនបើអ្នកនិយាយថានឹងធ្វើ អ្វីមួយ ត្រូវតែធ្វើអោយបាន បើធ្វើមិនបាន ត្រូវពន្យល់ពីហេតុផលអោយបានច្បាស់លាស់។ធ្វើយ៉ាងណាអោយអ្នកដទៃមាន ទំនុកចិត្តលើអ្នក និងយល់ថាអ្នកជាបុគ្គលដែលអាចពឹង ពាក់បាន។
៦. ការយល់ចិត្ត ៖ មិនត្រូវជាន់ ឈ្លីគំនិតអ្នកដទៃ ហើយមុននឹងនិយាយអ្វី ត្រូវគិតពីអារម្មណ៍របស់ពួកគេផង។វិធីដែលល្អ ត្រូវចេះជំនួស យកអារម្មណ៍របស់ខ្លួនទៅជំនួសអារម្មណ៍របស់គេ។
៧. សុទិដ្ឋិនិយម៖ ត្រូវមើលឃើញវិជ្ជមានចំពោះអ្វីដែលកើតឡើង ប្រសើរជាងការរិះគន់និងការស្ដីបន្ទោស។
៨. ពង្រឹងទំនុក ចិត្តនិងភាពម៉ឺងម៉ាត់ ៖ បុគ្គលដែលម៉ឺងម៉ាត់និងមានការជឿជាក់លើខ្លួនឯង គឺជាបុគ្គលដែលគួរអោយសរសើរ និងគួរ អោយយកគំរូតាម។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s