ចង់សន្ទនាភាសាអង់គ្លេសអោយស្ទាត់ទេ?

នៅក្នុងទំព័រនេះយុវវ័យនឹងបានជួបជាមួយគន្លឹះខ្លីៗដែលអាច ជួយធ្វើអោយការសន្ទនាភាសាអង់គ្លេសកាន់តែប្រសើរឡើង ដែលបច្ចុប្បន្នភាសាអង់គ្លេសត្រូវបានគេទទួលស្គាល់ជាអន្តរជាតិស្រប ពេលដែលកម្ពុជាយើងកំពុងតែពន្លឿនវិស័យអប់រំ និងជំរុញអោយមានការសិក្សានិងប្រើប្រាស់ភាសាអង់គ្លេសយ៉ាង ទូលំទូលាយ។

យុវវ័យប្រើភាសាអង់គ្លេសបានស្ទាត់ហើយឬនៅ? តោះ!ចាប់ផ្ដើមស្វែងយល់ពីជំហានដែលនាំយើងឆ្ពោះទៅរកការសន្ទនា ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញជាមួយ”សប្បាយ”។Image

ជាដំបូងសប្បាយសូមបង្ហាញពីវាក្យសព្ទភាសាអង់គ្លេសពីរពាក្យដែល យុវវ័យអាចនឹងមានការយល់ច្រឡំ ហើយនាំទៅរកភាពជាប់គាំងក្នុងការធ្វើអោយជំនាញនិយាយភាសាអង់គ្លេស ប្រសើរឡើង៖
Accurate: ពាក្យនេះជាគុណនាមមានន័យថា ត្រឹមត្រូវ។
Fluent: ពាក្យនេះជាគុណនាមមានន័យថា ប៉ិនប្រសប់ ស្ទាត់ជំនាញ។
ដើម្បីនិយាយភាសាអង់គ្លេសអោយបានកាន់តែល្អសម្រាប់ការប្រាស្រ័យ ទាក់ទងគ្នា យុវវ័យត្រូវបែងចែកពាក្យពីរនេះអោយច្បាស់ ថាតើយុវវ័យពេលនេះត្រូវការនិយាយភាសាអង់គ្លេសអោយបានត្រឹមត្រូវ ឬស្ទាត់ជំនាញ (ប្រសប់និយាយ ឬនិយាយរអិល)។Image

គឺចង់និយាយអោយរអិល ឬស្ទាត់ជំនាញត្រូវទេ? ដូច្នេះយើងដឹងពីគោលបំណងសំខាន់ហើយគឺនិយាយអោយស្ទាត់ជំនាញ។ ត្រូវចងចាំថាដើម្បីនិយាយភាសាអង់គ្លេសអោយស្ទាត់ យុវវ័យមិនចាំបាច់ត្រូវចេះពីរចនាសម្ព័ន្ធវេយ្យាករណ៍ដ៏ស្មុគស្មាញ នោះទេ! ជាដំបូងត្រូវព្យាយាមនិយាយអោយរអិលតាមដែលអាចធ្វើទៅបាន (ទោះបីជាមានកំហុសវេយ្យាករណ៍ក៏ខ្លះក៏ដោយ) ។ បន្ទាប់ពីហាត់ពត់ការនិយាយបានស្ទាត់ហើយ យុវវ័យអាចចាប់ផ្ដើមគិតដល់វេយ្យាករណ៍បាន។

រៀនពាក្យភាសាអង់គ្លេស៖
មានយុវវ័យជាច្រើនគិតថា ចេះពាក្យច្រើនជាគន្លឹះសំខាន់ក្នុងការនិយាយអោយបានស្ទាត់។ ពិតណាស់ការគិតនេះគឺត្រឹមត្រូវ! ទោះបីជាយ៉ាងណាមានមនុស្សជាច្រើនប្រើក្រាមភាសាច្រើន និងមានបញ្ហាជាមួយការនិយាយ។ ពួកគេព្យាយាមរៀនពាក្យបន្ថែមរហូតព្រោះគិតថាពាក្យជាបញ្ហារបស់ ពួកគេ។ ពួកគេតែងតែព្យាយាមប្រើពាក្យអោយចំៗន័យដែលពួកគេចង់និយាយ ប៉ុន្តែជារឿយៗការធ្វើរបៀបនេះគឺធ្វើអោយការនិយាយរបស់គេជាប់ គាំង។ ប្រសិនបើយុវវ័យមានបញ្ហាដូចគ្នានេះ ត្រូវចងចាំថាពាក្យភាសាអង់គ្លេសស្ទើរតែទាំងអស់អាចត្រូវបានប្រើ ជំនួសដោយពាក្យផ្សេងទៀត។ ប្រសិនបើយុវវ័យកំពុងនិយាយស្រាប់តែត្រូវឈប់ដោយព្យាយាមគិតបកប្រែ ដល់ពាក្យដែលត្រូវនិយាយនោះ សូមឈប់អនុវត្តយ៉ាងនេះទៀតទៅ! ព្យាយាមនិយាយពាក្យដែលយុវវ័យចង់និយាយនោះដោយប្រើពាក្យផ្សេងដែល យើងចេះនៅក្នុងខួរក្បាល ការអនុវត្តបែបនេះគឺពិតជាគន្លឹះដែលនឹងធ្វើអោយការសន្ទនាភាសា អង់គ្លេសរបស់យុវវ័យប្រកបដោយភាពស្ទាត់ជំនាញ!

រៀនអនុវត្ត៖
ជាការពិតណាស់វិធីល្អបំផុតគឺត្រូវអនុវត្តសន្ទនាជាមួយអ្នកដទៃ។ បច្ចុប្បន្នក្រៅពីការសន្ទនាទល់មុខគ្នាយើងក៏នៅមានវិធីជាច្រើន ទៀតដើម្បីស្វែងរកដៃគូសន្ទនាភាសាអង់គ្លេសដូចជាការជជែកគ្នាតាម ប្រព័ន្ធអ៊ីនធឺណិតមាន Skype ជាដើម។ ហើយប្រសិនចង់ចាប់ផ្ដើម chat ជាអក្សរក៏អាចចូលទៅកាន់ sabaytalk ក៏បាន ដែលក្នុងនោះយុវវ័យអាច chat ជាភាសាអង់គ្លេសបាន ហើយនៅមានទៀតបើទាល់ពាក្យច្រើនពេកបន្លំសរសេរខ្មែរខ្លះក៏បានដែរ ព្រោះអាចសរសេរខ្មែរក៏បាន អង់គ្លេសក៏បាន៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s