ចង់មានបានដូចគេមែនទេ?

Image

នៅពេលដែលអ្នកជិះកង់ ឬម៉ូតូ ឃើញអ្នកដទៃជិះឡានទំនើបៗ ជជែកគ្នាលេងមិនខ្វល់ពីបរិយាកាសខាងក្រៅ ថាក្ដៅ រងា ភ្លៀងខ្យល់នោះ តើអ្នកធ្លាប់មានអារម្មណ៍ច្រណែនអ្នកទាំងនោះទេ? បើខ្ញុំគិតមិនខុសទេគឺធ្លាប់។ គ្មានមនុស្សណាម្នាក់ ចង់លំបាកនោះទេ ដោយគ្រប់គ្នាតែងចង់មានលុយច្រើនៗ ផ្ទះធំៗ ឡានទំនើបល្អៗ គ្រួសារដ៍មានសេចក្ដីសុខ និងសុវត្ថិភាពសម្រាប់ជីវិតរបស់គេ។ តើអ្នកអាចទាយទុកមុនបានទេថា អនាគតរបស់អ្នកនឹងក្លាយជាយ៉ាងណា?

នេះជាសំណួរដ៏ពិបាកមួយមែនទេ? មនុស្សគ្រប់គ្នា សុទ្ធតែមានក្ដីស្រមៃអនាគតរបស់ខ្លួន ហើយបើអ្នកចេះរៀបចំគម្រោងអនាគតរបស់អ្នក បានត្រឹមត្រូវ អ្នកអាចនឹងដើរទៅកាន់ឬខិតកាន់តែកៀក នឹងគោលដៅនោះ ជាងមនុស្សធម្មតា។ អីចឹង..ចាំមើលគន្លឹះរបស់ Sabay ទាំង៥ចំណុចមើលមើល៎  តើអាចជួយកែខៃជីវិតអ្នកបានដែរទេ?

. កំណត់គោលដៅដែលអ្នកអាចធ្វើបាន

ចាប់ ផ្ដើមពីគម្រោងខ្លីៗដំបូង។ សរសេរគម្រោងការ ដែលអ្នកអាចសម្រេចក្នុងរយៈពេល៦ខែ ក្រោយពេលសម្រេចហើយ ចាប់ផ្ដើមធ្វើគម្រោងផ្សេងទៀត ដែលអ្នកត្រូវធ្វើ។ អ្នកអាចសរសេរគម្រោងធំរយៈពេល១០ឆ្នាំរបស់អ្នកនិងចាប់ផ្ដើមធ្វើ គម្រោងតូចៗពីឥឡូវ ដែលអាចជួយសម្រេចគម្រោងធំនៅពេលខាងមុខបាន។Image

. រៀបគម្រោងហិរញ្ញវត្ថុអនាគត

សាកល្បងគិតរាល់ការចំណាយនិងចំណូលបច្ចុប្បន្នរបស់អ្នក គួរកាត់ចោលការចំណាយណាដែលឥតប្រយោជន៍និងខ្ជះខ្ជាយ។ ប្រសិន បើអ្នកកំពុងខ្ចីបុលពីធនាគារឬអ្នកចងការប្រាក់នានា ត្រូវព្យាយាម រិះរកវិធីដោះបុលទាំងនោះ ឲ្យបានឆាប់តាមអាចធ្វើបាន ព្រោះលុយទាំងនោះ ជាលុយដុះកន្ទុយដែលអាចរឹតកសម្លាប់អ្នកគ្រប់ពេល។

. ចាប់ផ្ដើមសន្សំពីឥលូវ ដើម្បីបង្ការហានិភ័យ គ្រោះចៃដន្យណាមួយ
ប្រសិនបើអ្នកមិនសន្សំ នោះទេ ប្រៀបដូចជាអ្នករស់ដើម្បីរស់អីចឹង។ ផ្ទុយទៅវិញ បើអ្នកមានគណនីច្បាស់លាស់សម្រាប់ខ្លួននោះ អ្នកនឹងមានអារម្មណ៍ថា មានសុវត្ថិភាព ក៏ដូចជាក្ដីសង្ឃឹមសម្រាប់ខ្លួនឯងដែរ។Image

. ស្វែងរកការងារពីពេលនេះ
ប្រសិនបើអ្នកកំពុងរកការងារធ្វើ ឬចង់ឡើងឋានៈ អ្នកត្រូវរៀបគម្រោងផែនការសកម្មភាពដែលអាចជួយអ្នកទៅដល់គោលដៅ ដូចជា ត្រូវរៀនបន្ថែមដើម្បីបានសញ្ញាប័ត្រសម្រាប់បំពេញការងារនោះ ឬព្យាយាមបង្ហាញពីសមត្ថភាពដល់ប្រធាន និងមិត្តរួមការងាររបស់អ្នក។

៥. គិតពីសុខភាព
សុខភាពជារឿងសំខាន់បំផុតសម្រាប់ជីវិត ប្រសិនបើអ្នកមានលុយ ប៉ុន្តែសុខភាពរបស់អ្នកទ្រុឌទ្រោមនោះ ជីវិតអ្នកក៏គ្មានក្ដីសុខដែរ។ ប្រសិនបើ អ្នកកំពុងធាត់ខ្លាំង ឬស្គមខ្លាំង ឬកំពុងប្រឈមនឹងបញ្ហាសុខភាពណាមួយ ត្រូវរៀបចំគម្រោងឬសកម្មភាពនានា ដែលអាចកែលម្អឡើងវិញ ដូចជាការធ្វើលំហាត់ប្រាណ និងញ៉ាំអាហារដែលមានតុល្យភាពជាដើ

បើមិនទាន់មានគោលដៅច្បាស់លាស់សម្រាប់អនាគតអ្នកទេ ម៉េចមិនចាប់ផ្ដើមទៅ!

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s