ចង់ក្លាយជាវាគ្មិនដ៏ពូកែ មែនទេ?

Image

អាច និយាយបានថាមានមនុស្សមិនតិចទេដែលញញើត ភ័យខ្លាចនឹងការឡើងនិយាយជាសាធារណៈនៅចំពោះមុខមនុស្សជាច្រើន។ វាមិនមែនពិបាកតែក្នុងការ ចងចាំនិងដឹងថាខ្លួនត្រូវនិយាយអ្វីចេញប៉ុននោះទេតែថែមទាំង ត្រូវធ្វើអោយប្រធានបទរបស់ខ្លួនទទួលបានការចាប់អារម្មណ៍និងយក ចិត្តទុកដាក់ស្ដាប់ពីទស្សនិកជនថែមទៀតផង។ ចូរអ្នកអាននិងអនុវត្តនូវជំហានមួយចំនួនខាងក្រោមដែលអាចជួយអោយ អ្នកសម្រេចនូវបំណងប្រាថ្នាក្លាយជាវាគ្មិនដ៏ពូកែម្នាក់៖

ជំហានទី១៖ ចាប់ផ្ដើមការញញឹមហើយមើលអោយចំមហាជន។

ជំហានទី២៖ សូម ធ្វើការណែនាំពីប្រធានបទដែលអ្នកបម្រុងនឹងលើកឡើង។ ប្រាកដក្នុងចិត្តថាតើទស្សនិកជនចង់បានអ្វី រួចសម្របសម្រួលទៅតាមនោះ ហើយជំហាននេះសូមកុំនិយាយបែកឆ្ងាយពីប្រធានបទ បើមិនដូចនេះទេអ្នកនឹងបាត់បង់អ្នកទាំងនោះ។

ជំហានទី៣៖ កាយ វិការសំខាន់ណាស់។ការសំដែងកាយវិការដោយដៃ បង្ហាញតាមទឹកមុខ ការឈរ និងដើរទៅមកគឺត្រូវតែមាន មិនគួរឈរនៅមួយកន្លែងទេ។ ការធ្វើកាយវិការទាំងនេះអាចអោយអ្នកស្ដាប់កាន់តែចាប់អារម្មណ៍ ក៏ដូចជាងាយយល់នៅអ្វីដែលអ្នកកំពុងបង្ហាញ។Image

ជំហានទី៤៖ បង្ហាញ ពីភាពជឿជាក់នូវអ្វីដែលអ្នកកំពុងនិយាយដោយប្រើប្រាស់សំនួន បញ្ជាក់ជាមួយនឹងឧទាហរណ៍ដែលជាក់ស្ដែងនិងកើតឡើងថ្មីៗ បំផុត ដើម្បីបញ្ចុះបញ្ចូលអោយពួកគេជឿដូចអ្នកដែរ។

 

ជំហានទី៥៖ ចូរកុំអានតាមក្រដាសទាំងស្រុងជៀសវាងធ្វើអោយអ្នកស្ដាប់ធុញ ទ្រាន់ ចាំថាអ្នកឡើងមកនិយាយមិនមែនអាន។ និយាយលឺៗ មានទំនុកចិត្តនឹងសំលឹងមើលពួកគេ។

 

ជំហានទី៦៖ ចូរកុំភ្លេចស្ដាប់សំនួររឺចាប់អារម្មណ៍ពីប្រតិកម្មពួកគេ ជៀសវាងការបកស្រាយខុស។

 

ជំហានទី៧៖ កុំរត់ចោលការបង្ហាញរបស់អ្នកត្រូវដឹងថាពេលណាអ្នកត្រូវបញ្ចប់។ ចេះគ្រប់គ្រងពេលវេលា និងបញ្ចប់ដោយរីករាយ។

 

ជំហានទី៨៖ សប្បាយជឿថាអ្នកអាចធ្វើបាន ចូរសាកល្បង!!! តោះក្លាហានឡើង បោះចោលភាពខ្មាសអៀនហ្នឹងទៅ៕

 

 

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s