គុណប្រយោជន៍នៃការមានលុយ

Image

អត្ថប្រយោជន៍ ដំបូងនៃការមានលុយគឺថា មានលុយទើបមានរបស់ប្រើ។ ប្រសិនបើអ្នកចង់បានរបស់អ្វីមួយអ្នកត្រូវតែប្រើលុយទើបយករបស់នោះ បាន ព្រោះនេះគឺជាច្បាប់សេដ្ឋកិច្ច។ មនុស្សមិនមែនគ្រាន់តែបោះបង់របស់របបរបស់ពួកគេចោលទទេៗនោះទេ គឺពួកគេចង់បានអ្វីផ្សេងទៀត ពីរបស់អស់ទាំងនោះប៉ុណ្ណោះ។ លុយគឺជារបស់ធ្វើជំនួញជាសាកល។ អ្នកអាចធ្វើជំនួញតាមរយៈការប្រើប្រាស់លុយសំរាប់រូបភាពភាគច្រើន។ ប្រសិនបើអ្នកចង់បានសំភារៈជាច្រើនអ្នកក៏ត្រូវតែមានលុយច្រើនផងដែរ ។

ខ្ញុំដឹងថា ខ្ញុំកំពុងតែនិយាយក្នុងន័យជាក់ស្តែងណាស់ ហើយខ្ញុំមានអារម្មណ៍ថាវាដូចជាសាមញ្ញណាស់សំរាប់សព្វថ្ងៃនេះ។ មានគុណសម្បត្តិជាច្រើនផ្សេងទៀតដែរក្នុងពេលដែលមានលុយច្រើន។ គុណសម្បត្តិមួយគឺ អាចធ្វើអ្វីៗបានច្រើនប្រភេទ។ ខ្ញុំមិនគ្រាន់តែនិយាយអំពីការធ្វើដំនើរកំសាន្ត ឬការទស្សនាខ្សែភាពយន្តនោះទេ។ ខ្ញុំមានន័យថា អ្នកអាចធ្វើអ្វីជាច្រើនដូចជាការធ្វើជំនួញ និងសាងសង់រោងចក្រជាដើម។ អ្នកអាចមានគំនិតល្អបំផុតជាច្រើនផ្សេងទៀតសំរាប់អ្នកផ្ទាល់ ប៉ុន្តែបើគ្មានលុយវិញអ្នកនឹងមិនអាចជួលមនុស្សសំរាប់ជួយអ្នក ក្នុងការបំពេញនូវគំរោងការដ៏ល្អរបស់អ្នកបានទេ។

លុយគឺជារបស់មានប្រយោជន៍បំផុតដែលកំពុងជះឥទ្ធិពលទៅលើមនុស្ស។ ប្រសិនបើអ្នកចង់អោយនរណាម្នាក់ជួយលាងឡានអោយអ្នកនោះ អ្នកពិតជាមិនបាច់បង្ខំពួកគេ ឬព្យាយាមនិយាយល្អដើម្បីសុំអោយគេធ្វើនោះទេ។ អ្នកគ្រាន់តែផ្តល់អោយពួកគេនូវលុយមួយចំនួនទៅ គេនឹងជួយអ្នកភ្លាម។ នេះគឺជារឿងយ៉ាងសមញ្ញបំផុត។ លុយត្រូវបានប្រើសំរាប់គ្រប់គ្រងមនុស្សគ្រប់ពេលវេលា។

ផលប្រយោជន៍របស់លុយសំរាប់ជះឥទ្ធិពលទៅលើមនុស្សមួយនេះ គឺស្ថិតនៅក្នុងស្នូលនៃគំនិត មួយដែលថា លុយគឺជាកំលាំង។ វាមិនប្រាកដថា អ្នកនយោបាយដែលបានប្រាប់ទៅមនុស្សអោយអ្វីៗត្រូវតែមានការបង្ខិតបង្ខំ នោះទេ វាត្រូវតែមានការរួមគ្នានិងជំនួញទៅលើមនុស្សដែលធ្វើការអោយពួកគេ ជារៀងរាល់ថ្ងៃរួមទាំងផ្តល់ជាប្រាក់លើកទឹកចិត្តថែមទៀតទើបអាច ដំណើរការទៅបាន។ លុយគឺជាឥទ្ធិពលដ៏ខ្លាំងក្លាមួយសំរាប់ធ្វើអោយមនុស្សធ្វើការអោយបាន ។ វាគឺជាហេតុផលតែមួយគត់សំរាប់អោយមនុស្សធ្វើអ្វីៗបានទាំងអស់។ នេះមិនមែនជាបាតុភូតសម័យទំនើបនោះទេ។ ចាប់តាំងពីលុយត្រូវបានរកឃើញមក វាត្រូវបានប្រើសំរាប់បំពេញបំណងនេះហើយ។

លុយក៏អាចធ្វើអោយអ្នកនយោបាយកាន់តែមានអំណាចដែរ។ វាមិនមានបេក្ខជនឈរឈ្មោះបោះឆ្នោតណាមានឱកាសទទួលបានសន្លឹកឆ្នោត ដែលរូបគេមិនបានចំនាយជាច្រើនទេ។ ជាអកុសលនៅពេលអ្នកនយោបាយស្រុកខ្មែរយើងបានអំណាចនោះ ពួកគេបានប្រើវាមិនថាត្រូវឬខុសច្បាប់ទេដើម្បីរកលុយមកវិញដោយ បង្កើតចេញជាអំពើពុករលួយនៅក្នុងសង្គម។

ប្រសិនបើអ្នកមានលុយច្រើន មនុស្សនឹងអោយតម្លៃទៅលើសម្តីរបស់អ្នក។ នេះប្រហែលជាមកពីការលោភលន់ហើយ។ ប្រសិនបើមនុស្សម្នាក់រៀបនឹងមានលុយច្រើនហើយក្នុងជីវិត ប្រាកដជាមានមនុស្សជាច្រើនផ្សេងទៀតមានការយកចិត្តទុកដាក់ចំពោះគេហើយ ដើម្បីព្យាយាម ស្វែងយល់ និងចង់ឃើញថាតើគេធ្វើវាបានយ៉ាងដូចម្តេច។ មនុស្សភាគច្រើនពេញចិត្តនឹងការមានអ្វីៗ ទាំងអស់ដែលពួកគេចង់បាន។ ម្យ៉ាងវិញទៀតមនុស្សភាគច្រើនដែលមានលាភសំណាងក្នុងការមានលុយច្រើន មិនបានចំនាយលុយទាំងនោះរបស់ពួកគេអោយច្រើនហួសហេតុនោះទេ។

ប្រសិនបើអ្នកចង់មានលុយច្រើន អ្នកត្រូវតែចំនាយអោយបានតិចជាងចំនូល។ ប្រការបែបនេះធ្វើអោយលាភសំណាងរបស់អ្នកមានការលូតលាស់បាន។ ប្រសិនបើអ្នកចំនាយច្រើនជាងចំនូល អ្នកនឹងជំពាក់បំណុលគេជាច្រើន។ ខណៈនេះហាក់បីដូចជារឿងជាក់ស្តែងណាស់ ដែលមនុស្សជាច្រើនមិនយល់ពីបញ្ហាមួយនេះ។ ខ្ញុំបានអានសៀវភៅមួយក្បាលស្តីអំពីមហាសេដ្ឋី។ ពួកគេមាននិន្នាការប្រើលុយរបស់ពួកគេដើម្បីធ្វើជំនួញដើម្បីទទួលបាន តម្លៃអោយកាន់តែច្រើន។ ពួកគេប្រហែលជាអាចទិញផ្ទះចាស់ៗ ដែលនៅជុំវិញជិតខាង ដោយសារតែពួកគេដឹងថាវានឹងមានតម្លៃជាងផ្ទះនៅឆ្ងាយ។

លុយផ្តល់អោយសេរីភាពនៃការធ្វើដំនើររបស់មនុស្ស។ ប្រសិនបើអ្នកមានលុយគ្រប់គ្រាន់ដើម្បីចំនាយ អ្នកក៏អាចនឹងធ្វើដំនើរគ្រប់ទីកន្លែងជុំវិញពិភពលោកផងដែរ។ មនុស្សជាមធ្យមគឺត្រូវការលុយច្រើននៅពេលដែលអ្វីៗមានការឡើងថ្លៃ។ វាត្រូវការចំនាយលុយច្រើនដើម្បីរស់នៅប្រកបទៅដោយផាសុខភាពក្នុង ពិភពលោកមួយនេះ។ មានគុណសម្បត្តិជាច្រើននៅពេលដែលមានលុយច្រើន ហើយក៏មានបញ្ហាមួយចំនួនផងដែរ។ អ្នកនឹងត្រូវចំនាយច្រើនក្នុងការបង់ពន្ធ។ អ្នកប្រហែលក្លាយជាមនុស្សរវល់ច្រើនជាងមនុស្សអនាថា ដែលរស់នៅដោយសេរីនៅក្រោមស្ពាន។ នេះវានៅតែធ្វើអោយអ្នកមានជីវិតមួយដ៏ល្អ ដោយសារការសំរេចចិត្តធ្វើអ្វីដែលជាសម្បត្តិរបស់អ្នក។

ពិភពលោកដ៏ទាន់សម័យនេះរស់ដោយសារលុយ។ ប្រសិនបើអ្នកចង់រស់នៅក្នុងជីវិតពោពេញទៅដោយផាសុខភាព ងាយស្រួលមានសុខភាព និងរីករាយក្នុងជីវិត លុយគឺអាចជួយអ្នកបាន។

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s