គិតសិនចាំគូរ!

Image

ការ កំណត់នូវគម្រោងជាកត្តាសំខាន់បំផុតដើម្បីនាំទៅរកភាពជោគជ័យនៅ ក្នុងការសិក្សា។ ដើម្បីឲ្យគម្រោងទទួលបានជោគជ័យ អ្នកត្រូវបង្កើតគម្រោងឲ្យដូចជាលទ្ធផល មានផែនការសកម្មភាពច្បាស់លាស់និងអាចវាស់វែងបាន។ គម្រោងកាន់តែច្បាស់លាស់ ឱកាសនៃភាពជោគជ័យក៏កាន់តែខ្ពស់ដែរ។

ដើម្បីឲ្យការសិក្សាទទួលបានជោគជ័យ គម្រោងផែនការត្រូវចែកជាចំណែកតូចៗ អាចជាប្រចាំថ្ងៃ សប្ដាហ៍ ខែ ត្រីមាស និងប្រចាំឆ្នាំ។ ការចែកគម្រោងជាចំណែក អាចឲ្យអ្នកដឹងច្បាស់ថា គម្រោងមួយណាមានពេលខ្លី និងវែង ជាពិសេសអ្នកនឹងដឹងច្បាស់ថាផែនការមួយណាត្រូវផ្ដើមមុន ងាយស្រួលក្នុងការបំពេញ។ ត្រូវចាំថាបើអ្នកមិនបានចែកគម្រោងជាផែនការសកម្មភាពតូចៗទេ នោះគម្រោងរបស់អ្នកនឹងមានភាពរញ៉េរញ៉ៃក្នុងពេលអនុវត្ត ចាប់ឆ្វេងរបូតស្ដាំ។

ម្យ៉ាងទៀត ការបង្កើតគម្រោងត្រូវឲ្យស្របទៅនឹងពេលវេលាដែលអ្នកមាន ហើយអ្វីដែលមិនត្រូវភ្លេចនោះ ត្រូវចេះចែកថ្នាក់នូវផែនការសកម្មភាពដែលមានអាទិភាព។ បានន័យថាត្រូវកំណត់តាមលេខរៀងថាអ្វីសំខាន់ជាងគេ ត្រូវធ្វើមុនគេ និងអ្វីត្រូវធ្វើជាបន្តបន្ទាប់។

ការបង្កើតគម្រោងក៏ដូចជាការគូសផែនទីសម្រាប់ដើរអញ្ចឹងដែរ ពេលនោះនឹងដឹងថាផ្លូវណាដែលអ្នកត្រូវដើរ។ តែត្រូវចាំថា ការបង្កើតគម្រោងដាច់ខាតត្រូវស្របទៅនឹងធនធានដែលខ្លួនមាន ទាំងធនធានហិរញ្ញវត្ថុនិងបញ្ញា។ លើសពីនោះទៅទៀត ទោះជាគម្រោងបានបង្កើតហើយក៏ដោយ តែក្នុងកាលៈទេសៈដែលស្ថានភាពបានផ្លាស់ប្ដូរ គម្រោងក៏ត្រូវផ្លាស់ប្ដូរដែរ។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s