គន្លឹះមួយចំនួននៃជោគជ័យក្នុងការប្រកបមុខរបររកស៊ី

Image

មនុស្ស យើង អ្នកណាក៏ដូចជាអ្នកណាដែរ តែងតែត្រូវការរកប្រាក់ចំណូលដើម្បីធ្វើឲ្យជីវភាពរស់នៅបានកាន់តែ ល្អប្រសើរឡើង។ ជួនកាល គេអាចបើកមុខរបររកស៊ីបន្ទាប់បន្សំណាមួយ សមស្របទៅនឹងដើមទុនដែលគេមាន ឬអាចរកបាន។

ក៏ប៉ុន្តែការដែលបានបើករបររកស៊ីណាមួយឡើងគ្រាន់តែជា ការចាប់ផ្តើមតែប៉ុណ្ណោះ គេនៅត្រូវខិតខំធ្វើការងារជាច្រើនថែមទៀត ដើម្បីបង្ហាញ ឃោសនា ផ្សព្វផ្សាយទំនិញឬសេវារបស់គេឲ្យលក់ឲ្យដាច់។ ខាងក្រោមនេះគឺជាចំណុចគន្លឹះមួយចំនួនដែលអ្នកអាចយកទៅអនុវត្តបាន៖

១- ត្រូវពិនិត្យមើលហិរញ្ញប្បទានរបស់អ្នក ទាំងហិរញ្ញប្បទានផ្ទាល់ខ្លួន ទាំងហិរញ្ញប្បទាននៅក្នុងមុខរបររកស៊ី ពោលគឺត្រូវចាប់គិតគូរអំពីចំណូលនិងចំណាយ តើបានចាប់ផ្តើមមុខរបរឡើងជាមួយនឹងដើមទុនប៉ុន្មាន ចំណាយលើសោហ៊ុយអស់ប៉ុន្មាន ចំណាយលើជីវភាពរស់នៅអស់ប៉ុន្មាន។ សូមខិតខំធ្វើយ៉ាងណាឲ្យមានប្រាក់នៅសល់សម្រាប់សន្សំទុកដាក់ឲ្យបាន។

២- បើទុកជាបើកមុខរបរអ្វីក៏ដោយ អ្នកត្រូវតែរៀបចំបង្កើតឲ្យមានផែនការអាជីវកម្មនិងផែនការឃោសនា ផ្សព្វផ្សាយឡើង។ ផែនការទាំងអស់នោះវាមិនសុទ្ធតែត្រឹមត្រូវទាំងអស់រហូតនោះទេ ជួនកាលអ្នកត្រូវកែសម្រួលវា សម្របទៅតាមសភាពការឡើងវិញជាបន្តបន្ទាប់ ក៏ប៉ុន្តែមានផែនការទើបអ្នកដឹងថាតើត្រូវធ្វើអ្វី ដើម្បីសម្រេចអ្វី ហើយនិងតើត្រូវធ្វើយ៉ាងណា យ៉ាងដូចម្តេច។

៣- ត្រូវសាកល្បងប្រមើលមើលចរន្តសាច់ប្រាក់នៃអាជីវកម្ម ដែលអាចនឹងកើតមាននៅក្នុងពេលពី៣ទៅ៥ឆ្នាំខាងមុខ។ ការធ្វើដូច្នេះវានឹងជួយឲ្យអ្នកមានគំនិតរឹះរកកាលានុវត្តភាពដែល អាចនឹងកើតមានឡើងបាន។

៤- សូមនិយាយអំពីគំនិតរបស់អ្នកប្រាប់បងប្អូននិងមិត្តភក្តិ ដើម្បីឲ្យគេជួយផ្តល់យោបល់និងការណែនាំ។ ជួនកាលអ្នកក៏អាចស្នើសុំការណែនាំពីអ្នកជំនាញណាម្នាក់ផងដែរ ដូចជាអ្នកដែលធ្វើការជាគណនេយ្យករ ឬធនាគារិក ឬអ្នកជំនាញក្នុងមុខរបររកស៊ី ជាដើម។

សង្ឃឹមថាគំនិតប៉ុននេះអាចជួយអ្នកបានខ្លះ នៅក្នុងមុខរបររបស់អ្នក។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s