គន្លឹះភាពជោគជ័យសម្រាប់និស្សិត

ក្នុងគោលបំណងលើកកម្ពស់ ឆន្ទៈក្នុងការចាប់ផ្ដើមអាជីវកម្មរបស់ និស្សិត ក៏ដូចជាការរៀបចំឥរិយាបថ ក្នុងភាពជាអ្នកដឹកនាំរកភាពជោគជ័យ មានតំណាងថ្នាក់ដឹកនាំកំពូលៗImage

 

គន្លឹះភាពជោគជ័យសម្រាប់និស្សិត

មកពីបណ្ដាក្រុមហ៊ុនធំៗ មួយចំនួនចូលរួមចែករំលែកបទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗជាច្រើនជូនដល់និស្សិត។

និយាយនៅក្នុងសាលសន្និសីទ នៃវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកមិញនេះ ក្នុងវេទិកា”ជួបជាមួយថ្នាក់ដឹកកំពូលនៃក្រុមហ៊ុននិងសហគ្រាស ឧស្សាហកម្មជាតិ និងអន្តរជាតិ” លោក បណ្ឌិត ឡី សុភាព នាយកក្រុមហ៊ុន Smart Business Group លើកឡើងថា “មកដល់ពេលនេះ និស្សិតទាំងអស់មិនមែនជាពេលត្រូវសប្បាយចិត្ត ឬលេងសើចនោះទេ តែជាពេលដែលគ្រប់គ្នាត្រូវសង្វេគ”។

ការលើកឡើងបែបនេះ គឺលោកចង់បង្ហាញដល់យុវវ័យជានិស្សិតថា គួរមានការភ្ញាក់រលឹកថា “តើរយៈពេលដែលខ្លួនបានសិក្សា បានចំណាយប្រាក់អស់ប៉ុន្មានហើយ ដឹងថាតើខ្លួនចង់ធ្វើអ្វីមួយពិតប្រាកដឬនៅសម្រាប់ជីវិតរបស់ ខ្លួននោះ?

” ដោយមិនមិនបាច់គិតពីអ្នកនៅមុខ ក្រោយ ខាងឆ្វេង ឬខាងស្ដាំទេ អ្នកទាំងនោះមិនមែនជាចាំជួយអ្នកទេ តែគឺគិតតែពីខ្លួនអ្នកសិន ” នេះជាការគូសបញ្ជាក់របស់ បណ្ឌិត ខាងលើ ក្នុងន័យចង់លើកទឹកចិត្តយុវវ័យទាំងអស់ចាប់ផ្ដើមធ្វើអ្វីមួយដែល នាំអ្នកទៅរកជីវិតដ៏ជោគជ័យមួយ។

នៅចំពោះមុខនិស្សិត ជាង៣០០ នាក់ លោក ឌៀម សីហា សកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ មានប្រសាសន៍យ៉ាងជឿជាក់ថា ” គំនិត អាចផ្លាស់ប្ដូរអ្វីៗទាំងអស់បាន តែគ្មាននរណាម្នាក់មានគំនិតអស្ចារ្យ ហើយភាពជោគជ័យអាចសម្រេចបានដោយលំបាក”។

ដើម្បីសម្រេចជោគជ័យបាននោះ លោកចង់ឲ្យនិស្សិតទាំងអស់ ចេះស្រលាញ់ និងគ្រប់គ្រងពេលវេលាឲ្យបានល្អដោយការខិតខំប្រឹងប្រែងសិក្សា ទទួលចំណេះដឹង បទពិសោធន៍ជានិច្ច “ត្រូវចាំថាអ្នករៀនរហូត ការអនុវត្តក៏ជាការរៀនដែរ…ដូចនេះសូមប្រើការគិតរបស់អ្នកបង្កើត ទម្លាប់ជាំអ្នករៀនចង់ចេះ ចង់ដឹងគ្រប់ពេល។

បន្ថែមអត្ថន័យទាក់ទងការគិតនេះដែរ នាយកក្រុមហ៊ុន S. United ដែលមានគម្រោងអាជីវកម្មជាច្រើននោះ លោក មិន សេដ្ឋា និយាយទៅកាន់និស្សិតនិងសិក្ខាកាមទាំងអស់នៅព្រឹកមិញនេះថា
“មុននឹងធ្វើអ្វីមួយ ត្រូវដឹងពីគោលបំណងរបស់ខ្លួនឲ្យបានច្បាស់…តើអ្នកមានគំនិតចង់ ធ្វើអ្វី ចង់បានអ្វីជាមុនសិន នោះយើងនឹងទទួលបានលទ្ធផល”។

មិនត្រឹមតែរៀបរាប់ពីប្រវត្តិតស៊ូរបស់ខ្លួនទេ ប្រធានក្រុមហ៊ុនរូបនេះ តែថែមទាំងនិយាយតាមការសង្កេតរបស់ខ្លួន និស្សិតខ្មែរភាគច្រើនសព្វថ្ងៃនៅមិនបានកំណត់គោលដៅរបស់ខ្លួនទេ មុនចូលរៀនចាប់យកចំណេះដឹង ជំនាញនៅតាមសាកលវិទ្យាល័យ។ លោកថា អ្នកទាំងនោះ ច្រើនធ្វើការសម្រេចចិត្តតាមគ្នា ឬផ្អែកលើកត្តាខាងក្រៅតូចៗជាច្រើន ដោយមិនបានគិតពីកត្តាខាងក្នុង ថាខ្លួនចង់រៀនអ្វីទេ។

ហ៊ុន មករា មកពីសាកលវិទ្យាល័យ បញ្ញាជា បានបង្ហាញចំណាប់អារម្មណ៍ប្រាប់ Sabay ខណៈកំពុងស្ដាប់ការចែករំលែកបទពិសោធន៍ និងគំនិតល្អពីថ្នាក់ដឹកនាំទាំងនោះថា ” ថ្ងៃនេះ ខ្ញុំបានទទួលចំណេះដឹងល្អៗ ច្រើនដែលអាចជួយជាគំនិតសម្រាប់ខ្ញុំ…មានអារម្មណ៍ថាប្លែក និងជាលើកទី១ ដែលខ្ញុំបានស្ដាប់ពាក្យទាំងនេះ…”

ដូចគ្នានេះដែរ ម៉ាក សុខជា គិតថាវេទិកាព្រឹកនេះ ពិសេសសម្រាប់ខ្លួនក្នុងការកែប្រែផ្នត់គំនិតនិងការដឹកនាំខ្លួន។ និស្សិតនេះបន្តថា តាមរយៈការចែករំលែករបស់ថ្នាក់ដឹកនាំ ទាំងអស់សុទ្ធតែមានប្រយោជន៍ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយលោកជឿជាក់ថា ប្រសិនបើគ្រប់គ្នាដែលបានចូលរួម រួមទាំងខ្លួនលោកផ្ទាល់ ចាប់យកនិងទទួលយកគំនិតទាំងនេះ ប្រាកដជាអាចជួយដល់អភិវឌ្ឍខ្លួន និងប្រទេសជាតិទាំងមូលបាន។

កម្មវិធីនេះ នឹងបន្តរហូតដល់ម៉ោង ៥ ល្ងាច ដោយនៅមានថ្នាក់ដឹកនាំជាច្រើនផ្សេងទៀតនឹងបន្តមកចូលរួមចែករំលែក ដល់និស្សិតដែលបានរួម។ មិត្តនិស្សិតទាំងអស់ ក៏អាចយកឱកាសនេះ បង្កើតទំនាក់ទំនងល្អជាមួយតំណាងក្រុមហ៊ុន សហគ្រាស ព្រមទាំងទទួលបានព័ត៌មានពីឱកាសការងារដ៏សម្បូរបែបផងដែរ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s