កុំបញ្ចប់ឱកាសខ្លួនឯង!

យុវវ័យមានសន្ទុះចិត្តខ្លាំងក្លាណាស់ក្នុងការ ចាប់ផ្ដើមការងាររឺឆ្ពោះ ទៅរកគោលដៅអ្វីមួយតែនៅពេលជួបវិបត្តិគេក៏ងាយនឹងបាក់ទឹកចិត្ត រហូតដល់អស់សង្ឃឹមរលីងនិងឈានដល់បិទឱកាសខ្លួនឯងផង។”ខ្ញុំ”មាន វិធីមួយ ចំនួនជួយដល់យុវវ័យក្នុងការបង្កឱកាសអោយខ្លួនឯងសារជាថ្មីដូចខាង ក្រោមនេះ៖Image

១ ការសិក្សា ៖
គេមិនដែលនិយាយពាក្យថាហួសពេលទេសម្រាប់ការសិក្សា។បើអ្នកគិត ថាអ្នកចាស់ជ្រុលសម្រាប់ការ ទៅសាលា ចូរ គិត សារជាថ្មី។មនុស្សគ្រប់គ្នាគប្បីបំពេញបន្ថែមនូវចំណុចដែលគេខ្វះខាត ដូច្នេះតើ មានអ្នកណាម្នាក់ដែលមិន មានចំណុចខ្វះខាតនោះ។ការ ទុកឱកាសអោយ ខ្លួនឯងគឺអាចផ្ដើមតាមរយៈការបំពេញ រាល់ចំណុចខ្វះខាតរបស់ខ្លួនដោយរៀនពីមិត្តភ័ក្ដិ មនុស្សជុំវិញខ្លួន និងពីសាលាផង។

២ វិជ្ជាជីវៈ ៖
កំហុស មិនមែនជាការបិទឱកាសរបស់អ្នក ទេ។ចូរចាត់ទុកថាកំហុសនិងបរាជ័យជា កត្តាតំរែតម្រង់ជាជាងជា កត្តាវាស់វែងសមត្ថភាពរបស់មនុស្ស។នៅពេល មាន ឱកាសមនុស្សនិងអាចបញ្ចេញសមត្ថភាពដែលគ្មានព្រំដែនរបស់ គេដូច្នេះហេតុអ្វីត្រូវ បញ្ចប់ឱកាសរបស់អ្នកដោយគ្រាន់តែឆ្លងកាត់បរាជ័យម្ដងម្កាល?

៣ ស្នេហា ៖
“គតិ ជនមិនដែលនិយាយពាក្យអស់ឱកាសទេនៅពេលដែលទុរជនស្រែកយំថាជាតិ អភ័ព្វ”Robert Solomon។”ឱកាសមានសម្រាប់តែ អ្នកដែលចេះរង់ ចាំតែប៉ុណ្ណោះ”Denis De Rougemont ។”ឱកាសនៅ ក្នុងកណ្ដាប់ដៃអ្នក”Erich Fromm ។

៤ ទ្រព្យសម្បត្តិ៖
“គ្មានអ្នកណាកើតមកសម្រាប់ក្រក៏គ្មានអ្នកណាកើតមកសម្រាប់មានដែរ ”សុភា សិត ចិន។”ដូច្នេះចូររៀបចំឱកាសសម្រាប់ខ្លួនឯងក្នុងការស្វែងរក ទ្រព្យសម្បត្តិ”Warren Buffett ។”ហានិភ័យRiskមិនមែនជា រឿងធំទេសម្រាប់ការត្រៀមលក្ខណៈឆ្ពោះទៅរកភាពមានបាន”លីក្វាន់យូ។

៥ សុភមង្គល៖
ត្រូវ ចាំថាសុភមង្គលស្ថិត នៅតែជាមួយជនណាដែលចេះអោយតម្លៃ វានិងចេះស្វែងរកឱកាសដើម្បីទទួលសុភមង្គល។”បើអ្នកដេកចាំព្រេង វាសនាទម្លាក់សុភមង្គលមកអោយអ្នកនោះអ្នកផ្សេងគេនឹងទៅគោះទ្វារ ព្រេងវាសនាមុន”ភាសិតឥណ្ឌា។”ចូរ ស្វែងរកសុភមង្គលដោយខ្លួនអ្នកព្រោះថា វាមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់អ្នកណាម្នាក់ឡើយ”Kettena M Ogazzan ។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s