កិច្ចការសាលាច្រើនណាស់ខ្ញុំធ្វើមិនទាន់ទេ!

ជាមួយនឹងប្រព័ន្ធអប់រំស្វ័យសិក្សានាពេលបច្ចុប្បន្ន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ តែងតែផ្ដល់កិច្ចការអោយសិស្ស និស្សិតធ្វើនៅផ្ទះជាប្រចាំ ដែលមានលក្ខណៈជាការអនុវត្តនិងការស្រាវជ្រាវជាដើម។Image

ការសិក្សាដែលមានកិច្ចការត្រូវអនុវត្ត និងស្រាវជ្រីវនៅផ្ទះច្រើនក៏ជារឿងមួយដែលមានសិស្សនិស្សិតមួយ ចំនួនធំមិនអាចទទួលខុសត្រូវបានល្អ។ ដើម្បីអោយការសិក្សាទទួលបានជោគជ័យ និងដើម្បីធ្វើអោយក្លាយទៅជាទំលាប់មួយល្អរហូតដល់ពេលប្អូនៗ សិស្សនិស្សិតចេញបម្រើការងារ ការដែលយើងរៀនពីវិធីលើកទឹកចិត្ត ឬជម្រុញទឹកចិត្តខ្លួនឯងអោយធ្វើកិច្ចការសាលាអោយក្លាយទៅជា ទំលាប់និងទទួលបានជោគជ័យក្នុងកិច្ចការនេះ គឺជាវិថីដែលនាំទៅរកជោគជ័យក្នុងអាជីពនាពេលអនាគត។Image

ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលនឹងជួយប្អូនៗអោយមានទឹកចិត្តក្នុងការធ្វើកិច្ចការសាលា៖

១-រៀបគម្រោងដើម្បីបញ្ចប់កិច្ចការសាលារបស់ប្អូនអោយទាន់ពេល កំណត់។ ត្រូវកំណត់អោយដឹងថាប្អូនត្រូវធ្វើពីប្រធានបទអ្វី ហើយពេលណាផុតកំណត់។ បំបែកកិច្ចការធំអោយទៅជាតូចៗ ហើយជ្រើសរើសពេលវេលាដែលអាចបំពេញបានសម្រាប់កិច្ចការទាំងនោះ។Image

២-រៀបចំកន្លែងសម្រាប់ធ្វើកិច្ចការសាលា។ ប្អូនត្រូវតែរៀបចំទីកន្លែងមួយដែលមានសណ្ដាប់ធ្នាប់ អាចជាទីកន្លែងសាមញ្ញដែលមានតុនិងកុំព្យូទ័រ ឬសម្ភារៈសិក្សាផ្សេងៗ។ ទីកន្លែងនេះប្អូនជ្រើសរើសយកទីដែលស្ងប់ស្ងាត់ ហើយត្រូវចំណាយពេលតុបតែងអោយទៅតាមចំណង់ចំណូលចិត្តរបស់ប្អូន។

៣-រៀបចំពេលវេលាសម្រាប់កិច្ចការសាលានៅក្នុងជីវិតប្រចាំថ្ងៃ របស់ប្អូន។ ធ្វើអោយច្បាស់ក្នុងចិត្តថាប្អូនពេលវេលាមួយសម្រាប់កិច្ចការសាលា អាចជួយជម្រុញទឹកចិត្តប្អូនជាមួយនឹងកិច្ចការនេះ។Image

៤-ត្រូវគិតក្នុងចិត្តថា ប្អូនទទួលបានជោគជ័យគ្រប់ពេលដែលកិច្ចការសាលារបស់ប្អូនត្រូវបាន បញ្ចប់។ ពេលដឹងថា មានរឿងសប្បាយចិត្តក្រោយពីបញ្ចប់កិច្ចការគឺជួយជម្រុញទឹកចិត្ត អោយប្អូនបញ្ចប់កិច្ចការនោះ។

៥-រកហេតុផលជម្រុញទឹកចិត្តនៅខាងក្រៅ។ ប្រសិនបើប្អូនពិបាកក្នុងការជម្រុញទឹកចិត្តខ្លួនឯងអោយធ្វើ កិច្ចការសាលា ប្អូនអាចគិតដល់ការធ្វើការជាក្រុមជាមួយនឹងមិត្តភ័ក្ដិ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s