ការស្ថាបនាខ្លួនឯងនៅកន្លែងធ្វើការ

Image

ពេល នៅក្មេងសប្បាយនឹងការសិក្សា ហើយនៅពេលបញ្ចប់ការសិក្សាសប្បាយនឹងការងារ ។ ការងារគឺជាថ្នាលនៃការបណ្តុះជីវិត ដូច្នេះលោកត្រូវតែស្ថាបនាខ្លួនឱ្យបានល្អប្រសើរនៅកន្លែងធ្វើការ ។

ការចេះស្ថាបនាខ្លួនឯងគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការវិវត្ត ន៍សមត្ថភាពដើម្បីឈានទៅរកភាពជោគជ័យនៃការងារ និងឆាកជីវិតរបស់លោកអ្នក ។ ប្រសិនបើលោកអ្នកគ្មានការអភិវឌ្ឍន៍ និងគ្មានការស្ថាបនាសមត្ថភាពខ្លួនឯងនៅកន្លែងធ្វើការនោះទេ វានឹងមិនត្រឹមតែបណ្តាលឱ្យចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងមិនពេញចិត្តប៉ុណ្ណោះនោះទេ ប៉ុន្តែនឹងអាចចបណ្តាលឱ្យលោកអ្នកគ្មានឱកាសក្នុងការឡើងតំណែងថែម ទៀតផង ។ ទាំងនេះជាមូលហេតុដែលតំរូវឱ្យលោកអ្នកចេះស្ថាបនានូវសមត្ថភាព របស់ខ្លួនឯង ។ ខាងក្រោមនេះគឺជាជំហានអនុវត្តដែលអាចឱ្យលោកអ្នកស្ថាបនាខ្លួនឯង ដើម្បីទទួលបាននូវភាពជោគជ័យ ។

ប្រុងប្រៀបខ្លួន
ការប្រុងប្រៀបខ្លួនមានន័យថា លោកអ្នកត្រូវចេះរៀបចំរាល់កិច្ចការផ្សេងៗឱ្យបានត្រឹមត្រូវ ហើយត្រៀមខ្លួននឹងទទួលនូវការរិះគន់ផ្សេងៗពីសំណាក់ចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងដើម្បីកសាងនូវសមត្ថភាពរបស់លោកអ្នកបន្ថែមទៀត ។ កុំរំពឹងថា ការងារបស់លោកអ្នកល្អឥតខ្ចោះឱ្យសោះពីព្រោះគ្មាននរណាម្នាក់ល្អ គ្រប់ដប់នោះទេ ។ ហេតុដូចនេះមុននឹងចូលទៅកាន់ការិយាល័យធ្វើការ លោកអ្នកត្រូវត្រៀមខ្លួនជានិច្ចដើម្បីទទួលការទិទៀនទាំងទ្បាយដែល អាចកើតមានឡើងចំពោះលោកអ្នក ។ លោកអ្នកត្រូវយល់ថា ការរិះគន់គឺជាផ្នែកមួយនៃការស្ថាបនា ។

ស្វែងរកចំនុចដែលខ្វះខាត
ជាការពិតណាស់ ប្រសិនបើលោកអ្នកចង់ស្ថាបនា និងវិវត្តសមត្ថភាពរបស់ខ្លួន លោកអ្នកគួរតែស្វែងរកនូវចំនុចខ្វះខាតរបស់ខ្លួនជាមុនសិន ។ បន្ទាប់មកលោកអ្នកអាចស្វែងរកវិធីដើម្បីកែប្រែ ។ ឧទាហរណ៍ ៖  ប្រសិនបើចៅហ្វាយនាយរបស់លោកអ្នកនិយាយថា របាយការណ៍របស់លោកអ្នកមើលមិនយល់ លោកអ្នកមិនត្រូវខឹងច្រឡោតនោះទេ ។ ផ្ទុយទៅវិញ លោកអ្នកគួរតែព្យាយាមពិនិត្យការងាររបស់លោកអ្នកសារឡើងវិញដើម្បី ស្វែងរកចំនុចដែលចៅហ្វាយនាយរបស់លោកអ្នកកំពុងតែនិយាយ ។ ជាក់ស្តែង លោកអ្នកអាចសុំយោបល់ពីចៅហ្វាយនាយ ឬអ្នកដែលមានសមត្ថភាពអាចជួយកែនូវកំហុសរបស់លោកអ្នក ។ ការធ្វើបែបនេះ គឺជាសញ្ញាដែលអាចបង្ហាញឱ្យចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងឃើញថា លោកអ្នកគឺបុគ្គលិកដែលខិតខំព្យាយាមធ្វើការ ។

បោះបង់នូវគំនិតអវិជ្ជមាន៖
ជំហានចុងក្រោយក្នុងការស្ថាបនាសមត្ថភាពនៅកន្លែងធ្វើការឱ្យបាន កាន់តែប្រសើរនោះគឺលោកអ្នកត្រូវតែបោះបង់ចោលនូវគំនិត អវិជ្ជមានចោលឱ្យអស់ ។ ទោះបីជាលោកអ្នកត្រូវគេប្រមាថ ឬមានមនុស្សនិយាយថា លោកអ្នកជាមនុស្សដែលធ្វើការអន់យ៉ាងណាក៏ដោយ លោកអ្នកមិនត្រូវយកទុកក្នុងចិត្តនោះទេព្រោះវាអាចជាហេតុដែលអាច បណ្តាលឱ្យលោកអ្នកបាក់ស្មារតីក្នុងការធ្វើការងារ ហើយជាហេតុបណ្តាលឱ្យការងាររបស់លោកអ្នកអន់ដូចពាក្យដែលគេបាន និយាយ ។ ការព្យាយាមយកគំនិតអវិជ្ជមានទុកក្នុងចិត្តមិនត្រឹមតែបណ្តាលឱ្យ លោកអ្នកកាន់តែមានការឈឺចាប់ប៉ុណ្ណោះនោះទេ ប៉ុន្តែនឹងបណ្តាលឱ្យលោកអ្នកបង្ហាញនូវភាពខឹងក្រេវក្រោធនៅលើ ផ្ទៃមុខ ហើយក៏ជាហេតុដែលបណ្តាលឱ្យជះឥទ្ធិពលទៅដល់សកម្មភាពធ្វើការ ។ លោកអ្នកត្រូវជឿជាក់ថា មនុស្សដែលជោគជ័យមិនដែលខ្វល់ពីការនិយាយដើម ឬការមើលងាយមើលថោកពីសំណាកអ្នកដទៃនោះទេ ។ ផ្ទុយទៅវិញ អ្នកដែលទទួលបានជោគជ័យកាន់តែព្យាយាមធ្វើការកាន់តែច្រើនឡើង ដើម្បីឱ្យកាន់តែមានភាពជោគជ័យថែមទៀត ។ កុំយកចិត្តទុកដាក់លើការនិយាយ ឬការមើលងាយពីសំណាកអ្នកដទៃ ។ ផ្ទុយទៅវិញលោកអ្នកត្រូវព្យាយាមប្រព្រឹត្តនូវអ្វីដែលលោកអ្នកគិត ថា ត្រឹមត្រូវ និងអ្វីដែលសង្គមទទួលស្គាល់ ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s