ការលះបង់របស់ម្ដាយខ្ញុំ!

មានថ្ងៃមួយ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ សុំឲ្យម្ដាយរបស់ខ្លួនទៅចូលរួមកម្មវិធីជំនួបរវាងអាណាព្យាបាលនិង គ្រូមុនបើកវិស្សមកាលថ្មី។ ដោយការអង្វរកររបស់ក្មេងប្រុសនោះ ម្ដាយក៏យល់ព្រមចូលរួម។ នេះជាលើកទីមួយហើយ ដែលមិត្តរួមថ្នាក់និងគ្រូជួបម្ដាយរបស់ខ្លួន។ ក្មេងប្រុសនោះមានអារម្មណ៍ថា ខ្មាសអៀន មិត្តភក្តិ និងគ្រូបង្រៀនរបស់ខ្លួន ដោយសាររូបរាងរបស់ម្ដាយ។

ម្ដាយរបស់ក្មេងប្រុសរូបនោះជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ ប៉ុន្តែជាអកុសលមានស្លាកស្នាមដ៏ធំមួយនៅមួយចំហៀងមុខខាងស្ដាំ របស់គាត់។ ដោយស្អប់ខ្ពើមសម្លាកមុខ ក្មេងប្រុសម្នាក់នេះមិនដែលសួរនាំម្ដាយពីមូលហេតុដែលនាំឲ្យមាន ស្លាកស្នាមនេះទេ។Image

នៅឯកិច្ចសំណេះសំណាលនោះមនុស្សគ្រប់គ្នាមានការស្ងើចសរសើរ ចំពោះទឹកមុខ និងអត្តចរិតស្លូតបូតរបស់ម្ដាយគេ ប៉ុន្តែក្មេងប្រុសនេះនៅតែមានខ្មាសអៀនលាក់ខ្លួនមិនព្រមជួបនរណា ទាំងអស់។ ប៉ុន្តែក្មេងប្រុសម្នាក់នេះបានព្យាយាមលួចស្ដាប់រាល់ការសន្ទនា រវាងម្ដាយ និងគ្រូរបស់ខ្លួន។

ដោយឃើញស្លាកស្នាមនៅលើមុខ គ្រូរបស់គេបានសួរទៅម្ដាយថា “ហេតុអីបានជាបងមានស្លាកស្នាមនេះចឹង?” ម្ដាយរបស់គេក៏បាននិយាយតបថា “កាលពីជាង៧ឆ្នាំមុន នៅពេលដែលកូនខ្ញុំនៅជាទារកនៅឡើយនោះមានអគ្គិភ័យមួយបានឆាបឆេះ ផ្ទះរបស់ខ្ញុំ។ នៅពេលនោះគ្រប់គ្នារត់រកប្រាសអាយុតែរៀងៗខ្លួន ប៉ុន្តែខ្ញុំពិតជាមិនអាចចោលកូនខ្ញុំស្លាប់ក្នុងភ្លើងបានទេ ដូច្នេះខ្ញុំក៏បានរត់ចូលទៅក្នុងភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ នោះ។

នៅពេលជិតទៅដល់កូនខ្ញុំទៅហើយ ស្រាប់តែមានរនូតឈើដែលកំពុងឆេះបានធ្លាក់សំដៅមកកូនខ្ញុំ។ ខ្ញុំមិនដឹងថាត្រូវធ្វើបែបណានោះទេ មានតែយកខ្លួនទៅបាំងពីលើកូនខ្ញុំ។ ហើយក្រោយមកខ្ញុំក៏បានសន្លប់បាត់ស្មារតី តែសំណាងល្អក្រុមអគ្គិភ័យបានមកទាន់ពេលវេលា និងសង្គ្រោះខ្ញុំ និងកូនចេញពីភ្លើង។ និយាយដល់ត្រឹមនេះគាត់បានយកដៃអង្អែលស្លាកស្នាម ហើយបន្តថា “ពេលដែលខ្ញុំដឹងខ្លួនឡើងគឺខ្ញុំនៅក្នុងមន្ទីរពេទ្យទៅហើយ។ អគ្គិភ័យនោះបានបន្សល់នូវស្លាកស្នាមដ៏ធំលើមុខខ្ញុំនេះ។ ស្លាកស្នាមនេះវានឹងនៅជាមួយខ្ញុំអស់មួយជីវិត ប៉ុន្តែខ្ញុំមិនដែលស្ដាយក្រោយចំពោះអ្វីដែលខ្ញុំបានធ្វើសម្រាប់ អាយុជីវិតកូនខ្ញុំនោះទេ។”

អ្នកគ្រូម្នាក់នោះ ពិតជាមានការកោតស្ញប់ស្ញែងចំពោះសេចក្ដីក្លាហានរបស់ម្ដាយក្មេង ប្រុសជាខ្លាំង។ ក្មេងប្រុសដែលកំពុងលបស្ដាប់បានឭអ្វីគ្រប់យ៉ាងដែលម្ដាយបាន រៀបរាប់។ ភ្លាមនោះ គេបានរត់ចេញមកឱបម្ដាយទាំងទឹកភ្នែករហាម ព្រោះយល់ខុសលើម្ដាយ។ ចាប់តាំងពីពេលនោះមក គេឈប់ស្អប់ខ្ពើមរូបរាងរបស់ម្ដាយគេ ហើយថែមទាំងព្យាយាមនិយាយប្រាប់មិត្តភក្តិពីការលះបង់ដ៏អស្ចារ្យ របស់ម្ដាយខ្លួន៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s