គន្លឹះសិក្សាដើម្បីទទួលបានចំណេះអតិបរមា

Image

ច្រកផ្លូវសំខាន់ដែលអាចផ្តល់ចំណេះដឹងដល់អ្នកសិក្សារៀនសូត្ររួមមានៈ

១. ការអាន

២. ការសរសេរ

៣. ការសន្ទនា

៤. ការសង្កេត

 

ការអាន

គួរជ្រើសរើសយកសៀវភៅណាដែលផ្តល់ចំណេះដឹង។ គួរជៀសវាងសៀវភៅ ដែលអាចប្រែក្លាយជាថ្នាំពុល ឬសៀវភៅណាដែលអានហើយស្រង់យកប្រយោជន៍គ្មាន ខាតពេលឥតប្រយោជន៍។ ដើម្បីនឹងបានប្រយោជន៍អតិបរមាពីសៀវភៅ គេគួរប្រតិបត្តិតាមគោលការណ៍ដូចតទៅៈ

– ខិតខំអានសៀវភៅមួយក្បាល ឲយល់សេចក្តីជាក់ច្បាស់ ចាំខសំខាន់ៗ ប្រសើរជាងអានសៀវភៅដប់ក្បាលតែចាប់យកគោលសំខាន់មិនបាន។

– ទោះបីអានសៀវភៅក្តី ស្តាប់សន្ទរកថាក្តី ចូរកុំស្តាប់ឬអានត្រឹមតែសេចក្តីដែលបានឮ ឬឃើញ។ ចូរពិចារណាឲចូលដល់ជម្រៅអាថ៌កំបាំងពីខាងក្រោយអត្ថបទរបស់អ្នក និពន្ធ។

– ពេលអានសៀវភៅត្រូវខិតខំវិនិច្ឆ័យថាអ្នកនិពន្ធមានវិធីនិពន្ធយ៉ាង ម៉េច? ចូលចិត្តនិពន្ធរឿងអ្វីច្រើនជាងគេ? ហើយគួរប្រៀបធៀបជាមួយស្នាដៃរបស់អ្នកនិពន្ធផ្សេងទៀត តើមួយណាល្អជាង?

– ប្រការសំខាន់បំផុត គឺរាល់ពេលអានចប់ ត្រូវខិតខំនឹកថាយើងទទួលបានសេចក្តីអ្វីខ្លះ ហើយយើងបានប្រយោជន៍អ្វីខ្លះពីការអានសៀវភៅនេះ។

ការសរសេរ

ចំណេះដឹងដែលទទួលបានមកហើយ ជួនកាលនៅស្រពិចស្រពិល ប៉ុន្តែលុះបានចាប់ប៊ិចសរសេរចេញមកហើយ ក៏ស្រាប់តែច្បាស់លាស់ឡើងភ្លាមមួយរំពេច។ ការសរសេរមិនត្រឹមតែជួយកត់ត្រាកុំឲភ្លេចប៉ុណ្ណោះទេ ថែមទាំងជួយនាំផ្លូវឲកើតគំនិតថ្មីៗទៀតផង។ សូមធ្វើតាមការណែនាំខាងក្រោមដើម្បីឲខួរក្បាលកាន់តែរួសរវើកៈ

– ហ្វឹកហាត់សរសេរជារៀងរាល់ថ្ងៃ នោះលោកអ្នកនឹងឃើញថាគំនិតរត់មកលោកអ្នកច្រើនជាងពេលដែលលោកអ្នកគិតឬនិយាយ ជាអនេក។

– ប្រសិនបើមានគំនិតអ្វីថ្មីលេចឡើង ត្រូវសរសេរទុកភ្លាម។

– ត្រូវហាត់កត់ត្រាកិច្ចការដែលលោកអ្នកនឹងត្រូវធ្វើនៅថ្ងៃស្អែក។ ស្អែកឡើងត្រូវពិនិត្យមើល កិច្ចការទាំងនោះ តើបានធ្វើអ្វីខ្លះ មិនបានធ្វើអ្វីខ្លះ។ ប្រសិនបើលោកអ្នកធ្វើបានដូច្នេះ រាល់ថ្ងៃ ត្រឹមតែមួយខែប៉ុណ្ណោះ លោកអ្នកនឹងឃើញថាខ្លួនឯងប្រែប្រួល។

ការសន្ទនា

ការសន្ទនាគឺជាផ្លូវដ៏ប្រសើរមួយដែលជួយឲយើងទទួលបានចំណេះ និងគំនិតជាច្រើន ទោះជាការសន្ទនានោះជាមួយមនុស្សប្រភេទណាក៏ដោយ។

– ពេលសន្ទនាជាមួយនរណាម្នាក់ យើងគួរដឹកនាំការសន្ទនាចូលដល់រឿងដែលដៃគូសន្ទនាស្ទាត់ជំនាញ បំផុត។ នេះជាផ្លូវនាំឲយើងទទួលបានចំណេះថ្មីៗ។

– គួរព្យាយាមស្តាប់ឲបានច្រើន និងនិយាយតិចតួចបានហើយ ព្រោះអ្នកនិយាយច្រើន ច្រើនតែគេធុញទ្រាន់។

ការសង្កេត

ចំណេះដែលមានប្រយោជន៍ក្រៃលែងដល់យើង បានមកពីការសង្កេត។ ការសង្កេតធ្វើឲយើងទទួលបានចំណេះថ្មីៗ និងស្រូបទាញយកចំណេះដឹងបានពីគ្រប់ទីកន្លែង។

– ត្រូវខិតខំហាត់សង្កេត មើលវត្ថុផ្សេងៗដោយល្អិតល្អន់ កុំមើលត្រឹមតែសំបកក្រៅ។

– ព្យាយាមសង្កេត ដោយធ្វើហាក់ដូចជានឹងត្រូវនរណាសួរយើងអំពីវត្ថុនោះ ហើយយើងប្រុងប្រៀបនឹងឆ្លើយប្រាប់ពេញលេញគ្រប់ជ្រុងជ្រោយ។

កាលបើបានប្រតិបត្តិតាម គោលទាំង២ខាងលើជាប្រចាំហើយ យើងនឹងទទួលបានប្រយោជន៍ជាទីបំផុត ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ មានរបស់ច្រើនណាស់ដែលឆ្លងកាត់ភ្នែកត្រចៀកយើង។ របស់ទាំងនោះអាចនឹងមានប្រយោជន៍ដល់យើង កាលបើមិនចេះសង្កេត ក៏ទុកដូចជាការបណ្តោយឲ “កំណប់ទ្រព្យដើររំលងទៅជារៀងរាល់ថ្ងៃ”។

(ស្រង់ចេញពី សៀវភៅនយោបាយអំរំខួរក្បាលដែលនិពន្ធដោយ ម៉ៅ សុវណ្ណា បោះពុម្ពលើទី១ឆ្នាំ ១៩៧១)

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s