គតិបណ្ឌិតគំនិតសាកល

  • អំពើល្អតែងឈ្នះអំពើអាក្រក់ដូចទឹកតែងពន្លត់នូវភ្លើងបាន។ ប្រសិនបើទឹកមួយកែវមិនអាចពន្លត់អគ្គីភ័យបាន ក៏គេមិនត្រូវសន្និដ្ឋានថាទឹកគ្មានឥទ្ធិពលលើភ្លើងដែរ។
  • កុំខឹងនឹងមនុស្សដែលធ្វើតាមសេចក្តីប្រថ្នារបស់យើងមិនបាន ព្រោះខ្លួនយើងផ្ទាល់ក៏ធ្វើតាមសេចក្តីប្រាថ្នារបស់ខ្លួនពុំបាន ដែរ។
  • ចំណេះជាកំណប់ទ្រព្យឯការប្រតិបត្តិជាកូនសោចាក់យក។
  • លោកយើងនេះជាសៀវភៅមួយក្បាលធំ អ្នកដែលមិនបានចេញចាកផ្ទះរបស់ខ្លួន ជាបុគ្គលបានអានត្រឹមតែមួយទំព័រប៉ុណ្ណោះ។
  • អ្នកមានគុណគាប់ ស្គាល់ល្អអាក្រក់ កាលបើសេពគប់មនុស្សអាក្រក់ ក៏ត្រឡប់ជាអាក្រក់វិញ ដូចស្ទឹងថ្លាមានរសជាតិល្អ លុះហូរចូលសមុទ្រហើយ ក៏ប្រែក្លាយទៅមានរសជាតិប្រៃផឹកពុំបាន។
  • គេអាចឈ្នះសត្រូវរាប់ពាន់អ្នកក្នុងលានប្រយុទ្ធរាប់ពាន់ កន្លែង។ តែជនណាអាចឈ្នះខ្លួនឯងបាន ឈ្មោះថាមានជោគជ័យយ៉ាងប្រសើរបំផុត។
  • អ្នកណាជួយខ្ញុំអ្នកនោះជាមិត្តរបស់ខ្ញុំ មិនមែនគេអាណិតខ្ញុំជាមិត្តរបស់ខ្ញុំទេ។
  • បើអ្នកចង់ស្វែងរកមិត្តម្នាក់ដែលគ្មានកំហុស អ្នកនឹងរកមិនបានឡើយ។
  • សម្ភស្សមិនមែនកើតមកពីរូបសម្បត្តិល្អទេ គឺកើតមកពីចរិយាសម្បត្តិល្អនេះឯង។
  • ជនកំសាករត់គេចពីគ្រោះថ្នាក់ គ្រោះថ្នាក់រត់គេចពីជនក្លាហាន។
  • ឪពុកក្មេកអាចត្រូវគ្នានឹងកូនប្រសារប្រុសឬកូនប្រសារស្រី។ ម្តាយក្មេកអាចត្រូវគ្នានឹងកូនប្រសារប្រុសតែមិនត្រូវគ្នានឹង កូនប្រសារស្រី។
  • ញញឹមក្នុងទីបំផុតប្រសើរជាងសើចក្នុងគ្រាដំបូង។
  • កុលាបពេលក្រពុំក្រអូបជាងពេលរីក។
  • ទឹកមុខស្រស់ស្អាតពិតជាវត្ថុស្អាតផុតលេខក្នុងចំណោមទស្សនីយភាពទាំងឡាយ។
  • ឲតែមានសង្ឃឹមគឺប្រាកដជាមានមូលហេតុលួងលោមចិត្តជានិច្ច។
  • រៀបការបំពេញចិត្តម្តាយ នោះភាពមេម៉ាយបំពេញចិត្តខ្លួនឯង។
  • អ្នកនិយាយជាអ្នកសាបព្រួស អ្នកស្តាប់ជាអ្នកច្រូតកាត់។
  • ស្នេហាចូលក្នុងខ្លួនបុរសតាមកែវភ្នែក ហើយលុកលុយនារីតាមត្រចៀក។
  • ស្ថិតនៅចំពោះមុខសេចក្តីសេ្នហានិងសេចក្តីស្លាប់ គេគ្មានសេចក្តីក្លាហានទេ។
  • ការផ្តើមឡើងនូវសេចក្តីសេ្នហា គឺជាការរលត់ទៅនៃគតិបណ្ឌិត។
  • មិនមែនរូបសម្ភស្សរបស់ស្ត្រីទេដែលធ្វើឲគេលង់ក្នុងមន្តស្នេហ៍ ប៉ុន្តែគឺភាពថ្លៃថ្នូររបស់នាងទេតើ។
  • គ្មានអ្វីដែលស្ងួតរហ័សជាងទឹកភ្នែកនារីទេ។
  • វត្ថុបីយ៉ាងដែលធ្វើឲត្រជាក់ដល់ដួងចិត្ត ហើយរំដោះទុកកង្វល់ គឺ ទឹក ផ្កា និងសម្ភស្សរបស់ស្រ្តី។
  • “ខ្ញុំនឹងចាប់ផ្តើមជាថ្មីម្តងទៀត” នេះជារូបមន្តនៃភាពមិនអស់សង្ឃឹម និងសេចក្តីព្យាយាម។
  • ទោះជាក្លាហាន ឬកំសាក គ្រោះថ្នាក់វាមានដូចតែគ្នា ចុះហេតុអ្វីក៏គេមិនក្លាហានទៅ?
  • អ្នកត្រូវមានចំរៀងមួយបទក្នុងហោប៉ៅរបស់អ្នកដើម្បីច្រៀងលួងលោមគ្រប់សេចក្តីឈឺចាប់។
  • សង្គ្រាមគឺជាសាលាហ្វឹកហ្វឺនខាងវះកាត់តែមួយគត់។
  • ស្នេហាជាសត្រូវម្នាក់ដែលគេមិនអាចយកឈ្នះបានដោយខ្លួននឹងខ្លួន ក៏ប៉ុន្តែដោយការរត់គេច។
  • ស្រឡាញ់អ្នកដែលមិនស្រឡាញ់ខ្លួនវិញ គឺមានន័យថាស្រឡាញ់ភ្លៀងធ្លាក់កណ្តាលព្រៃ។
  • ហេតុដែលគូស្នេហ៏មិនចេះនឿយណាយក្នុងការជួបគ្នា ព្រោះគេនិយាយតែអំពីរឿងរបស់ពួកគេ ហើយចេះភាសាពិសេសរបស់គេពីរនាក់ដែរ។
  • មនុស្សត្រឹមត្រូវអាចមានសេ្នហាដូចមនុស្សឆ្កួត ប៉ុន្តែមិនអាចមានស្នេហាដូចមនុស្សល្ងង់ឡើយ។
  • បើមិត្តរបស់អ្នកអញ្ជើញអ្នកទៅជប់លៀង ចូរទៅតាមធម្មតា។ តែបើមិត្តរបស់អ្នកជួបគ្រោះថ្នាក់ ចូរទៅដោយប្រញាប់ប្រញាល។
  • ជួយទប់មនុស្សមិនឲដួលប្រសើរជាងជួយគ្រាហ៍លើកឡើង។
  • សេចក្តីសង្ឃឹមធ្វើឲមនុស្សពេញចិត្តរស់នៅលើលោកនេះ។
  • យើងនៅបានដោយមិនមានមិត្ត តែគ្មានមិត្តមិនបាន។
  • សេចក្តីស្ងៀមជាកែវមណីរបស់ស្ត្រី។
  • ជីវិតវែងបន្តិដោយការញញឹម ហើយវែងច្រើនឡើងទៀតដោយការសើច។
  • “ពោះ” ជាអវៈយវៈបញ្ជាររូបកាយ។
  • ជោគជ័យទាំងឡាយជាអនុស្សាវរីយ៍នៃការអត់ធន់។
  • មហាសមុទ្រដែលជាទីប្រជុំគ្នានៃខ្សែទឹកដែលហូរពីគ្រប់ទិសទី បាន លុះត្រាតែមានកំពស់ទឹកទាបជាងប្រភពនៃខ្សែទឹកទាំងនោះ។ យ៉ាងណាម៉ិញ អ្នកដែលត្រូវការទទួលយកនូវអំពើល្អ ពីមនុស្សទាំងឡាយ ក៏ត្រូវឱនលំទោនឲទាបជាងគេដែរ។
  • ឈ្មោះរបស់យើងបុព្វបុរសយើងជាអ្នកដាក់ឲ តែកេរ្តិ៍ឈ្មោះរបស់យើង យើងជាអ្នកសាងឡើង។
  • កុំរង់ចាំឲគេជួយ ព្រោះមនុស្សដែលអាចជួយអ្នកបាន ក៏កំពុងរង់ចាំឲគេជួយដែរ។
  • ផ្លូវទៅរកជ័យជំនះ គ្មានដានជើងជនខ្ជិលច្រអូសឡើយ។Image

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s