ខ្ញុំឩស្សាហ៍ភ្លេចធ្វើម៉េចទៅ?

មានមនុស្សជាច្រើនគិតថាមកពីអាយុកាន់តែចាស់ កាន់តែចុះខ្សោយការចងចាំ ប៉ុន្តែមិនប្រាកដថាអញ្ចឹងទាំងអស់ទេ ប្រសិនបើវិភាគឲ្យបានច្បាស់ មិត្តយុវវ័យនឹងអាចរកមូលហេតុផ្សេងៗឃើញជាក់ជាមិនខាន។ មិនអីទេ ទោះបីជាយ៉ាងណាក៏នៅមានវិធីសាស្ត្រមួយចំនួន អាចជួយកាត់បន្ថយការភ្លេចភ្លាំង និងជួយឲ្យអ្នកងាយចងចាំបាន។Image

. យកចិត្តទុកដាក់ៈ ជាមួយនឹងទំនួលខុសត្រូវជាច្រើនដែលមនុស្សម្នាក់ៗជួបប្រទះ ពិតជាធ្វើឲ្យអ្នកលំបាកក្នុងការបែងចែក និងរកចន្លោះសម្រាប់ទទួលចងចាំព័ត៌មានដែលចាំបាច់ ។ នៅពេលដែលអ្នកគិតដល់រឿងដែលអ្នកត្រូវបំពេញ អ្នកមិនបានគិតពីរឿងដែលអ្នកត្រូវទទួលទុកទេ។ ដូចនេះ អ្នកគួរយកចិត្តទុកដាក់តែព័ត៌មានណាដែលអ្នកត្រូវចងចាំ ហើយចៀសវាងអារម្មណ៍លេងសើចដែលអាចកើតមាន។

. ទន្ទេញៈ ទន្ទេញឲ្យបានច្រើនសារ ការទន្ទេញនេះគឺជាគន្លឹះដ៏សំខាន់ធ្វើឲ្យចងចាំ។ បើអ្នកគ្រាន់តែគិតមួយភ្លែត នោះមិនអាចស្ថិតជាប់ក្នុងខួរក្បាលរបស់អ្នកទេ។ ការទន្ទេញនេះ អាចធ្វើឡើង ដោយនិយាយចេញឲ្យលឺៗ ជាច្រើនដងច្រើនសារ។ វិធីសាស្ត្រនេះត្រូវបានគេទទួលស្គាល់ថាពិតបានជួយច្រើនសម្រាប់ អ្នកត្រូវការចងចាំ ជាពិសេសសិស្ស និស្សិតផ្ទាល់តែម្ដង។ Image

. សរសេរបិទឬ ទុកកន្លែងងាយមើលឃើញៈ ជា រឿយៗ អ្នកតែងភ្លេចយករបស់នៅពេលដែលអ្នកចាកចេញពីផ្ទះឬកន្លែងធ្វើ ការ។ ប្រសិនបើរឿងនេះអ្នកតែងជួបប្រទះ ប្រាកដជាធ្វើឲ្យអ្នកត្រូវខាតពេលត្រលប់មកផ្ទះម្ដងទៀត ឬខកការណ៍តែម្ដង។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកគួរដាក់វត្ថុនោះ នៅទីតាំងណាដែលងាយមើលឃើញបំផុត និងមិនអាចមើលរំលង ដូចជាដាក់នៅជាមួយកាបូបដៃ ឬបិទនៅលើកាតាបជាដើម។ ហើយពេលដែលអ្នកទាញយកកាតាប អ្នកត្រូវកាន់របស់នោះរហូតចេញក្រៅផ្ទះ។
. ចេះផ្សាភ្ជាប់ព័ត៌មានៈ ចំណុចនេះ មានន័យថានៅពេលដែលឃើញ ឬលឺព័ត៌មានថ្មីដែលអ្នកគិតថាចាំបាច់និងគួរចងចាំ អ្នកគួរចេះផ្សាភ្ជាប់ទៅអ្វីម្យ៉ាងដែលអាចឲ្យអ្នកងាយចងចាំ។ ជាឧទាហរណ៍ ប្រសិនជាអ្នកស្គាល់ឬជួបនរណាម្នាក់ថ្មី អ្នកអាចផ្សារភ្ជាប់ម្នាក់នោះ ជាមួយតារាភាពយន្តណាម្នាក់ដែលមានឈ្មោះដូចឬស្រដៀងគ្នា។
. ដកឃ្លាៈ អ្នកនឹងអាចចងចាំបានល្អជាងមុននូវមេរៀនដែលអ្នកបានរៀន ប្រសិនបើអ្នកចេះធ្វើឲ្យមានគម្លាតសមរម្យពីវគ្គសិក្សាមួយទៅវគ្គ សិក្សាមួយអាច ៣ម៉ោង ឬច្រើនជាងនេះ។ ព្រោះអ្នកមិនអាចចាប់យកចំណេះដឹងឬ ព័ត៌មានបានទាំងអស់នោះទេ បើសិនជាប្រើរយៈពេលតិច ហើយចង់ទទួលបានលទ្ធផលទាំងអស់។ ខួរក្បាលអ្នកត្រូវការសម្រាក បើមិនដូចនោះទេ ខួរក្បាលអ្នកនឹងធ្វើការប្រឆាំងនឹងអ្វីដែលអ្នកចង់បាន។
. រំលឹកឡើងវិញក្នុងថ្ងៃដដែលៈ បន្ទាប់ពីទទួលវគ្គ សិក្សា អ្នកគួររំលឹកឡើងវិញមុនពេលឆ្លងចូលថ្ងៃបន្ទាប់ ព្រោះបើសិនជាអ្នកទុកយូរ ធ្វើឲ្យអ្នកគិតថាអ្វីដែលអ្នកទទួលបានមិនមានសារសំខាន់ ហើយមិនយូរ អ្នកនឹងភ្លេច។ វិធីសាស្ត្រនេះអាចជួយបន្ថែមការចងចាំបានច្រើន។

យ៉ាងណាមិញក៏នៅវិធីសាស្ត្រជាច្រើនទៀតដើម្បីជួយពង្រឹងផ្នែក ស្មារតីរបស់ មិត្តទាំងអស់គ្នា ទាំងនេះគ្រាន់តែជាវិធីសាស្ត្រមួយចំនួនរបស់Sabay ប៉ុណ្ណោះ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s