ខ្ញុំស័ក្ដិសមសម្រាប់ការងារជាក្រុមទេ?

យុវវ័យ ជាច្រើននិយាយដល់ការធ្វើការងារជា ក្រុមនេះប៉ុន្តែគេនៅតែឃើញមានការអនុវត្តន៍មិនបានត្រឹមត្រូវលើ ប្រព័ន្ធការងារបែបទាន់សម័យនេះនៅឡើយ។

ទ្រឹស្តីរបស់ការងារជាក្រុម Team Work គឺកិច្ចសហការដើម្បីសម្រេចនូវគោលដៅរួមមួយប្រកបដោយប្រសិទ្ធផល និងជារបៀបធ្វើការងារមួយដែលទទួលបានលទ្ធផលល្អជាងការធ្វើការងារ លក្ខណៈបុគ្គល។ដើម្បីឲ្យការធ្វើការងារជាក្រុម ទទួលបានលទ្ធផលល្អនិងភាពជោគជ័យ ក្រុមការងារត្រូវអនុវត្តន៍គោលការណ៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖Image

-កំណត់គោលដៅ និងលទ្ធផលរំពឹងទុកសម្រាប់ការងារនិមួយៗអោយបានច្បាស់លាស់។
-មានផែនការការងារ និងការបរិច្ឆេទបញ្ចប់ការងារតាមដំណាក់កាលនិមួយៗច្បាស់លាស់។
-កំណត់តួនាទីភារកិច្ចទទួលខុសត្រូវរបស់សមាជិកម្នាក់ៗឲ្យបានច្បាស់លាស់។
-ចាត់ចែងអោយមានអ្នកសម្របសម្រួលនិងដឹកនាំក្រុម។
-លើកទឹកចិត្តនិងណែនាំសមាជិកទាំងអស់ឲ្យយល់ថាការងាររបស់ក្រុម ក៏ដូចជាការងាររបស់ខ្លួន។
-តាមដានត្រួតពិនិត្យ និងជួយតម្រង់ទិសការងារជាប់ជាប្រចាំ ក្នុងករណីមានបញ្ហាត្រូវធ្វើការសម្របសម្រួលនិងដោះស្រាយជា បន្ទាន់។Image

កត្តាដែលធ្វើអោយការងារជាក្រុមបរាជ័យ៖
-ខ្វះការប្រាស្រ័យទាក់ទងក្នុងក្រុម
-សមាជិកក្នុងក្រុមមិនចេះជួយគ្នា និងមានគំនិតអាត្មានិយម
-គ្មានទំនុកចិត្តលើគ្នាទៅវិញទៅមក
-មានការសម្របសម្រួលខ្សោយ
-មានការប្រជែងតួនាទីជាអ្នកដឹកនាំ
-មានគំនិតផ្សេងគ្នានៅក្នុងក្រុម ប្រកាន់យកគំនិតរបស់ខ្លួនរៀងៗខ្លួន
-ពុំដោះស្រាយបញ្ហានិងទំនាស់ទាន់ពេល
-ខ្វះការចូលរួមពីសមាជិកក្រុម
-សមាជិកក្នុងក្រុមពុំបើកចិត្តអោយទូលាយដើម្បីទទួលការរិះគន់ និងរិះគន់ត្រឡប់វិញ

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s