កូនស្រីរៀនឆ្ងាយពីផ្ទះមិនល្អ?

មាស កែវរចនា អាយុ១៧ឆ្នាំមានទីលំនៅនៅខេត្តកំពង់ឆ្នាំង។នាងកំពុងសិក្សា ឆ្នាំទី១នៅសាកលវិទ្យាល័យ BBU។ ជួបជាមួយ Sabay រចនានិយាយ ទាំងក្រៀមក្រំ ថានាងប្រហែលជាត្រូវព្យួរការសិក្សាចោលសិនហើយនៅពេលបញ្ចប់ឆមាស ទី២។ “សំខាន់គឺបងប្រុសខ្ញុំ! ពុកម៉ែមិន សូវជាអីទេតែបងខ្ញុំគាត់ជឿពួកម៉ាកគាត់ថាអោយប្អូនស្រីមករៀន នៅទីក្រុងមិនល្អទេ!ខ្ញុំប្រហែល ជាត្រូវឈប់មួយរយៈសិន! ប្រហែលចាំ បងខ្ញុំគាត់ការចេញបាត់សិនចាំគិតទៀត”។

វា មិនមែនជារឿងចម្លែកទេដែលយុវតីខ្មែរជាច្រើនបានបាត់បង់ឱកាស ក្នុងការសិក្សាថ្នាក់ឧត្ដមដោយសារតែការរារាំងមិនទុកចិត្តពី បញ្ហាសុវត្ថិភាពរបស់នាងពីសំណាក់ក្រុមគ្រួសារ។ប៉ុន្តែជួបជាមួយពៅ ពេជ្រជីវ៉ានិស្សិតឆ្នាំទី៣នៅវ៉ាន់ដាគណនេយ្យនាងនិយាយប្រាប់ Sabayថា “គ្រួសារ ខ្ញុំមិន អីទាំងអស់!ប៉ុន្តែអ្នកជិតខាងទើបជា បញ្ហា!ពួកគេនិយាយពីរឿង ខ្ញុំជានិច្ចហើយលើកឧទាហរណ៍អាក្រក់មកពន្យល់ឳ ពុកម្ដាយខ្ញុំធ្វើអោយលោកកើតទុក្ខ! ម្យ៉ាងមិន ចង់អោយកូនល្ងង់ !ម្យ៉ាងបារម្ភខ្លាចខ្ញុំ ភ្លើតភ្លើន!ខ្ញុំជំនៈណាស់បងទម្រាំ បានរៀនដល់ឆ្នាំទី៣នេះ!

តួលេខ យុវនារីមកពីបណ្ដាខេត្តដែលមកស្វែងរកការសិក្សាកំរិតឧត្តម នៅភ្នំពេញបានកើនឡើងយ៉ាងគំហុកក្នុងរវាងពេល៥ឆ្នាំចុងក្រោយនេះ ប៉ុន្តែទស្សនៈមួយចំនួនថា “កូនស្រីរៀន ឆ្ងាយពីផ្ទះមិនល្អ” “កូនស្រីរៀនចេះដឹងនាំតែ ពិបាករកប្តី”ឬបុរសមិនចូលចិត្តអោយ ប្រពន្ធចេះជាងខ្លួនគឺជាឧបសគ្គជារឿយៗធ្វើអោយពួកគេបាក់ទឹក ចិត្ត។

“ពេលខ្លះ ខ្ញុំយល់ថាវាគ្មានប្រយោជន៍ទេនៅ ពេលដែលយើងខំរៀនឯនារីខ្លះគេមិនពូកែផងតែគេចេះតុបតែងខ្លួនក៏ អាចរកបានបុរសម្នាក់មកចិញ្ចឹមនាងមួយជីវិតអោយរស់នៅដោយងាយ ស្រួល”សុខានីកា និយាយ នឹងSabay។តែទស្សនៈនេះត្រូវបានច្រាន ចោលដោយមិត្តរបស់នាងដែលនៅក្បែរនោះ។នូវសុទ្ធាវីនិយាយថា”ការពឹង ពាក់អនាគតលើបុរសលែងជារឿងចាំបាច់ទៀតហើយ!ខ្ញុំ វិញយល់ថាខ្ញុំត្រូវ រៀនអោយបានច្រើនចង់អ្នកណាថាម៉េចក៏ ខ្ញុំមិនខ្វល់សំខាន់វាជាអនាគតរបស់ខ្ញុំ!”។

លោកស្រី អ៊ឹងពុទ្ធារ៉ាអ្នកគ្រប់គ្រងគម្រោងអនាគតយុវវ័យនៅខេត្តសៀមរាប មានប្រសាសន៍យុវនារីត្រូវ ជឿថាយុវជនបានប្តូរការគិតរបស់គេហើយមកទល់នឹងពេលនេះ។”យុវជន ជាច្រើនដែលយើងបានស្ទាបស្ទង់មតិគឺគាត់គាំទ្រអោយស្រ្តីមាន ចំណេះដឹងច្រើន!សម័យនេះ វាហួសពេលសម្រាប់ការរកចំណូលម្នាក់ចិញ្ចឹមមួយគ្រួសារទៀតហើយ!តែ បុរសភាគ ច្រើនគិតថាគេត្រូវការអោយអនាគតភរិយារឺម្ដាយ កូនៗរបស់គេមានចំណេះដឹងល្មមអាចចូលសង្គមចុះ!”។

ដូច គ្នានេះដែរលោកជ័យរតនាអាយុ២៨ឆ្នាំជាបុគ្គលិកនៅក្រុមហ៊ុនមេ ហ្គាខ្មែរនិយាយថា” ខ្ញុំកំពុងស្ថិតនៅក្នុង ដំណាក់កាលជ្រើសរើសគូស្រករដែរហើយខ្ញុំគិតថាខ្ញុំពេញចិត្តនារី ដែលរៀនបានច្រើនហើយគំនិតថាស្ត្រីត្រូវតែចេះចំណេះក្រោមប្តីនោះ !ខ្ញុំមិនទទួលយកទេ ! គឺវាហួស សម័យហើយខ្ញុំមានន័យអញ្ចឹង!”។

Sabayនៅរង់ចាំទទួលយោបល់ពីយុវវ័យដទៃទៀត ជុំវិញបញ្ហានេះ! កុំភ្លេចប្រាប់ពីគំនិតរបស់ អ្នកOK?

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s