អាថ៌កំបាំងនៃបុគ្គលដែលមានជោគជ័យ

Image

បុគ្គលជោគជ័យទាំង៦

ចង់ដឹងពីអាថ៌កំបាំងនៃបុគ្គលដែលមានជោគជ័យដែររឺទេ?

ផ្អែកលើគំរោងមួយស្តីពីការតាមដាន និងវិភាគទៅលើដំណាក់កាលវិវត្តន៏នៃជិវិតបុគ្គលដ៏មានជោគ ជ័យក្រុមស្រាវជ្រាវផ្នែកសេដ្ឋកិច្ចមកពីInvestor’s Business Daily បានរកឃើញថាមានចំនុចរួមគ្នាចំនួន១០ដែលក្រុមមនុស្សដ៏មានជោគជ័យ ទំាងនោះប្រកាន់ខ្ជាប់ដូចគ្នាសំរាប់ជំរុញអោយពួកគអាចទៅដល់គោលដៅ ។ចំនុចទាំង១០នោះគឺជាអ្វីខ្លះទៅ?

    គិតយ៉ាងសកម្ម

ពួកគេគិតមិនឈប់ពីចំនុចវិជ្ជមានក្នុងការ បង្កើតឪកាសនិងមានទស្សនះវិស័យឆ្ពោះទៅរកជោគជ័យ។ពិសេសគឺត្រៀមខ្លួន ចៀសវាងពីបរិយាកាសនិងបុគ្គលដែលមានភាពអវិជ្ជមានសំរាប់ការងារគេផង។

    កំណត់គោលដៅ

មនុស្សទាំងនោះតែងតែកំណត់ប្រាកដប្រជា ពីគោលដៅនិងផ្លូវដែលត្រូវទៅ។ពួកគេរៀបចំផែនការនិងមិនព្រលែង ចោលឡើយ។ឧទាហរណ៏(ខ្ញុំនឹងរៀនធ្វើម្ហូបនៅខែក្រោយ)ជាជាង(ខ្ញុំចង់រៀន ធ្វើម្ហូបនៅថ្ងៃណាមួយ)។

   ចាប់ផ្តើមសកម្មភាព

ពួកគេមានជំនឿថាគោលដៅតែមួយមុខគឺគ្មានន័យ អ្វីទាំងអស់ដូច្នេះគេត្រូវចាប់សកម្មភាពដើម្បីអោយវាទៅជាការពិត។ ធ្វើវាទៅ!នេះជាអ្វីដែលពួកគេតែងតែនិយាយ។

    រៀនមិនឈប់

ចូលវគ្គសិក្សាតូចធំរៀនបន្ត នៅមហាវិទ្យាល័យមើលសៀវភៅចូលរួមកិច្ចពិភាក្សានានាតាមដែលអាច ធ្វើទៅបាន។បើកចិត្តទទួលចំណេះថ្មីៗជានិច្ច។

    តស៊ូនិងសកម្មធ្វើការ

អ្មកប្រហែលធ្លាប់លឺហើយពាក្យមួយថា អ្នកចង់បានជោគជ័យគឺត្រូវធ្វើការដូចអ្នករត់ម៉ារ៉ាតុងមិនមែន ដូចអ្នករត់ហាត់បា្រណពេលព្រឹកទេ។មនុស្សជោគជ័យទាំងនោះគេផ្តោតភ្នែក ទៅលើគោលដៅនិងរត់សំដៅទីនោះដោយមិនបោះបង់ចោលងាយៗឡើយ។

    រៀនវិភាគ

ទទួលស្គាល់ការប្រឈមមុខទាំងអស់ហើយស្វែងរក ដំណោះស្រាយឆ្ពោះទៅរកការធ្វើសេចក្តីសំរេចចិត្ត។រៀនពីកំហុសតែមិនត្រូវ បង្អាប់បង្អោនខ្លួនទេ។

   ផ្តោតលើពេលវេលានិងធនធាន

នៅពេលចាប់ចិត្តលើការងារណាមួយ  ត្រូវធ្វើវាដោយប្រើអស់ថាមពលនិងដោយយកចិត្តទុកដាក់          ចំនុចនេះសំដៅដល់ការចំណាយផង។ក្នុងរយះពេលអនុវត្តន៏មិនត្រូវអនុញាតិ អោយមានការបន្តុចបង្អាក់ដោយប្រការណាមួយឡើយ។

    ប្តូរទំលាប់

ត្រៀមជានិច្ចសំរាប់ទទួលយក គំនិតថ្មីៗ។ ត្រូវទទួលស្គាល់ថាការផ្លាស់ប្តូររមែងមានចំពោះគ្រប់ លក្ខខណ័ការងារ។សូមចាំថាគំនិតចង្អៀតចង្អល់និងមិនផ្លាស់ប្តូរ គឺជាកពា្ចក់ឆ្លុះបង្ហាញពីភាពល្ងង់ខ្លៅមិនរីកចំរើនតែប៉ុណោ្ណះ។

    មានទំនាក់ទំនងល្អ

មិនមាននរណាអាចជោគជ័យដោយមិនត្រូវ ការការគាំទ្រនោះទេ។ទំនាក់ទំនងត្រូវយកភាពត្រង់ទៅត្រង់មកជាទុន ហើយនិយាយតាំងពីដំបូងនូវអ្វីដែលមិនគួរលាក់លៀម។លើកទឹកចិត្តអោយមនុស្ស ជុំវិញខ្លួននិយាយមកកាន់អ្នកដោយមិនលាក់លៀម។បើអ្នកចូលចិត្តការបញ្ចើច បញ្ចើរជោគជ័យនិងរត់គេចពីអ្នក។ហ្វឹកហាត់បង្កើតការយោគយល់និងកសាង វិធីសាស្ត្រគំាទ្រលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន។

១០  ទទួលខុសត្រូវ

មិនត្រូវទំលាប់កុហករឺបោកប្រាស់ទេ ។សូមចាំថាការនិយាយត្រង់ៗធ្វើអោយលំបាកពីដំបូងៗតែការកុហកបោកប្រាស់ ធ្វើអោយវិនាសនៅទីបំផុត។មនុស្សដែលមិនអាចរក្សាសូម្បីត្រឹមពាក្យសន្យា គឺមិនអាចក្លាយជាបុគ្គលជោគជ័យឡើយ។ដូច្នេះតោងប្រយត្ន័មុនពេលសន្យា ហើយហ៊ានសន្យាគឺត្រូវធ្វើអោយបាន។

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s