ការដឹងគុណចំពោះជីវិត

Image

សួស្តីឆ្នាំថ្មី មិត្តទាំងអស់!!! នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០១១ នេះ ខ្ញុំសូមជូនជាចំណងដៃនូវអត្ថបទមួយនេះ ដែលខ្ញុំសង្ឃឹមថា អាចមានប្រយោជន៍ ជួយកែប្រែជីវិតរបស់មិត្តខ្លះ ដែលយល់ថា ជីវិតគ្មានអ្វីអស្ចារ្យ ហើយពិតជាគួរឲ្យស្អប់។

ភាពដ៏សំខាន់មួយក្នុងចំណោមសមាសភាគទាំងអស់ សម្រាប់ឆ្ពោះទៅកាន់ជីវិតរីករាយ គឺការដឹងគុណ។ ការបំបាត់ភាពសៅហ្មង ដែលមាននៅជុំវិញខ្លួនឲ្យអស់នោះ គឺពិតជារឿងពិបាកណាស់, ប៉ុន្តែមិនមែនជារឿងដែលមិនអាចធ្វើទៅបាននោះទេ។ នៅពេលណាមិត្តមានអារម្មណ៍អាប់អួរ, បាក់កម្លាំងចិត្ត, ឬបាត់បង់ក្តីសង្ឃឹម ចូរមិត្តសរសេរជាបញ្ជីនូវរឿងទាំងឡាយណា ដែលធ្វើឲ្យអ្នកមានការដឹងគុណចំពោះជីវិត។

ចូរមិត្តកត់បញ្ចីរឿងដែលត្រូវអរគុណនេះ ឲ្យបានយ៉ាងតិច ១០០យ៉ាង ហើយយោងទៅលើសេចក្តីនេះឲ្យបានជាប់ជាប្រចាំរាល់ថ្ងៃ រួចហើយបូកបន្ថែមទៀត នូវអ្វីៗដែលគិតឃើញថ្មី។ ប្រសិនបើមិត្តសម្រេចចិត្តធ្វើលំហាត់នេះ, ចូររក្សាភាពខ្ជាប់ខ្ជួននៅក្នុងដំណើរការនេះ ឲ្យបានជាប់យ៉ាងតិច រយៈពេល ១ខែ។ មិត្តនឹងអាចឃើញការផ្លាស់ប្តូរយ៉ាងធំនៅក្នុងជីវិតរបស់មិត្ត, ទាំងផ្នែកអារម្មណ៍, ទាំងផ្នែកចំណងមេត្រីភាព និងរបៀបសម្លឹងមើលជីវិតបច្ចុប្បន្ន និងអនាគត។

បើមិនជឿខ្ញុំទេ ខ្ញុំសូមអញ្ជើញមិត្តរាល់គ្នាមកតតាំងជាមួយខ្ញុំ ដើម្បីបញ្ជាក់ថា ខ្ញុំនិយាយខុស! ប៉ុន្តែចូរចងចាំថា ជោគជ័យទាមទារឲ្យមានសកម្មភាព! តើមិត្តមានអ្វីខាតបង់ ក្នុងការសាកល្បងនេះដែរឬទេ? បើអត់ទេ សូមអញ្ជើញសាកលមើល។ ឥឡូវនេះខ្ញុំសុំចាប់ផ្តើមធ្វើជាបញ្ជីនៃពាក្យខ្លះៗ ដែលខ្ញុំមានការដឹងគុណចំពោះជីវិត៖

១. មានជីវិតរស់នៅ, ២. មានមិត្តភក្តិល្អ, ៣. មានគ្រួសារគួរឲ្យស្រឡាញ់

៤. មានក្តីស្រឡាញ់ពេញក្នុងខ្លួន, ៥. មានតន្ត្រីស្តាប់កំសាន្ត

៦. មានពណ៌ចំរុះស្អាត, ៧. សិល្បៈសម្រាប់កំសាន្ត

៨. នៅមានសុខភាពល្អ, ៩. មានឆ្កែពីរក្បាល គ្រាន់ប្រឡែងលេង

១០. មានរដូវទាំងបួនដែលផ្តល់ធាតុអាកាសប្លែកៗគ្នា, ១១. មានផ្កាយនៅលើមេឃសម្រាប់គយគន់លេង

១២. មាន blog ល្អៗជាច្រើនសម្រាប់អាន, ១៣. មានសំណើចរីករាយ

១៤. មានថ្ងៃរះ, ១៥. មានថ្ងៃលិច, ១៦. មានដំបូលសម្រាប់ជ្រក

១៧. អាចភាពញញឹមបានរាល់ថ្ងៃ, ១៨. មានទំនួលខុសត្រូវចំពោះខ្លួនឯង, ១៩. មានក្តីសុបិននៃអនាគត

២០. មានទស្សនវិស័យ, ២០. មានសង្សារម្នាក់ស្អាតកាភើៗ

២១. មានសង្សារម្នាក់គួរឲ្យស្រឡាញ់ និងជំរុញចិត្តឲ្យតស៊ូគ្រប់បែបយ៉ាង ដើម្បីស្កាត់ទៅជួបគេ ….។ល។

ទាំងនេះ គឺគ្រាន់តែជាឧទាហរណ៍សម្រាប់ផ្តួចផ្តើមគំនិតរបស់មិត្ត ក្នុងការសរសេរជាបញ្ជីនូវអ្វីៗដែលមិត្តមានការដឹងគុណចំពោះ។

កុំភ្លេចថា ត្រូវរក្សាភាពខ្ជាប់ខ្ជួននៅក្នុងដំណើរការនេះឲ្យបានរយៈពេល ១ខែ, មិត្តនឹងអាចឃើញការផ្លាស់ប្តូរយ៉ាងធំនៅក្នុងអារម្មណ៍, ចំណងមេត្រីភាព ព្រមទាំងទស្សនវិស័យនៃជីវិតរបស់មិត្ត។

បើធ្វើតាមការណែនាំនេះឲ្យបានជាប់ជាប្រចាំ ហើយគ្មានឃើញការផ្លាស់ប្តូរអ្វីទេ, អញ្ជើញសរសេរសំបុត្រមកជេរខ្ញុំចុះ!

ទម្រាំដល់ពេលនោះ, ខ្ញុំសូមជូនពរដល់មិត្តទាំងអស់ ឲ្យបានប្រកបដោយភាពរីកចម្រើនគ្រប់បែបយ៉ាង នៅក្នុងឱកាសឆ្នាំថ្មីនេះ និងតរៀងទៅ។

បុត្រាខ្មែរ

បានរៀបជា សំណុំឯកសារ ក្នុង Motivational Quotes, Self-Confidence

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s