ការងារភាគច្រើនទាល់តែមានខ្សែរឹសំណូក?

បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវឯករាជលើកឡើងប្រាប់ ថា នៅពេលដែលយុវវ័យកាន់តែច្រើនឡើងងាកមកចាប់អារម្មណ៍នឹងការងារ ស្ម័គ្រចិត្ត ជាសញ្ញាថាឱកាសការងាររបស់ពួកគេកំពុងកើនឡើង។

ដោយពន្យល់ថាការសិក្សានៅក្នុងមហាវិទ្យាល័យ និង ការអនុវត្តន៍ការងារជាក់ស្ដែងមានលក្ខណៈខុសពីគ្នាលោកបកស្រាយថា “ ការដែលឆ្លៀតពេលទំនេរពីការសិក្សារកការងារស្ម័គ្រចិត្តគឺដើម្បី ទទួលយកបទពិសោធន៍ ប្រាកដណាស់យើងចេញភ្លាមៗពីសាលាបានបទពិសោធន៍ពីណាមក?ពេលស្ម័គ្រចិត្តមានបទពិសោធន៍ហើយពេលងាយរកបានការងារល្អជាងអ្នកដែលមិនដែលស្គាល់ការងារសោះ“។Image

ប្រជាពលរដ្ឋវ័យក្មេងរវាងអាយុ១០ទៅ២៤ឆ្នាំ មានប្រមាណ៣៥% នៃ ចំនួនពលរដ្ឋសរុបក្នុងប្រទេសកម្ពុជា ហើយ ភាពគ្មានការងារធ្វើនៅក្នុងចំណោមពួកគេកំពុងតែជាចំណោតចម្បង មួយ។លោកសំាងករុណា ប្រធានគម្រោងយុវជនដើម្បីការអភិវឌ្ឍន៍បញ្ចេញទស្សនៈប្រាប់ Sabayថា ការដែលយុវជនមានវិបត្តិគ្មានការងារធ្វើពួកគេត្រូវធ្លាក់ចូលទៅក្នុងអបាយមុខនិងភាពអស់សង្ឃឹមបានដោយងាយ។ “ ពួកគេអាចនឹងចំណាយពេលជាមួយនិងការដើរលេងចាយប្រាក់ឪពុកម្ដាយ មិនមានឱកាសបញ្ចេញសមត្ថភាពថ្មីៗ រឺគំនិតច្នៃប្រឌិតប្លែកៗដែលសង្គមត្រូវការ ហើយភាពអស់សង្ឃឹមខ្លះអាចរុញគេអោយធ្លាក់ទៅក្នុងឧក្រិដ្ឋកម្មនានា រើខ្លួនលែងរួច។

នៅ ក្នុងរង្វង់ទីផ្សារការងារដ៏តូចចង្អៀតនៅកម្ពុជា យុវជនខ្មែរជាច្រើនបានប្រឈមនឹងការទាត់ចេញពីរង្វង់ធនធានមនុស្ស ដោយសារអំពើពុករលួយដែលសឹងថាក្លាយជាវប្បធម៌មួយ ទៅហើយ។សុង សែនណា អាយុ២៦ឆ្នាំជាអតីត និស្សិតផ្នែក គណនេយ្យនិយាយប្រាប់ Sabayក្នុងឱកាសស្ដាប់បទបង្ហាញស្តីពីយុវជនស្ម័គ្រចិត្តនៅកម្ពុជាថា“យើង មិន មានបងប្អូន ក៏ពិបាក កន្លែង ខ្លះ គេត្រូវការប្រាក់ទឹកតែមុនពេលជួយយើងអោយបានចូល រឺជួនកាលយើងចូលហើយអត់ ខ្សែក៏ គេធ្វើបាបអោយខ្ទាតរឺទុកចោលអត់ប្រើ ដែរ”។

ទោះទទួលស្គាល់ថា មានក្រុមហ៊ុនសហគ្រាស ជាច្រើន គេត្រូវការអ្នកមានសមត្ថភាពពិតៗប៉ុន្តែក្រុមអ្នកប្រតិបត្តិរបស់គេ បានសម្ងំប្រព្រឹត្តិពុករលួយដែលមិនមានថ្នាក់លើដឹង។” ពួកHR និងពួករដ្ឋបាលហ្នឹងហើយដែលពុករលួយបាន!ប្រសិនបើកន្លែងណាមួយ ពួកហ្នឹងមិន មានបងប្អូនចូលធ្វើការរឺអ្នកស្គាល់គ្នាហ្នឹងបានគេថាស្អាតស្អំ!ជួន កាលកន្លែងហ្នឹងគេចង់ទុកអោយបងប្អូនគេ អញ្ចឹងយុវវ័យយើងដែលមានសមត្ថភាពដែរអត់មានឱកាសប្រជែងតាំងពី ដំបូងម្ល៉េះគឺគេទម្លាក់Short List បាត់ទៅហើយ”សំាងករុណានិយាយ។Image

ទោះ យ៉ាងណាយុវវ័យកាន់តែច្រើនបានមើល ឃើញ ថាការងារ ស្ម័គ្រចិត្ត ជាវិធីសាស្ត្រល្អ មួយក្នុងការទទួលបានការងារធ្វើ ដោយសារថាវាជាឱកាសក្នុងការបង្កទំនាក់ទំនងជាមុន និងបង្ហាញពីសមត្ថភាពអោយនិយោជកបានឃើញផង។

លោកសំាំងករុណាពន្យល់ ថា“ការងារ ស្ម័គ្រចិត្ត គឺគ្មានប្រាក់ខែ ប៉ុន្តែទទួលបានប្រាក់ឧបត្ថម្ភតិចតួចសម្រួលដល់មធ្យោបាយធ្វើដំណើរ ប៉ុន្តែវាជាឱកាសបញ្ចេញសមត្ថភាព“។

លោកវេជ្ជបណ្ឌិតកែមឡីបញ្ជាក់ថា ការ ធ្វើការងារស្ម័គ្រចិត្តជា ទូទៅមិនត្រូវការជំនាញនោះទេ វាជាឱកាសសម្រាប់រៀនសូត្រផងតែថាយុវវ័យគួររើសយកប្រភេទការងារ ស្ម័គ្រចិត្តដែលទាក់ទងនឹងទេពកោសល្យរបស់ខ្លួន។

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s