៨ចំនុចដែលនារីស្អប់បុរស

Imageមនុស្ស គ្រប់គ្នាសុទ្ធតែដឹងថា ខួរក្បាលរបស់ស្ត្រី និងខួរក្បាលរបស់បុរសមិនដូចគ្នាទេ ។ មានន័យថា ការគិតរបស់មនុស្សស្រី និងការគិតរបស់មនុស្សប្រុសមានលក្ខណៈខុសគ្នា ជាពិសេសនៅពេលដែលទំនាក់ទំនងរវាងអ្នកទាំងពីរឈានដល់ទំនាក់ ទំនងនៃសេចក្តីស្នេហា ។

តើលោកអ្នកធ្លាប់ឮសុភាពនារីនិយាយថា “មនុស្សប្រុសសុទ្ធតែដូចគ្នា” ដែរឬទេ ? ប្រាកដណាស់ នេះគឺជាប្រយោគដែលមានការពេញនិយមខ្លាំងណាស់សំរាប់សុភាពនារី ហើយស្ទើរតែរាល់គ្នាដែលធ្លាប់បានឮប្រយោគមួយឃ្លានេះ ។ លោកអ្នកប្រហែលជាធ្លាប់បានឮពាក្យនេះចេញពីមាត់ម្តាយរបស់លោកអ្នក មីង មិត្តស្រីៗ ឬសុភាពនារីផ្សេងៗទៀត ។ សុភាពនារីភាគច្រើនដែលចូលចិត្តនិយាយពាក្យនេះ ដោយសារតែពួកគេធ្លាប់មានបទពិសោធន៍កាលពីអតីតកាលជាមួយនិង មនុស្សប្រុសដែលក្បត់ចិត្ត ឬបោកប្រាស់ ហើយនេះក៏ជាមូលហេតុដែលបណ្តាលឱ្យពួកគេលែងទុកចិត្តមនុស្សប្រុស ហើយគិតថា មនុស្សប្រុសទាំងអស់គឺសុទ្ធតែដូចគ្នា ។

តើមនុស្សប្រុសទាំងអស់គឺពិតជាដូចគ្នាមែនឬ ? ចុះតើចំណុចណាខ្លះដែលបណ្តាលឱ្យសុភាពនារីស្អប់ និងគិតបែបនេះ ?

អារម្មណ៍ ជាទូទៅ សុភាពនារីចូលចិត្តនិយាយដោយបើកចំហរពីអារម្មណ៍របស់ខ្លួនជាមួយ និងមិត្តភក្តិ និងអ្នកដទៃខណៈពេលដែលសុភាពបុរសមិនចូលចិត្តបង្ហាញពីអារម្មណ៍ របស់ពួកគេឱ្យអ្នកដទៃដឹង ជាពិសេសជាមួយនិងសុភាពនារី ។ ដោយហេតុនេះបណ្តាលឱ្យសុភាពនារីមានការងឿងឆ្ងល់មិនយល់ចិត្តរបស់ សុភាពបុរស ហើយនេះក៏ជាហេតុដែលបណ្តាលឱ្យសុភាពនារីស្អប់សុភាពបុរសផងដែរ ។

បដិសេធន៍ សុភាពនារីស្អប់នៅពេលដែលសុភាពបុរសបដិសេធ មិនយកចិត្តទុកដាក់ ឬគ្មានពេលទំនេរសំរាប់កំដរពួកគេ ។ ជាទូទៅ សុភាពនារីត្រូវការអារម្មណ៍ពិសេសដែលមានលក្ខណៈកក់ក្តៅ ដូចនេះហើយពួកគេចង់ឱ្យសុភាពបុរសចាត់ទុកពួកគេគឺជាមនុស្សដែល សំខាន់បំផុត ។

មិត្តភាព សុភាពនារីមួយចំនួនមិនចូលចិត្តនៅពេលដែលមិត្តប្រុសរបស់ខ្លួន មានទំនាក់ទំនងជាមួយនិងនារីដទៃដូចជានិយាយគ្នាតាមទូរស័ព្ទ ឬក៏ដើរលេងជាមួយនារីដទៃជាដើម ។ ពេលខ្លះ សូម្បីតែមិត្តភក្តិជាមនុស្សប្រុសក៏សុភាពនារីមួយចំនួនប្រកាន់ ខឹងដែរប្រសិនបើមិត្តប្រុសរបស់ខ្លួនចំនាយពេលវេលានៅជាមួយមិត្ត ភក្តិច្រើនជាងខ្លួន ។

ការកុហក់ ជាទូទៅ នរណាក៏ស្អប់ការកុហក់ដែរ ជាពិសេសសុភាពនារីពិតជាស្អប់ខ្លាំងណាស់នៅពេលដែលបុរសនិយាយ កុហក់ខ្លួន ហើយនេះជាចំនុចដែលធ្វើឱ្យសុភាពនារីគិតថា “បុរសទាំងអស់គឺសុទ្ធតែដូចគ្នា” ។

កខ្វក់ សុភាពនារីស្អប់ណាស់ នៅពេលដែលបុរសមិនគិតពីអនាម័យខ្លួនប្រាណ ។ ជាធម្មតា សុភាពនារីចូលចិត្តបុរសដែលចេះរៀបចំខ្លួនប្រាណស្អាតបាត និងសមរម្យ ។

អតីតមិត្តស្រី សុភាពនារីស្អប់មិត្តប្រុសរបស់ពួកគេនៅពេលដែលមិត្តប្រុសខ្លួន និយាយអំពីអតីតមិត្តស្រី ឬក៏ប្រាប់ពួកគេថា ធ្លាប់មានមិត្តស្រីប៉ុន្មាននាក់ ។ ការនិយាយរំលឹកពីអតីតមិត្តស្រីគឺជាចំនុចដែលសុភាពនារីស្អប់ ជាងគេបំផុត ។

គោលដៅ បុរសដែលសុភាពនារីចូលចិត្ត និងត្រូវការក្នុងឆាកជីវិតនោះគឺបុរសដែលមានគោលដៅច្បាស់លាស់ ក្នុងឆាកជីវិត ។ ផ្ទុយទៅវិញ បុរសដែលសុភាពនារីស្អប់ជាងគេនោះគឺបុរសដែលគ្មានគំរោងសំរាប់ អនាគត ជាពិសេសបុរសដែលគ្មានទិសដៅច្បាស់លាស់ ។

ការសង្ស័យ សុភាពនារីមិនចូលចិត្តបុរសដែលចូលចិត្តសង្ស័យច្រើន ហើយនិងតាមដាននាងគ្រប់ពេលវេលានោះទេពីព្រោះវាអាចបង្ហាញថា នាងគឺជាមនុស្សដែលមិនគួរឱ្យទុកចិត្ត ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s