សមាជិក JCI ពណ៌នាពីប្រធានថ្នាក់ជាតិរបស់ខ្លួន

រំលឹកពីការកកើតនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ពិតជារឿងមួយដែលអាចទុកថាជាគំរូដ៏ប្រសើរសម្រាប់កូនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ។ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការមួយបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍សង្គម ដោយមិនសំដៅប្រាក់ចំណេញ ក្រោមការដឹកនាំរបស់លោក ជី សិលា អាជីវករជោគជ័យម្នាក់។ មិត្តអ្នកអានទាំងអស់ ថ្ងៃនេះSabay នឹងប្រាប់ថាតើ លោកជី សិលា មានចំណុច និងលក្ខខណ្ឌអ្វីខ្លះ ទើបលោកអាចទទួលសំឡេងច្រើនជាងគេ ក្នុងការជ្រើសតាំងជាប្រធានថ្នាក់ជាតិ។

Sabay បានជួបសម្ភាសន៍ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ និងសមាជិក JCI កម្ពុជាមួយចំនួនដើម្បីបកស្រាយចម្ងល់នេះ។Image

លោក គួច សុខលី និង លោក ជី សិលា

ជួបជាមួយ Sabay លោក គួច សុខលី អនុប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិ និងជាម្ចាស់អាជីវកម្មច្រើនកន្លែងនៅក្នុងទីក្រុងភ្នំពេញបាននិយាយ ថា លោកស្គាល់ លោកជី សិលា ច្បាស់ណាស់ ហើយលោកក៏ចាត់ទុកលោកជី សិលា ជាបុគ្គលគំរូ មានសមត្ថភាព និងស័ក្ដិសមជាអ្នកគ្រប់គ្រងល្អម្នាក់។
“ខ្ញុំស្គាល់គាត់យូរឆ្នាំ និងរកស៊ីជាមួយគ្នាច្រើនដែរ គឺគាត់ដឹកនាំដោយឧទាហរណ៍ មានន័យថាអ្វីៗ គាត់អាចធ្វើបាន ហើយគ្រប់គ្នាអាចចាត់ទុកគាត់ជាឧទាហរណ៍ អ្វីដែលគាត់និយាយ គឺយើងអាចមើលឃើញ…គាត់ជាបុគ្គលគំរូ”។ នេះជាការគូសបញ្ជាក់របស់ លោក គួច សុខលី។

“មិនថាតែខ្ញុំ គឺទាំងអស់គ្នាបានឃើញពីសក្ដានុពលរបស់គាត់ ទើបសម្រេចគាំទ្រឲ្យគាត់ធ្វើជាប្រធានថ្នាក់ជាតិ”។ អ្នកនាងឡាយ ច័ន្ទរស្មី លេខាធិការទូទៅប្រចាំនៅ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា លើកឡើងពីការពេញចិត្តដែលមានលោក ជី សិលា ជាអ្នកដឹកនាំ។Image

អ្នកនាង ឡាយ ច័ន្ទរស្មី

អ្នកនាង បានពន្យល់ថា សក្ដានុពលដែលគ្រប់គ្នាបានឃើញ គឺសំដៅលើ សមត្ថភាពទាំងការអនុវត្ត និងការដឹកនាំ ដោយថែមទាំងលោកជាបុគ្គលដែលមានឆន្ទៈខ្ពស់ មានទឹកចិត្ត ជាពិសេស អ្នកនាងបញ្ជាក់ថា គឺភាពប្រកាន់យកប្រយោជន៍រួម មិនគិតពីប្រយោជន៍បុគ្គលឡើយ។

មិនខុសពីអ្វីដែល អ្នកនាង ឡាយ ចាន់រស្មី លោក វ៉ា វីរៈ បានកោតសរសើរពីសមត្ថភាព ក៏ដូចជាពេញចិត្តនឹងការដឹកនាំរបស់ ប្រធានថ្នាក់ជាតិ លោក ជី សិលានោះ។ “ពេលនោះ ក្នុងចំណោមសមាជិកទាំងអស់ ពុំមាននរណាម្នាក់មិនពេញចិត្ត ឬមិនព្រមចំពោះការសម្រេចឲ្យលោក ជី សិលា ធ្វើជាប្រធានឡើយ។

មិនត្រឹមតែប៉ុណ្ណោះ លោក វ៉ា វីរៈ ប្រធាន JCI ភ្នំពេញ បានបន្ថែមថា លោកជី សិលា ជាបុគ្គលវ័យក្មេងដែលខំធ្វើការលះបង់កម្លាំងកាយនិងចិត្តដើម្បី សម្រេចគ្រប់កិច្ចការ។

គុណសម្បត្តិដ៏វិសេសក្រៅពីបទពិសោធន៍ដ៏សន្ធឹកសន្ធាប់ក្នុង កិច្ចការធ្វើអាជីវកម្ម ដែលមហាជន មិនថាតែសមាជិក JCI បានឃើញ គឺ លោកថែមទាំងមានលក្ខណៈសម្បត្តិល្អ ជាមនុស្សសកម្ម យុត្តិធម៌ រួសរាយ រាក់ទាក់ មានឥទ្ធិពល មានបណ្ដាញច្រើន មានអ្នកគាំទ្រច្រើន មិនចេះប្រកាន់ ឬរើសអើងអ្នកមានអ្នកក្រ អ្នកចេះ ឬអ្នកមិនចេះ ជាពិសេស គឺលោកមានចំណេះដឹងខាងភាពជាអ្នកដឹកនាំខ្ពស់។Image

លោក ជី សិលា និង លោក វ៉ា វីរៈ

“មិនថាតែខ្ញុំ តែសម្រាប់យុវជនជំនាន់ក្រោយទាំងអស់ គួរកោតសរសើរ និងចាត់ទុកលោកជី សិលា ជាបុគ្គលគំរូ ជាគន្លងត្រឹមត្រូវក្នុងការដឹកនាំជីវិតក្នុងពិភពអាជីវកម្ម និងក្នុងតួនាទីជាអ្នកដឹកនាំម្នាក់”។ លោក វីរៈ និយាយ។

ចំណែក ប្រធានហិរញ្ញវត្ថុថ្នាក់ជាតិរបស់JCI កម្ពុជា អ្នកនាង ខែម សុភទ្រា វិញបានឲ្យដឹងថា ក្រៅពីអ្វីដែលសមាជិកបានលើកឡើងខាងលើ លោក ជី សិលា ជាបុគ្គលម្នាក់ដែលមាន គំនិតសុទិដ្ឋិនិយម ឬវិជ្ជមានជានិច្ច។ “លោកតែងប្រាប់ថាគ្មានការងារណា ដែលយើងមិនអាចធ្វើបាននោះទេ ការងារណាដែលសមាជិកថាមិនអាចធ្វើបាន ក៏លោកថាលោកអាចធ្វើបាន ហើយលោកចង់ឲ្យគ្រប់គ្នាគិតដូចលោកដែរ”។

អ្នកនាងបញ្ជាក់ទៀតថា មានឃ្លាមួយដែល ប្រធានថ្នាក់ជាតិរូបនេះតែងតែ និយាយគឺ “ធ្វើបានអត់? បើធ្វើមិនបាន ខ្ញុំជាអ្នកធ្វើ”។Image

អ្នក នាង សុភទ្រា

នេះជាឃ្លាលើកទឹកចិត្តដាស់តឿនឲ្យគ្រប់គ្នាជឿជាក់លើសមត្ថភាព ខ្លួន។ ដោយមិនអាចរកឃើញពីចំណុចអវិជ្ជមានរបស់ប្រធានគ្រប់គ្រងរបស់ខ្លួន អ្នកនាង សុភទ្រា បារម្ភពីការសកម្មការងាររបស់លោក សីលា ដោយមិនគិតពីពេលវេលាសម្រាកទាល់តែសោះ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំរូបនេះ តែងតែ ដឹកនាំដោយប្រកាន់យកការចូលរួមយោបល់ពីថ្នាក់ក្រោម មិនផ្ដាច់ការ ឬយល់ថាគំនិតរបស់ខ្លួនល្អជាងគេនោះទេ។ “គាត់តែងផ្ដល់ឱកាស គាត់តែងលើកទឹកចិត្តឲ្យអ្នកគ្រប់គ្នា…” អ្នកនាងបញ្ជាក់។

ទោះបីជាមិនដែលស្គាល់ លោក ជី សិលា មុនពេលចូលជាសមាជិក JCI កម្ពុជា តែប្រធានហិរញ្ញវត្ថុខាងលើ គិតថាការសម្រេចចិត្តជ្រើសរើសលោក ជី សិលា ជាប្រធានថ្នាក់ជាតិនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយផ្អែកលើ ភាពជោគជ័យ ក្នុងមុខរបរជាច្រើនកន្លងមករបស់ពាណិជ្ជករវ័យក្មេងរូបនេះ។ អ្នកនាងជឿថា តាមរយៈភាពជោគជ័យរបស់ថ្នាក់ដឹកនាំរូបនេះ នឹងអាចដឹកនាំ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឲ្យជោគជ័យដូចការគ្រប់គ្រង អាជីវកម្មរបស់លោកដែរ។Image

តាំងពីពេលដែល សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាចាប់កំណើតរហូតមកដល់ពេលនេះ គឺមានអាយុកាលជិតពីរឆ្នាំមកហើយ។ បើសង្កេតមើលទៅលើសមិទ្ធផលជាច្រើនរបស់JCI កម្ពុជា ដែលមានលោក ជី សិលា ជាអ្នកដឹកនាំ នោះប្រាកដជាអាចបង្ហាញពីឆន្ទៈ ការខំប្រឹងប្រែងដោយចូលរួម និងដឹកនាំពោរពេញដោយសមត្ថភាព ភាពឈ្លាសវៃក្នុងការប្រើប្រាស់សក្ដានុពលដែលមាន សមជាបុគ្គលគំរូសម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេសយុវជនខ្មែរដែលជាសសរទ្រូងដ៏រឹងមាំដល់សង្គមជាតិ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s