៧ចំនុចដើម្បីក្លាយជាមនុស្សខ្លាំង

ផ្សាយក្នុងផ្នែក ភាពជោគជ័យ, រសជីវិត ដោយ Leng Kimngorn កាលពី 19-03-2012

មិត្តអ្នកអានទាំងអស់ប្រហែលជាធ្លាប់ឮច្រើនមកហើយពីសៀវភៅ របស់លោក Stephen Covey ដែលមានចំណងជើងថា“ 7 Habits of Highly Effective People” មែនទេ? តើមិត្តអ្នកអានទាំងអស់បានអានសៀវភៅនោះហើយឬនៅ? តែទោះជាយ៉ាងណា Sabay នៅតែជឿជាក់ថា មានយុវវ័យមួយចំនួនមិនទាន់បានអាននៅឡើយទេ! ដូចនេះខ្ញុំ នឹងសង្ខេបអត្ថន័យ ក៏ដូចជាលើកយកទម្លាប់ទាំង៧ មកបង្ហាញជូនដើម្បីក្លាយជាបុគ្គលដែលមានសក្ដានុពល និងមានប្រសិទ្ធភាពបំផុត៖Image

ទម្លាប់ទី ១៖ សកម្មជាមុន(Be Proactive)

ការផ្លាស់ប្ដូរឬបម្រែបម្រួលផ្សេងៗ ចាប់ផ្ដើមចេញពីខាងក្នុង ដែលជាទូទៅ បុគ្គលមានប្រសិទ្ធភាព តែងតែសម្រេចចិត្ត ក្នុងការពង្រឹងជីវិតតាមរយៈរឿង ឬបញ្ហាទាំងឡាយណាដែលពួកគេមានឥទ្ធិពលលើ ជាជាងចាំតែប្រតិកម្មក្រោយពេលដែលបញ្ហាបានកើតឡើង។

ទម្លាប់ទី ២៖ គិតហើយសឹមគូរ(Begin With the End in Mind)

អភិវឌ្ឍគោលការណ៍សម្រាប់ខ្លួនអ្នក។ អ្នកអាចពង្រីករាល់ការគិត រូបភាពការចងចាំ ទៅជាគោលដៅរយៈពេលវែងរបស់អ្នកដោយផ្អែកលើគោលការណ៍ផ្ទាល់ខ្លួន របស់អ្នក។ ចាំថាគោលការណ៍គឺជាអ្វីដែលអ្នកអាចពឹងពាក់បាន ជាអ្វីដែលដឹកនាំបេសកកម្មអ្នកទៅកាន់ភាពត្រឹមត្រូវ ហើយគោលការណ៍មិនគួរផ្លាស់ប្ដូរជាដាច់ខាត។

ទម្លាប់ទី ៣៖ ធ្វើរឿងដែលសំខាន់មុន(Put First Things First)

អ្នកគួរធ្វើអ្វីដែលត្រឹមត្រូវបំផុតសម្រាប់ បេសកកម្មគោលបំណងរបស់អ្នកដែលបានកំណត់ ដោយរក្សាតុល្យភាពរវាងផលិតផល និងការកសាងសមត្ថភាពផលិតភាព។ អ្វីដែលអ្នកត្រូវគិតក្នុងចំណុចនេះ គឺ កំណត់តួនាទីចម្បងរបស់អ្នក ដែលត្រូវបំពេញ និងបែងចែកពេលវេលាសម្រាប់កិច្ចការទាំងនោះឲ្យបានម៉ត់ចត់។

សូមពិចារណាលើកិច្ចការដែលអ្នកត្រូវបំពេញតាមរយៈតារាងខាងក្រោម៖

កិច្ចការ

បន្ទាន់

មិនបន្ទាន់

សំខាន់

កាដ្រង់ទី

អាចជាវិបត្តិ បញ្ហាសំពាធ ឬគម្រោងដែលមានកាលកំណត់

កាដ្រង់ទី

អាចជាការការពារ ការបង្កើតទំនាក់ទំនង ការចាប់យកឱកាស ឬគម្រោងថ្មី

មិនសំខាន់

កាដ្រង់ទី

អាចជា ការរំខាន ទូរស័ព្ទ អ៊ីមែល ការប្រជុំ ធ្វើរបាយការណ៍…

កាដ្រង់ទី

រឿងកំប៉ិកកំប៉ុក កិច្ចការរវល់ សកម្មភាពមួយចំនួនដែលអ្នកចូលចិត្តធ្វើImage

ទម្លាប់ទី ៤៖ យុទ្ធសាស្ត្រ ឈ្នះ/ឈ្នះ

ស្វែងរកការព្រមព្រៀង និងទំនាក់ទំនងណាដែលអាចទទួល អាចផ្ដល់ប្រយោជន៍ទាំងសងខាង។ ក្នុងករណីខ្លះដែលអ្នកពិបាកប្រើយុទ្ធសាស្ត្រនេះ សូមទទួលយកការពិតដែលមិនអាចធ្វើទៅបាន ដែលនេះគឺជាជម្រើសប្រសើរបំផុត។ ដូចគ្នាដែរ ក្នុងការពង្រឹងទម្លាប់ល្អនៅក្នុងស្ថាប័នមួយ គឺត្រូវប្រាកដជាដំណោះស្រាយឈ្នះ-ឈ្នះ មិនមែនឈ្នះ-ចាញ់នោះទេ។Image

ទម្លាប់ទី ៥៖ យល់ពីគេ និងធ្វើឲ្យអ្នកដទៃយល់ពីអ្នក(Seek First to Understand, Then to Be Understood)

ព្យាយាមស្វែងយល់ឲ្យបានច្រើនពីមនុស្ស នៅជុំវិញខ្លួនអ្នក ហើយក៏ត្រូវធ្វើឲ្យអ្នកងាយយល់ពីអ្នក។ លោក Stephen Covey បានបង្ហាញថា ទម្លាប់មួយនេះសំខាន់ពាក់ព័ន្ធនឹងទំនាក់ទំនងនៃអន្តរបុគ្គល។ សម្រាប់ការស្ដាប់ដែលមានប្រសិទ្ធភាពគឺមិនមែនគ្រាន់តែស្ដាប់នូវ អ្វីដែលអ្នកផ្សេងនិយាយចេញដោយយើងតាមបទពិសោធន៍ខ្លួនឯងផ្ទាល់នោះ ទេ តែគប្បីដាក់ខ្លួនអ្នកគិតទៅដល់ទស្សនវិស័យនៃអ្នកទាំងនោះ ដោយដាក់អារម្មណ៍ស្ដាប់ និងស្វែងយល់ពីអត្ថន័យ។

ទម្លាប់ទី ៦៖សាមគ្គីជាកម្លាំង (Synergize)

តាមរយៈទំនាក់ទំនងដ៏គួរជឿជាក់ អ្នកគួររិះរកវិធី បង្ហាញពីភាពខ្លាំងដាច់ដោយឡែករបស់អ្នកនៅផ្នែកណាមួយ។ តាមរយៈការជឿជាក់ និងការយល់គ្នាទៅវិញទៅមក ប្រាកដជាអាចដោះស្រាយទំនាស់ និងអាចស្វែងរកដំណោះស្រាយប្រសើរមួយ ជាជាងការទទួលយកដំណោះស្រាយតែម្ខាងណាមួយ។

ទម្លាប់ទី ៧៖ សំលៀងរណា(Sharpen your Saw)

ដកពេលវេលាពីការខិតខំផលិត ទៅកសាងសមត្ថភាពផលិត ដោយផ្អែកលើ ការផ្លាស់ប្ដូរថ្មីរបស់អ្នក ដូចជា ផ្នែករាងកាយ ការគិត អារម្មណ៍ និងទំហំផ្លូវចិត្តរបស់អ្នក ។ សូមចងចាំថាអ្នកចង់បានសមិទ្ធិផលដែលមានគុណភាពមិនមែនតែបរិមាណទេ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s