១០ចំណុចដែលអ្នកជំនួញត្រូវដឹង

ផ្សាយក្នុងផ្នែក ភាពជោគជ័យ, រសជីវិត ដោយ Leng Kimngorn កាលពី18-03-2012

ជំនួញតែងតែវិវត្តឥតឈប់ឈរនិងមានរឿងថ្មីៗជាច្រើនដែលត្រូវ ស្វែងយល់។ទោះបីជាអ្នកមិនបានដឹងលំអិត តែយ៉ាងហោចណាស់ ក៏ត្រូវដឹងពីគោលការណ៍គ្រឹះនៃការធ្វើជំនួញដែរ។តើអ្នកមានដឹងទេ ថាធ្វើបែបណាទើបធ្វើអោយការរកស៊ីទទួលបានជោគជ័យ?អត្ថបទខាងក្រោម នឹងពិពណ៌នាពីមូលដ្ឋានគ្រឹះសំខាន់ៗដែលអាចជួយអោយអ្នកជំនួញគ្រប់ រូបទទួលបានជោគជ័យ។Image

. គម្រោងជោគជ័យ៖ បង្កើតគម្រោងដើម្បីធ្វើអោយក្រុមហ៊ុនឆ្ពោះទៅមុខ ត្រូវបង្កើតគោលដៅ និងស្វែងរកវិធីសាស្ត្រដើម្បីអោយគោលដៅនោះទទួលបានជោគជ័យ។មានការ វាស់វែងចំពោះលទ្ធផលទៀងទាត់និងធ្វើការកែតម្រូវដើម្បីអោយស្របទៅ នឹងគោលដៅ។
២. ការដឹកនាំ ៖ កំណត់នូវទិសដៅដំណើរការ ដែលចងជាប្រព័ន្ធ ឬជាគោលនយោបាយនិងទម្រង់បែបបទអោយបានច្បាស់។
៣. ស្ថេរ ភាពអាជីវកម្ម៖ ដំណាក់កាលដំបូងនៃជំនួញត្រូវតែច្បាស់ថា មានប្រភពទុនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងហានិភ័យ។កំណត់នូវ ជម្រើសដ៏ល្អបំផុតក្នុងការស្វែងរកប្រភពទុន។
៤.យុទ្ធសាស្ត្រទីផ្សា៖ ផ្ដល់ភាពកក់ក្ដៅដល់អតិថិជនគ្រប់ផ្នែក រួមទាំង ផ្នែកផលិត និងចែកចាយដើម្បីសាងនូវទំនាក់ទំនងល្អដែលជាផលប្រយោជន៍ដល់ ក្រុមហ៊ុន។
៥. គ្រប់គ្រង់ល្អិតល្អន់៖ ត្រូវកំណត់នូវប្រព័ន្ធដ៏មានប្រសិទ្ធភាពមួយ ក្នុងការគ្រប់គ្រងក្រដាសស្នាមដើម្បីជៀសវាងនូវការភ័ន្តច្រឡំនិង ការកេងបន្លំ។Image

៦. របាយការណ៍ហិរញ្ញវត្ថុ៖ ត្រូវមានការកត់ត្រានូវរបាយការណ៍ហិរញ្ញវត្ថុទៀងទាត់ ដើម្បីទទួលបានរបាយការណ៍ត្រឹមត្រូវទាំងបច្ចុប្បន្ននិងអតីតដើម្បី ធ្វើការសម្រេចចិត្តសម្រាប់គម្រោងអនាគត។
៧. យល់ដឹងផ្នែកច្បាប់៖ ការធ្វើអាជីវកម្មគឺស្ថិតនៅក្រោមច្បាប់ ពុំមានក្រុមហ៊ុនណាមួយស្ថិតនៅលើច្បាប់នោះទេ ដូច្នេះត្រូវឆ្លៀតពេលស្វែងយល់ពីច្បាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងពន្ធដារ។
៨. ចែករំលែក៖ ក្រុមហ៊ុនមិនអាចដំណើរការបានដោយសារតែម្ចាស់ក្រុមហ៊ុនតែម្នាក់ នោះទេ។ត្រូវចាំថា មានការលះបង់ ទើបមានការតបស្នង។
៩. វិនិយោគខ្លួនអ្នកផង៖ បង្កើនចំណេះដឹងគ្រប់ផ្នែក និងចូលអោយកៀកបុគ្គលិកទាំងអស់ ស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមក ដើម្បីអនុវត្តន៍ការងារទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផល។
១០. ហានប្រថុយ ៖ ប្រសិនបើ ក្រុមហ៊ុនរបស់អ្នកជិតឈានដល់ការក្ស័យធនហើយ ត្រូវផ្លាស់ប្ដូររកទិសដៅថ្មីភ្លាម ទោះជាមានហានិភ័យខ្លះក៏ដោយ។

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ១០ចំណុចដែលអ្នកជំនួញត្រូវដឹង

  1. Khiev Somphos និយាយថា៖

    សួស្តីបង!ក្នុង​នាមខ្ខុំគឺជានិស្សិតម្នាក់ខ្ញុំពិតជាពេញចិត្ត​នឹងស្នាដៃរបស់បងណាស់។ព្រោះវាបានផ្តល់មកឲ្យខ្ញុំក៏ដូចជាមនុស្សដទៃទៀតនូវចំនេះដឹងជាច្រើនពីបងហើយខ្ញុំពិតជាពេញចិត្តនៃអ្វីដែលបងកំពុងសរសេរនេះណាស់់។សូមបងព្យាយាមបន្តទៀតសំរាប់ចំនេះដឹងកូនខ្មែរយើងទៅថ្ងៃអនាគត។

    ពីខ្ញុំ ខៀវ សម្ផស្ស (ប្រុស)

    • ខ្ញុំបាទសូមអរគុណ!នូវការគាំទ្ររបស់ប្អូន ធ្វើអោយខ្ញុំមានកំលាំងចិត្តនឹងស្រាវជ្រាវបន្ថែម។ហើយបងក៏នឹងរីករាយទទួលនូវគំនិតរិះគន់ក្នុងការស្ថាបនា ប្រសិនបើខ្ញុំមានចំនុចខ្វះខាតរឺខុសឆ្គង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s